រូបមន្ត​មួយ​ក្នុងការ​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​

រូបមន្ត​មួយ​ក្នុងការ​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​

​ក្រូចឃ្វិច​គឺជា​ផ្លែឈើ​ម្យ៉ាងដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើ​ន​ដល់​សុខភាព​អ្នក​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច ប៉ុន្តែ​ក្រៅ​ពី​យក​វា​មក​ពិសារ តើ​អ្នក​អាច​យក​វា​ទៅ​ធ្វើ​អ្វី​ទៀត​ទៅ​?

​សព្វថ្ងៃ​នេះ​ការ​គេង​មិន​លក់​គឺជា​រឿង​ដែល​មនុស្ស​ភាគច្រើន​ប្រឈមមុខ មាន​អ្នកខ្លះ​គេង​មិន​លក់​ដល់​ថ្នាក់​ប្រើ​ថ្នាំ​សម្រាប់ឲ្យ​គេ​ងលក់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ទាំងនោះ​យូរ វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងណា ជាពិសេស​សរសៃ​ប្រាសាទ​របស់​អ្នក វា​នឹង​បំផ្លាញ​បន្តិច​ម្តងៗ​ដូចនេះ​សូមអ្នក​កុំ​ប្រើ​ឲ្យសោះ ដោយ​អ្នក​អាច​ប្រើ​វិធី​មួយ​នៅពេល​ដែល​អ្នក​គេង​មិន​លក់ វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល គ្រាន់​តែ​អ្នក​យក​ក្រូចឃ្វិច​មួយ​ផ្លែ​ដាក់​នៅ​លើ​ក្បាល​ដំណេក​អ្នក នោះ​វា​នឹង​ភាយ​ចេញ​នូវ​ក្លិន​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​អ្ន​កស្ងប់បាន នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នកគេង​លក់​មួយ​រំពេ​ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ជួយ​សម្លាប់​មេរោគ​ទាំងអស់​ដែល​មាន​ក្នុង​បន្ទប់​អ្នក ធ្វើឲ្យ​អ្នក​អាច​ដក​ដង្ហើមបាន​ស្រួល​ទៀតផង ដូចនេះ​អ្នកនឹង​មិនសូវ​មាន​ជំងឺ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។