ប្រជាជន​ចោទ​អាជ្ញាធរ​ខណ្ឌពោធិ​សែន​ជ័យ​ថា លក់​ស្នាក់ការ​ភូមិ​

6 Videos


កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ គ្រួសារ រស់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ រា​ធានី​ភ្នំពេញ បាន​លើកគ្នា​មក​តវ៉ា​ជំទាស់​អាជ្ញាធ​ខណ្ឌ ពោធិ​សែន​ជ័យ ឃុ​ប​ឃឹ​ត​គ្នា​លក់​ដី​ទីស្នាក់ការ​ភូមិ​ជា​ដី​រួម​របស់​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​។​

ប្រជាជន​ចោទ​អាជ្ញាធរ​ខណ្ឌពោធិ​សែន​ជ័យ​ថា លក់​ស្នាក់ការ​ភូមិ​

ប្រជាជន​ចោទ​អាជ្ញាធរ​ខណ្ឌពោធិ​សែន​ជ័យ​ថា លក់​ស្នាក់ការ​ភូមិ​

​បើតាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការដែល​ពួកគាត់​លើកគ្នា​តវ៉ា​ជំទាស់ គឺ​ដោយសារ​មិន​ពេញចិត្ត​អាជ្ញាធរ​ខណ្ឌ និង សង្កាត់​ឃុបឃិត​គ្នា មាន​គម្រោង​លក់ និង​ដោះដូរ​ដី​មួយកន្លែង​ជា​ដី​របស់​ប្រជាពលរដ្ឋ ។​ ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ ពោធិ​សែន​ជ័យ បាន​ឲ្យ​អ្នកកាសែត​ដឹងថា លោក​មិន​បានដឹង​ទេ ជុំវិញ​រឿង​ដី​ទីស្នាក់ការ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ។ ចំណែក​លោក កង រំ ចៅសង្កាត់​ភ្លើង​ឆេះ​រទេះ ក៍បាន​ឆ្លើយ​ដូចគ្នានេះដែរ ​។​ ដី​មួយកន្លែង​នេះ​គឺជា​ដី​ទីស្នាក់ការ និង ជាទី​កន្លែង សម្រាប់​ធ្វើការ​តាំងពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ ៕​សុថា​ត់​

ប្រជាជន​ចោទ​អាជ្ញាធរ​ខណ្ឌពោធិ​សែន​ជ័យ​ថា លក់​ស្នាក់ការ​ភូមិ​