ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត



ភ្នំពេញ ៖ អនុ​សាខា​កាក​បាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ បាន​ដឹកនាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ា​នី ហ៊ុ​ន​សែន ប្រធាន​កាក​បាទក្រហមកម្ពុជា តាមរយៈ​គណៈ​កម្មាធិការ​អនុសាខា កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​ជ្រោយចង្វារ បាន​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង​សរុប​ចំនួន​៣៥​គ្រួសារ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​ខែមេសា ​ឆ្នាំ​២០១៥។

ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​វត្ត​សាម​វ៉ា​រិន្ទ​ស្ថិត​ក្នុង សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី ឃ្លាំង​ហួត​អភិ​បាន​ខណ្ឌ​ជ្រោយចង្វារ និង​ជា​ប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ លោក ប្រាក់​ចាន់ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី​កែ​វច​ន្ទ័​ស៊ុន​ណា​រី​ប្រធាន​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ លោក​ឡេង​ រ៉ា​វង្ស ​និង​លោក​ធិ ​ងិ អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ និង​ក្រុមការងារ​ជាច្រើនរូប​ទៀត។

នា​ឱកាស​នោះ លោក ឃ្លាំង ហួត បាន​មានប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សេចក្តី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ បើ​ទោះ​បី​បងប្អូន​នៅ​បក្ស​ណា​ក៏​ដោយ គឺ​ពួកគាត់​យល់​ពី​ការ​លំបាក​របស់​បងប្អូន លោក​នឹង​ជួយឧបត្ថម្ភ​ទាំងអស់។

លោក​បាន​បន្ត​ថា អំណោយ​ដែល​យក​មក​ចែក​ជូន​ទាំងនោះ​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ គឺជា​អំណោយ​សប្បុរសធម៌​សុទ្ធសាធ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​គិតគូរ​ដល់​ប​ង​ប្អូន​ក្រីក្រ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស។

នា​ឱកាស​នោះ​លោក ក៏បាន​លើកឡើង​អំពី​កា​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ រួម​នឹង​សុខ​សន្តិភាព​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត​ឈ្លាសវៃ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន​សែន ហើយក៏​បាន​លើក​ឡើង​អំពី​អសន្តិសុខ​អស្ថិរភាព ដែល​កើតមាន​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​និង​របួស​រាប់សែន​នាក់ ហើយ​រាប់​លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ទៅ​នៅ​បរទេស ដែល​បច្ចុប្បន្ន ប្រទេស​ទាំងនោះ​កំពុង​តែ​មាន​វិបតិ្ត​ជនភៀសខ្លួន និង​ភាព​ក្រីក្រ​នៅលើ​ពិភពលោក។

អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ឱកាស​នោះ​រួមមាន​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន អង្ករ​ចំនួន​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ឃី​ត​១(​មុង​១ ភួយ​១ សា​រ៉ុង​១ ក្រ​ម៉ា​១) និង​ថវិកា​ចំនួន​៥​ម៉ឺ​ន​រៀល។

ដោយ​ព្រះចៅអធិការ​វត្ត​វ៉ា​រិន្ទ ឧបត្ថម្ភ​អង្ករ​១៥​គីឡូក្រាម មី​១០​កញ្ចប់​ទឹកត្រី​១​ដប​ទឹក​ស៊ីអ៊ីវ​១​ដប និង​ថវិកា​១​ម៉ឺន​រៀល។

ដោយឡែក​ក្នុងចំណោម​៣៥​គ្រួសារ​ខាងលើ មាន​ចំនួន​០៥​គ្រួសារ​ដែល លោក ស្រី​អ៊ួ​ង​សុផល្លា ​និង​ ក្រុមការងារ បាន​ចុះ​សួរ​សុខទុក្ខ​ដល់​ខ្នង​ផ្ទះ និង​ចែក​អំណោយ​ដល់​ខ្នង​ផ្ទះ​ដោយ​ពួកគាត់​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​មក​ទ​ទួល​អំណោយ មិនបាន​ហើយ​លោកស្រី​កែវ​ច័ន្ទ​ស៊ុន​ណា​រី​ប្រធាន​សមាគមន៍​នារី​ខណ្ឌ​ជ្រោយចង្វារ​ ឧបត្ថម្ភ​ថែម​១​គ្រួសារ​១​ម៉ឺ​ន​រៀល​ផង​ដែរ៕

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពលរដ្ឋ​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកលៀប​បាន​ទទួល អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត