ស្រវឹង​ស្រា​ទៅ​ដេក​កណ្ដាល​ថ្នល់​រថ​ភ្លើង ត្រូវ​រថ​ភ្លើង​កិន​ស្លាប់​ទាំង​មិន​ដឹង​ខ្លួន

ស្រវឹង​ស្រា​ទៅ​ដេក​កណ្ដាល​ថ្នល់​រថ​ភ្លើង ត្រូវ​រថ​ភ្លើង​កិន​ស្លាប់​ទាំង​មិន​ដឹង​ខ្លួន



តាកែវ ៖ បុរស​ស្រវឹង​ខួប​ម្នាក់​ត្រូវ​រថភ្លើង​កិន​ស្លាប់ ​កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៣-៤ ទៀបភ្លឺ ​ដោយ​បុរស​នោះ​បាន​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​ទាំង​ខ្លួន​កំពុង​ស្រវឹង​ស្រា​ជោក​នៅ​លើ​ផ្លូវ​រថភ្លើង​ខាងលិច​ភូមិ​ស្វាយព្រៃ ឃុំ​រំ​ចង់ ស្រុក​សំរោង ស្លាប់​ទាំង​មិន​ដឹង​ខ្លួន​។

បុរស​ដែល​ត្រូវ​រថភ្លើង​កិន​ស្លាប់​នេះ ឈ្មោះ ជា ជូ​រ៉ា អាយុ​៣៦​ឆ្នាំ​ ទីលំនៅ​ភូមិ​ឈើទាល ឃុំឧត្តម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បើ​តាម​ការ​បកស្រាយ​របស់​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​គាត់​ជា​មនុស្ស​ញៀន​ស្រា ​ហើយ​ទម្លាប់​ដើរ​មិនសូវ​ចូល​ផ្ទះ​ជា​ច្រើនដង​មក​ហើយ ទើបតែ​ថ្ងៃ​នេះ​គាត់​បាន​ឮ​ដំណឹង​ថា ​ប្តី​របស់​គាត់​ស្លាប់ គាត់​ក៏​មក​មើល គឺ​ពិតជា​ប្តី​គាត់​មែន​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ស្រវឹង​ស្រា​ទៅ​ដេក​កណ្ដាល​ថ្នល់​រថ​ភ្លើង ត្រូវ​រថ​ភ្លើង​កិន​ស្លាប់​ទាំង​មិន​ដឹង​ខ្លួន ស្រវឹង​ស្រា​ទៅ​ដេក​កណ្ដាល​ថ្នល់​រថ​ភ្លើង ត្រូវ​រថ​ភ្លើង​កិន​ស្លាប់​ទាំង​មិន​ដឹង​ខ្លួន ស្រវឹង​ស្រា​ទៅ​ដេក​កណ្ដាល​ថ្នល់​រថ​ភ្លើង ត្រូវ​រថ​ភ្លើង​កិន​ស្លាប់​ទាំង​មិន​ដឹង​ខ្លួន