អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា

អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា



ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហគ្រាស​សហ​ប្រតិបត្តិការ​សិង្ហ​បុរី បាន​ព្រមព្រៀង ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់ របស់ លោក គង់ វិបុល ប្រតិភូ​ព្រះរាជ​រដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង លោក Kong WyMun ជា​នាយក​ប្រតិបត្តិ នៃ​សហគ្រាស សហប្រតិបត្តិការ សិង្ហបុរី។

កាលពី​រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​រៀបចំ​ពិធី ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហបុរី ដែល​កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ព្រមទាំង​គណ​:​ប្រតិភូ របស់​សហគ្រាស​សហប្រតិបត្តិ​កា​រសិង្ហ​បុរី។

សហគ្រាស​សហប្រតិបត្តិ​កា​រសិង្ហ​បុរី (Singapore Cooperation Enterprise) គឺជា​ទីភ្នាក់ងារ​ដែល​ប​ង្កើ​ត​ឡើង​ដោយ ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ក្រសួង ការបរទេស​របស់រ​ដ្ឋា​ភិ​បាល នៃ​សាធារណ​:​រដ្ឋ​ស​ង្ហិ​បុរី​។ តាមរយៈ​ការ​ចុះ ហត្ថលេខា​លើ អនុស្សរណៈ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា និង​សហគ្រាស​សហ ប្រតិបត្តិការ​សិង្ហ​បុរី នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង​ពីលើ​វិស័យ​ពន្ធដារ សម្រាប់​ឆ្នាំ​២០១៦ នេះ​តទៅ​ដោយ​ផ្តោត​លើ​គោលដៅ​ចម្បង​ពីរ​គឺ ៖

១ ការ​ចែករំលែក​បទពិសោធ​ន៍​នៃ​ឧ​ត្ត​មា​នុ​វត្ត​ន៍ ( Best Practice) លើ​វិស័យ​ពន្ធដារ និង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន បច្ចេកវិទ្យា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព រដ្ឋបាល​សារពើពន្ធ។

​ ​២ ការរៀបចំ​ផែនទី បង្ហាញ​ផ្លូវ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម ប្រព័ន្ធ​ទិន្នន័យ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោក គង់ វិបុល ប្រតិភូ​រដ្ឋាភិបាល សង្ឃឹម​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ និង​ជួយ​ពង្រឹង ប្រព័ន្ធ​ពន្ធដារ​កម្ពុជា បន្ថែម​លើ​អ្វី​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​នឹង​កំពុង​ធ្វើ ជាពិសេស​កំណែ ទម្រង់​រដ្ឋបាល​សារពើពន្ធ​ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល (RMS) និង​កំណែទម្រង់ ហិរញ្ញវត្ថុ​សាធារណ​:(PFM) ដើម្បី​ធានា​បាន​នូវ​ចរី​ភាព​កំណើន​ចំណូល​ពន្ធ​។ បន្ថែម​ពី​នេះ ទៀត លោក​ប្រតិភូ​រដ្ឋាភិបាល រំពឹង​ថា កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​នេះ និង​ក្លាយ​ជា វប្បធម៌​ការងារ​ដ៏​ទូលំទូលាយ និង​គ្រប់គ្រង​ជ្រោយ​ដែល​អាច​ជា​គំរូ​ដ៏​ល្អ​មួយ ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ ការ​ជាមួយ​បណ្តា​ដៃគូ​អន្តរជាតិ​ផ្សេងៗ ទៀត​នា​ពេល​អនាគត ផងដែរ៕

អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា អគ្គនាយកដ្ឋាន​ពន្ធដារ និង សហគ្រាស​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា