លោក អ៊ី លាង បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលារៀន​១​ខ្នង​ចំនួន​៤​បន្ទប់​ក្នុង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ

លោក អ៊ី លាង បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលារៀន​១​ខ្នង​ចំនួន​៤​បន្ទប់​ក្នុង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ



ព្រៃវែង ៖ លោក អ៊ី លាង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អគ្គលេខាធិការ​រង តំណាង លោក ព្រហ្ម សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រួម​ទាំង​មន្ត្រីក្រោម​ឱវាទ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​អាណាព្យាបាល​សិស្ស​ជាមួយ​ព្រះសង្ឃ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​និង បញ្ចុះ​បឋម​សិលា​អគារ​សាលារៀន​១​ខ្នង​មាន​៤​បន្ទប់ ស្ថិត​ក្នុង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៦​នេះ ដែល​គ្រោង​សាងសង់​បញ្ចប់ ចុង​ឆ្នាំ​២០១៦​នេះ។

គូស​បញ្ជក់​ថា សាលារៀន​ចំនួន​១​ខ្នង​នេះ​គឺ​អំណោយ​ដ៏​ថ្លៃថ្លា​ពីស​ម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សហការ​ជាមួយ​សមាគម​ហ័​រ​ហ្វី បាន​ចាប់​ផ្ដើម បញ្ចុះបឋមសិលា​និង​បុក​គ្រិៈ​នៅ​ថ្ងៃទី​៤ ខែមេសា​នេះ​ហើយ​កសាង​រួចរាល់​និង​ដាក់​ឲ្យ​ដំណើរ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ចំណាយ​ថវិកា​សរុប​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជា​៤៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក ១​ខ្នង ៤​បន្ទប់ ប្រក់​ដំបូល​ស៊ី​ប្រូ មាន​ទំហំ​ទទឹង​ប្រវែង ៨​ម៉ែត្រ​កន្លះ​និង​បណ្តោយ​២៨​ម៉ែត្រ​។

លោក អ៊ី លាង មាន​ប្រសា​ស​ន៏​គាំទ្រ និង​គោត​សរសើរ វាយតម្លៃ​ខ្ពស់ ដល់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់ តែងតែ​ជួយ​សហការ​គ្នា​បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ​រហូតមកដល់​សព្វថ្ងៃ​។ ជាក់ស្ដែង​នៅ​តាម​ភូមិ​ឃុំ​នានា​ទូទាំង​ប្រទេស​មាន​សុខសន្តិភាព គ្មាន​អំពើ ឆក់​ប្លន់ ចោល​លួច គ្មាន​ក្មេង​ទំនើង​និង​គ្មាន​គ្រឿងញៀន​។

លោក​ទីប្រឹក្សា បាន​លើក​ឡើង​បន្ត​ថា ប្រទេស​កម្ពុជា​យើង បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ញាំញី​ដោយ​សង្គ្រាមស៊ីវិល​ជាង​២​ទសវត្សរ៍​មក​ហើយ ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​សន្តិភាព​សុវត្ថិភាព​មានឈ្មោះ​បោះ​សំឡេង​ឡើងវិញ​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ និង​ជា​ប្រទេស​ដែលមាន​សុខដុមរមនា​ ជំនឿ​សាសនា​និង​ការអប់រំ។

​លោក បាន​បន្តថា រាជរដ្ឋាភិបាល ការផ្តល់​អាហារ​ឧ​បករ​ណ៍​សិស្ស​និស្សិត​យ៉ាង​ច្រើន​ទូទាំង​ប្រទេស ដើម្បី​ចូលរៀន​បន្ត​នៅ​តាម​សាលា​រដ្ឋ​និង​ឯកជន​។ លោក​ក៏បាន​លើកឡើង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថា​ដើម្បី​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន នៅក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​បំពេញ បេសកកម្ម​ផ្ទាល់ ជាមួយ​អាជ្ញាធរ​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​ជួយ​ជំរុញ​ការ​អនុវត្តន៍ កម្មវិធី​នយោបាយ និង​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ឲ្យ​មាន​ប្រសិទ្ធភាព​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ហើយ​ក្រុមការងារ​ទាំងអស់ មាន​តួនាទី​សហការ ធ្វើការ​សម្របសម្រួល ជួយ​ដោះ ស្រាយ​រាល់​បញ្ហា​នានា រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​ខេត្ត​ក្រុង​ស្រុក​និង​ឃុំ ដើម្បី​ស្ដាប់​រាល់​សំណូមពរ និង​តម្រូវ​ការចាំបាច់​ចំពោះ​មុខ ព្រមទាំង​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​សំណូមពរ និង​សំណើ​ទាំងនោះ ដោយ ផ្អែកលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ហើយ​ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន ក្រុមការងារ​ត្រូវ​បូកសរុប និង​ធ្វើ​របាយការណ៍​ជូន​មក​រាជរដ្ឋាភិបាល។

លោក​ទីប្រឹក្សា បាន​ផ្ដាំផ្ញើ​ដល់ ក្រុមប្រឹក្សា ស្រុក​និង​ឃុំ ទាំងអស់​ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​រួមគ្នា​លើក​កម្ពស់​ស្មារតី​បំពេញភារកិច្ច បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ចលនា​ដល់​យុវជន​ក្នុង​មូលដ្ឋាន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ការងារ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​គ្រួសារ​និង​សង្គមជាតិ និង រួមគ្នា​លុបបំបាត់​ក្រុម​ក្មេង​ទំនើង ការប្រើប្រាស់​គ្រឿងញៀន អំពើ​ឆក់​ប្លន់ អំពើ​ហិង្សា​ក្នុង​គ្រួសារ សំដៅ​រក្សា​បាន ស្ថេរភាព​សន្ដិសុខ សណ្ដាប់​ធ្លាប់​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ​ថែមទៀត៕

លោក អ៊ី លាង បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលារៀន​១​ខ្នង​ចំនួន​៤​បន្ទប់​ក្នុង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ លោក អ៊ី លាង បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលារៀន​១​ខ្នង​ចំនួន​៤​បន្ទប់​ក្នុង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ