បើករថយន្ត​ចុះ​ចំណោទ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​៣​នាក់

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ក្នុង​ចំ​មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​គេ​បញ្ជូន​កាន់​គ្លីនិក​ឯកជន​ភ្លាម បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​បើករថយន្ត​ចុះ​ចំណោទ​ក្រឡាប់ រថយន្ត​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​១៧ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំណោទ​ក្បែរ​សាលាសង្កាត់​លេខ​២ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា នៅវេលា​ម៉ោង និង​ទីកន្លែង​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​ខ្លួនឯង គ្រា​ដែល​បើករថយន្ត​ចុះ​ចំណោត ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​ធ្លាក់​ក្នុង​ជង្ហុក​ក្រឡាប់​បណ្តាល​ឲ្យ​រងរបួស​មធ្យម និង រងរបួស​ស្រាល​២​នាក់​។ ជនរងគ្រោះ​ជា​មធ្យម​នោះ​មានឈ្មោះ ហួត វ​ណ្ណី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​បើកប​រ​តាក់ស៊ី​វាលរេញ មាន​ទីលំនៅ ភូមិ​អូរ​តាប៉ាង ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​មធ្យម​។ ចំណែក​មនុស្ស​២​នាក់​ទៀត​ដែល​រងរបួស​ស្រាល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​បន្ទាប់ពី​កើតហេតុ​ពួកគេ​បាន​ចាកចេញ​បាត់ទៅ ។​

តាម​ប្រភពពី​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា នៅមុន​កើត​ពេល​កើត ហេតុ​គេ​បានឃើញ រថយន្ត​តាក់ស៊ី​នេះ​បាន​ដឹក​ផ្លែស្វាយ​ចេញពី​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ មកកាន់ ក្រុង​ព្រះ​សីហ​នូ ហើយ​នៅពេល​ចុះ​ចំណោទ ប្រហែល​តៃកុង​រថយន្ត​ពុំមាន​ការប្រុងប្រយ័ត្ន ទើប​ធ្វើ​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ​កើតឡើង​។ តែ​សំណាងល្អ​ហើយ​ពុំ​បណ្តាល​ឲ្យ​ពាល់​ដល់​ជីវិត​។​
សូម​បញ្ចាក់​ផងដែរ​ថា ចំណុច​ទីតាំង​គ្រោះថ្នាក់​ខាងលើនេះ​(​អ​តី​តៈ​មហោស្រប​ចាស់​) ជា​ញឹកញាប់ គេ​តែង​សង្កេតឃើញ មាន​រថយន្ត​មួយចំនួន​បាន​រងគ្រោះ​ធ្លាក់​ជង្ហុក បណ្តាល អោយ​រងរបួស​ជាច្រើន​នាក់​មកហើយ​៕ សមុទ្រ​ខៀវ​

KA-05-04-2016-01 KA-05-04-2016-02 KA-05-04-2016-03