​វិធី​ងាយៗ ដើម្បី​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គាំងបេះដូង​

​វិធី​ងាយៗ ដើម្បី​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គាំងបេះដូង​

​តើ​អ្នក​ចង់​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ដែរ​ទេ​? ពេលខ្លះ ការផ្លាស់ប្តូរ​ធម្មតាៗ និង​ងាយៗ​ក្នុង​របៀប​រស់នៅ អាច​នឹង​ជួយ​ដោះស្រាយ បញ្ហា​បាន​ច្រើនណាស់​។

​ញ៉ាំ​របប​អាហារ បែប​អ្នករស់នៅ​តំបន់ មេ​ឌី​ទែ​រ៉ាណេ​
​របប​អាហារ​តំបន់​មេ​ឌី​ទែ​រ៉ាណេ អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ទូទៅ​បាន​យ៉ាង​ល្អ​។ នេះ​ដោយសារ​តែ របប​អាហារ​ពួកគេ សម្បូរ​ទៅដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ផលិតផល​ធ្វើ​ពី​ត្រី និង​ទឹកដោះគោ​តិច​។

​ហាត់ប្រាណ​
​ការធ្វើ​លំ​ហាត់ប្រាណ នឹង​ជួយ​បេះដូង ឲ្យមាន​សុខភាព​ល្អ​។ អ្នក​អាច​ហាត់ប្រាណ យ៉ាងហោច​ណាស់​កន្លះ​ម៉ោង ចំនួន​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ ការ​ហាត់ប្រាណ​ខ្លាំងពេក ពិតជា​មិនល្អ ចំពោះ​សុខភាព​ឡើយ​។

​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​
​កាល​ណាកូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ឡើង​ខ្ពស់ ការ​ប្រឈម​នឹង​ជំងឺ សរសៃឈាម​បេះដូង កាន់តែ​ច្រើន​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ក្នុង​ឈាម នឹង​បណ្តាល​ឲ្យ ជញ្ជាំង​សរសៃឈាម​អាកទែ កាន់ទែក្រាស់ ដូច្នេះ​បំពង់​សរសៃឈាម​នឹង​រួម​តូច ដែល​ជាហេតុ​នាំឲ្យ ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង មិន​បាន​ច្រើន​ឡើយ​។
​គួរតែ​ធ្វើ​យ៉ាងណា ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​សរុប មក ២០០ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ mg/dL កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ក្រោម ១៣០ មី​លី​ក្រាម ក្នុង​មួយ​ដេស៊ី​លីត្រ និង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ចាប់ពី ៣៥ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​។

​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​
​ភាពធាត់​ជ្រុល និង​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ ច្រើន​កំពុងតែ​កើតមាន​ច្រើន ហើយ​វា​ក៏​ជា​ហេតុ នាំ​ឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដែរ​។

​ឈប់​ជក់បារី​
​បើសិន​ជា​អ្នក​ជក់បារី សូម​ឈប់​ទៅ​។ បើសិន​ជា​អ្នក មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​ទេ ចូរ​ប្រើ​របស់​ជំនួយ ឬ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​។ ការសិក្ស​ថ្មី​មួយ បានបញ្ជាក់​ថា ការ​ដែល​មិន​ជក់បារី អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គាំងបេះដូង ច្រើន​ជាង​មួយ​ភាគបី​នៃ​ករណី​ឯណោះ​។

​រក្សា​រាង​
​ការ​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន ជាពិសេស ការ​ដុះ​ក្បាលពោះ​នោះ គឺជា​កត្តា​ប្រឈម​មុខ​ធំ​មួយ របស់​ជំងឺ​បេះដូង​។ ដូច្នេះហើយ យក​ល្អ គួរតែ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​ឲ្យបាន​ត្រឹមត្រូវ​។

​ចូលរួម​សកម្មភាព​សង្គម​
​កត្តា​ចិត្តសាស្ត្រ​ក្នុងសង្គម ដើរតួនាទី​ដ៏​សំខាន់​មួយ ក្នុង​ការកាត់បន្ថយ​ជំងឺ​បេះដូង​។ ការ​ថប់​បារម្ភ ស្ត្រេ​ស និង​ការបាក់​ទឹកចិត្ត គឺជា​កត្តា​ប្រឈមមុខ​ដ៏​ខ្លាំង​។ ដូច្នេះ យក​ល្អ គួរតែ​មាន​បណ្តាញ​គាំទ្រ ពី​សង្គម​រស់នៅ ឲ្យបាន​ខ្លាំង​ដូចជា គ្រួសារ មិត្តភក្តិ និង​អ្នកធ្វើការ​ជាមួយគ្នា​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។