រឿង ៥ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​មិន​ដែល​ធ្វើ​នៅ​ពេល​ពួក​គេ​ឈាន​ចូល​វ័យ ៣០ ឆ្នាំ

១) ពួក​គេ​មិន​បណ្ដោយ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​នូវ​គោល​បំណង​ខ្លួន​ឡើយ

 

វា​អាច​ជា​រឿង​សាមញ្ញ​សម្រាប់​និស្សិត​កំពុង​សិក្សា និង បញ្ចប់​ការ​សិក្សា​ថ្មីៗ​ ដែល​ពួក​គេ​រក​មិន​ឃើញ​នូវ​អ្វី​ដែល​គោលបំណង​ការ​ងារ​ច្បាស់​លាស់​របស់​ពួក​គេ។ សម្រាប់​ចំណុច​ទាំង​នេះ​នៅ​ពេល​ពួក​គេ​ឈាន​ដល់​វ័យ ៣០ ឆ្នាំ​ពួក​គេ​អាច​ទទួល​បាន​នូវ​កម្រិត​អប់រំ​ច្រើន រួម​ទាំង ទ្រព្យសម្បត្តិ​ផង​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​បាន​ គឺ​មិន​មែន​មក​ពី​គោល​បំណង​ច្បាស់​លាស់​របស់​ពួក​គេ​ឡើយ។

 

២) ពួក​គេ​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​សន្សំ​ប្រាក់​ដើម្បី​អនាគត​ឡើយ

 

ប្រសិន​បើ​អ្នក​ បាន​អភិវឌ្ឍ​នូវ​ទម្លាប់​ការ​ចំណាយ​ មួយ​ដែល​ទៀត​ទាត់​ នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​វ័យ ៣០ ឆ្នាំ​វា​មិន​ទាន់​ហួស​ពេល​នោះ​ឡើយ។ អ្នក​មិន​គួរ​ចំណាយ​តាម​ចំណូល​នោះ​ឡើយ ទោះ​បី​ជា​ចំណូល​របស់​អ្នក​កើន​ការ​ចំណាយ​របស់​អ្នក​គួរ​តែ​រក្សា​លំនឹង​ដដែល​ ដូច​ពេល​ដែល​អ្នក​នៅ​មាន​ចំណូល​ទាប ព្រោះ​ថា​អ្នក​នឹង​មើល​ឃើញ​ភាព​ខុស​ប្លែក​ចំពោះ​ការ​សន្សំ​របស់​អ្នក​នៅ​ពេល ១០ ឆ្នាំ​ខាង​មុខ។

 

៣) ពួក​គេ​ជា​មនុស្ស​ដែល​មិន​កាត់​ផ្ដាច់​ពី​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ដៃគូ​ជីវិត និង ឪពុកម្ដាយ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ឡើយ

 

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ ៣០ ឆ្នាំ​ទំនួល​ខុស​ត្រូវ​គឺ​មាន​ច្រើន​ណាស់​ក្នុង​ជីវិត មិន​ថា​ការងារ ឬ ជីវិត​បុគ្គល​ឡើយ​ ដូច្នេះ​ទោះ​បី​ជា​រវល់​ជា​មួយ​ការងារ​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​បុគ្គល​ជោគជ័យ មិន​ដែល​កាត់​ផ្តាច់​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​គ្រួសារ​ ឬ ជាមួយ​ដៃ​គូ​ជីវិត​របស់​ពួក​គេ​ឡើយ ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​លើ​ពេល​វេលា ចេះ​ធ្វើ​ឲ្យ​ពេល​វេលា​កាន់​តែ​មាន​ន័យ​សម្រាប់​ខ្លួន​ឯង​និង​គ្រួសារ និង ចេះ​កំណត់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង សម្រាប់​ការងារ និង ពេល​វេលា​សម្រាប់​ឯកជន​ផ្ទាល់​ខ្លួន។

 

៤) ពួក​គេ​មិន​ព្រងើយ​កន្តើយ​ចំពោះ​សុខភាព​ខ្លួន​ឡើយ

 

ការ​ធ្វើ​កិច្ចការ​ណា​មួយ​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ពឹង​លើ​សុខភាព​ខ្លួន​ឯង​មាន​ភាព​រឹងមាំ​ផង​ដែរ ។ សុខភាព​ល្អ​គឺ​ជា​ចំណុច​អាទិភាព​ទី ១ របស់​មនុស្ស។ អ្នក​ត្រូវ​ធ្វើ​រឿង​គ្រប់​យ៉ាង​ ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ។

 

៥) ពួក​គេ​មិន​ដែល​បញ្ឈប់​ការ​បង្កើត​ភាព​សប្បាយ​ឲ្យ​ខ្លួន​ឯង​ឡើយ

 

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ ៣០ ឆ្នាំ មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​បោះបង់​ចោល​នូវ​ភាព​សប្បាយ​រីករាយ​ ដូច​ពេល​អ្នក​នៅ​វ័យ ២០ ឆ្នាំ នោះ​ឡើយ។ សម្រាប់​បុគ្គល​ជោគជ័យ​បាន​យល់​ឃើញ​ថា​ពួក​គេ​បាន​ចំណាយ​ពេល​ជិត​ពាក់​កណ្ដាល​ជីវិត​ក្នុង​ការ​រក​លុយ ដែល​ធ្វើ​ឲ្យ​ពួក​គេ ដូច្នេះ​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​នេះ​ ពួក​គេ​គិត​ថា​ការ​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​សម្រាប់​ដំណើរ​កម្សាន្ត បង្កើត​កម្មវិធី​ជួបជុំ​គ្នា​ជា​រឿង​មួយ​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន​ឡើយ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com