លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់

លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់



កំពត ៖ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កាន់តែ​ខិតចូល​មកដល់ នា​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​រដ្ឋបាល​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​តែងតែ​រៀបចំ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង សម្ភារៈ​ប្រើប្រាស់​ដើម្បី​ចុះ​សួរ​សុខ​ដល់​កងកំលាំង​ដែល​ឈរជើង​នៅតាម​តំបន់​ឈរជើង​នានា និង តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម និង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ផងដែរ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ នេះ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្តកំពត បាន​នាំ​អំណោយ​ជា​គ្រឿង​បរិ​ភោ​ព និង​ភេសជ្ជៈ​របស់​អគ្គស្នងការ​នគរបាលជាតិ​ទៅ​ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល​វរ​លេខ​៦០១​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រើ​ស ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត។

អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​នាពេលនោះ​រួមមាន អង្ក ១​តោន ស្រា​បៀរ​៥០​កេះ និង​ទឹកក្រូច​ចំនួន​១០​កេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ​ខេត្ត​បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​បងប្អូន​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​យើង​និង​ក្រុមគ្រួសារ​របស់​បងប្អូន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ជា​ប្រពៃណីជា​តិ​ខ្មែរ​យើង​នេះ​ផងដែរ និង​ក្នុង​នាមខ្លួន​លោក​ផ្ទា​ល់ក៏​សូម​ជូនពរ​ដល់​បងប្អូន​កងកម្លាំង​ដែល​ឈរជើង​នៅទីនេះ​ទាំងអស់​និង​ក្រុមគ្រួសារ​សូម​ឲ្យ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន សូម​ទេព្តា​ឆ្នាំ​ជួយ​បីបាច់​ថែរក្សា​ដល់​បងប្អូន​និង​ក្រុមគ្រួសារ​ជួបតែ​សុភមង្គល​តរៀង​ទៅ៕

លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់ លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់ លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់ លោកស្នងការ​ខេត្ត​នាំ​អំណោយ​អគ្គស្នងការ​ចុះសួរសុខទុក្ខ​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា វៀតណាម​តន់​ហន់