​នៅ​មុនពេល​ដែល​អ្នក​ប្រើ​ដប​រក្សា​កម្តៅ តើ​អ្នក​ត្រូវ​ប្រយ័ត្ន​ពីអ្វី​?

​នៅ​មុនពេល​ដែល​អ្នក​ប្រើ​ដប​រក្សា​កម្តៅ តើ​អ្នក​ត្រូវ​ប្រយ័ត្ន​ពីអ្វី​?

​ដប​រក្សា​កម្តៅ​គឺជា​ដប​ទឹក​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ប្រើ ព្រោះ​គេ​យល់ថា​វា​មាន​សុវត្ថិភាព​ជាង​ដប​ទឹក​ជ័រ ប៉ុន្តែ​នៅ​មុនពេល​ដែល​អ្នក​ប្រើ អ្នក​ក៏​ត្រូវតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​ដែរ ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដូចគ្នា​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​ទិញ​មក​ភ្លាម អ្នក​ត្រូវ​តែ​លាង​វា​នឹង​សាប៊ូ បន្ទាប់មក​យក​ទឹក​ក្តៅ​លាង​ទៀត ដើម្បី​ឲ្យ​វា​អាច​សម្លាប់​មេរោគ​ទាំងអស់​ដែល​មាន​ក្នុង​នោះ​។​
  2. ​មុនពេល​ដែល​អ្នក​យក​វា​ទៅ​ច្រក​ទឹក​ញ៉ាំ អ្នក​គួរតែ​ចាក់ទឹក​ក្តៅចូល​ចំនួន​ពី​៥​ទៅ​១០​នាទី​សិន ដើម្បី​ឲ្យ​វា​រក្សា​កម្តៅ​បាន​កាន់តែ​ល្អ​។​
  3. ​នៅពេល​ដែល​អ្នក​ច្រក​ទឹក​ចូល អ្នក​មិន​ត្រូវ​ដាក់​ពេញ​ពេក​ទេ ចៀសវាង​វា​ហូរ​ចេញមកក្រៅ​ដែល​អាច​ធ្វើឲ្យ​អ្នកងាយរ​លា​កបាន​។​
  4. ​អ្នក​មិន​ត្រូវ​ប្រើ​ដប​រក្សា​កម្តៅ​នេះ​មក​ឆុងតែ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​។​
  5. ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ក្នុងនោះ​អស់ អ្នក​ត្រូវ​តែ​លាង​វាឲ្យ​ស្អាត ចៀសវាង​មេរោគ​ផ្សេងៗ​អាច​ផ្ទុក​នៅក្នុង​នោះ​ប្រសិន​ជា​អ្នក​មិន​លាង​សម្អាត ហើយ​បន្ត​ប្រើ​ក្នុង​រយៈពេល​យូរ​។​
  6. ​ប្រសិន​ជា​ដប​រក្សា​កម្តៅ​អ្នកជា​ប្រភេទ​អ៊ី​ណុ​ក នៅ​មុនពេល​ដែល​អ្នក​លា​ង​សម្អាត អ្នក​អាច​យក​ទឹក​ក្តៅ​អ៊ុនៗ​ចាក់​ចូលទៅ​ក្នុង​នោះ រួច​លាយ​ជាមួយ​ទឹកខ្មេះ​ដោយ​ត្រាំ​ចំនួន​៣០​នាទី រួច​ទើប​ធ្វើការ​លាង​សម្អាត ដើម្បី​អាច​ជម្រះ​សារធាតុ​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។