លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ

លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ



​ព្រះសីហនុ ៖ យ៉ាងហោចណាស់​ក៏​មាន​ជនរងគ្រោះ​ប្រមាណ​១០​នាក់​សុទ្ធសឹង​ជា​អ្នកមាន​ទ្រព្យធន​ស្តុក​ស្ត​ម ក្នុង​រឿង​ទិញ​លក់​ដី​ខ្យល់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​(​ក្បែរ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ​)​ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដី​កា​រក្សា​ការពារ​៩៥​ត​.​រ​/ ១៦​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​លោក ចៅក្រម ញឹម ពិសាល ដើម្បី​ហាម​សាងសង់ ទិញ លក់ ផ្ទេរ ឬ ជួល​បញ្ចាំ​បន្តទៀត។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​លោក រ៉ា វុ​ធ មេធាវី​តំណាង​អាណត្តិ លោក ឧក​ញ៉ា ខូវ គឹម​បាក់ បាន​អះ​អាង​ថា​ ទីតាំង​ដី​ទំនាស់​មួយ​កន្លែង​នេះ​គឺ ជា​ទ្រព្យ​សហ​ភាគី (​ទ្រព្យ​រួម​) រវាង​លោក ឧកញ៉ា ខូវ ជី​លី និង ឧក​ញ៉ា ខូវ គឹម បាក់ ដែល​បាន​ទិញ​រួម គ្នា​ជាច្រើន ឆ្នាំ​មក​ហើយ ហើយ​អ្វី​ដែល​ឈាន​ដល់​ការ​ចេញ​ដីកា​រក្សា​ការពារ មិន​ឲ្យ​មានការ​សាងសង់ ទិញ លក់ ផ្ទេរ ឬ ជួល​បញ្ចាំ​បន្តទៀត និង រុះរើ​រាល់​សម្ភារៈ​ផ្សេងៗ​ពីលើ​ទីតាំង​ដី​ទំនាស់​នេះ​ចេញ គឺ ដោយសារតែ កូនប្រុស​របស់លោក ឧក​ញ៉ា ខូវ ជី​លី ឈ្មោះ ខូវ វិបុល​រិ​ទ្ឋ ភេទ ប្រុស អាយុ​៥៤​ឆ្នាំ បាន​លប​លួច​ឈូស​ឆាយ​ទីតាំង​នេះ ធ្វើការ​បែង​ចែង​ជា​ឡូ​សម្រាប់​លក់ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ភាគី​លោក ឧកញ៉ា ខូវ គឹម​បាក់ ដែលជា​ម្ចាស់​ភាគ​ហ៊ុន រហូត​៧០ %​គ្រា​ដែល​លោក ឧក​ញ៉ា ខូវ ជី​លី​មាន​ភាគហ៊ុន ត្រឹមតែ​៣០%​ប៉ុណ្ណោះ​។

លោក​មេធាវី​បន្ត​ថា ការ​ចុះ​អនុវត្ត​ន៍​ដីកា​រក្សា​ការពារ​នាពេលនេះ គឺ​មិន​ត្រឹមតែ​ដើម្បី​រក្សា​ផល​ប្រ​យោ​ជ​ន៍ របស់ លោក ឧក​ញ៉ា ខូវ ជី​លី និង ឧក​ញ៉ា ខូវ គឹម​បាក់ ប៉ុណ្ណោះ​ទេ ក៏​ដើម្បី​ជូនដំណឹង និង ជួយ​រក្សា​ផល​ប្រ​យោ​ជ​ន៍​ដល់​អតិថិជន​ដែល​មាន​បំណង​ទិញ​ដី​ចំណុច​ខាងលើនេះ កុំ​ឲ្យ​មាន ការ​ចាញ់បោក​លោក ខូវ​វិបុល​រិ​ទ្ឋ បន្ត​ទៀត រង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវ​រួចរាល់​ជាមុនសិន។

លោក វិ​ចិ​ត្រា ជា​ភាគី​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​ទៀត​រៀបរាប់​ថា​អ្វីៗ​លោក​ពុំ​នឹកស្មាន​សោះ គ្រា​ដែល​បាន​ឃើញ​តុលា​ការ​ចេញ​ដីកា​រក្សា​ការពារ​លើដី​ដែល​លោក​កំពុង​មានបំណង​ទិញ​ ហើយ​បាន​កក់​ប្រាក់​ឲ្យចំ​នួន​១៣៨០០០​ដុល្លា​(​ដប់​បី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​)​ឲ្យ​លោក ខូវ វិបុល រិ​ទ្ឋ​ហេតុនេះ អតិថិជន​មុននឹង​ទិញ​ដី​សូម​មេត្តា​ស៊ើប​ឲ្យបាន​ច្បាស់ កុំ​ឲ្យ​មាន​ចន្លោះប្រហោង​ដូច​រូបលោក​។

ប៉ុន្តែ​បើ​ទោះបី​ជា​យ៉ាងណាក៏ដោយ ចំពោះ​បញ្ហា​នេះ លោក នឹង​ដាក់​ពាក្យ​បណ្តឹង​លោក ខូវ វិបុល​រិ​ទ្ឋ ដែល​បាន​ឆបោក​យក​ដី​ដែល​មិនមែន​កម្ម​សិ​ទ្ធិ​របស់ខ្លួន​មក​លក់​ជូន​រូបលោក និង អតិថិជន​ដទៃទៀត ក្នុង​នោះ មាន​មន្ត្រី​សាលាខេត្ត មន្ត្រី​សាខា​ពន្ធដារ ខេត្ត​ព្រះសីហនុ ជាដើម​។​ល៕

លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ លោក ខូវ វិបុល​រិ​ទ្ឋ កូនលោក​ឧញ៉ា ខូវ​ជី​លី រង​ពាក្យ​បណ្តឹង​ពី​បទ​លក់​ដី​ខ្យល់ គ្រា​ដែល​ទីតាំង​ដី​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ