លោក​ឧត្ដមសេនីយ៍ឯក ​រ័ត្ន ស្រ៊ាង ​ដាក់​ចេញ​នូវ​ផែនការ​ម៉ឺងម៉ាត់​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ

លោក​ឧត្ដមសេនីយ៍ឯក ​រ័ត្ន ស្រ៊ាង ​ដាក់​ចេញ​នូវ​ផែនការ​ម៉ឺងម៉ាត់​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ

ភ្នំពេញ​ ៖ ​ដើម្បី​ធានា​នូវ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ លោក​ឧត្ដមសេនីយ៍ឯក​រ័ត្ន ​ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បាន​ដាក់​ចេញ​នូវ​ផែនការ ​ការពារ​យ៉ាង​ម៉ឹងម៉ាត់​សំដៅ​លើ​ភារកិច្ច​ជា​ចម្បង​គឺ​បង្ការ ​ការពារ​ និង​សង្គ្រោះ។

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​ដាក់​ចេញ​នូវ​ផែនការ ​ការពារ ​ដល់​កងកម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​នោះ ​ខណៈ​ពេល​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ នាយ អាវុធហត្ថ​ចំនួន​៩១​នាក់​ ដែល​មាន​ស្នាដៃ​អនុវត្ត​ភារកិច្ច​ការងារ​កន្លង​មក ទទួល​បាន​ស្នាដៃ​ល្អ​ ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការ​រង នាយ ​នាយរង និង​ពលទាហាន​ជាច្រើន​ទៀត។

លោក​ឧត្ដមសេនីយ៍ឯក​ រ័ត្ន ស្រ៊ាង ​​បាន​មានប្រសាសន៍​ស្វាគមន៍ ​និង​ជំរុញ​លើកទឹកចិត្ត​កងកម្លាំង​អាវុធហត្ថ​ទាំង​អស់ ​ឲ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ការងារ​បង្ការ ការពារ​ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ ពិសេស​ជន​ងាយ​រងគ្រោះ​តែម្ដង។

លោក​ឧត្ដមសេនីយ៍ឯក​រ័ត្ន ស្រ៊ាង ​ផ្ដល់​មតិ​ល្អៗ​ដល់​កងកម្លាំង​អាវុធហត្ថ​ទាំង​អស់​ បង្កើន​កិច្ចការ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ទទួល​នូវ​សេចក្ដី​សុខ​សប្បាយ​គ្រប់​ៗ​គ្នា។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​លោក​យឹម លាង ​នាយរង​សេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ ​នាយករង​ខុទ្ទកាល័យ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ​ បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០​លាន​រៀល​ ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​បែក​ចែក​ជូន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​រយៈកាល​កន្លងមក និង​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​ផង​ដែរ៕