ក្រៅពី​បញ្ចុះ​សម្ពាធ​ឈាម ទឹកដូង មាន​ប្រយោជន៍​ អ្វី​ទៀត​ទៅ​?

ទឹកដូង គឺជាភេសជ្ជៈផ្តល់ភាព ស្រស់ស្រាយ និងមានរសជាតិផ្អែម បែបធម្មជាតិ។ វាផ្ទុកទៅដោយ សារធាតុកាបូអ៊ីដ្រាត ងាយរំលាយ ក្នុងទម្រង់ជា អេឡិចត្រូលីត្រ និងជាតិស្ករ។ វាក៏មានកាឡូរី និងកូឡេស្តេរ៉ុលទាបដែរ។ វាមានជាតិប៉ូតាស្យូម ច្រើនជាងផ្លែចេកបួនដង និងជួយបង្កើន ការគ្រប់គ្រងជាតិទឹកទៀត។
ភេសជ្ជៈធម្មជាតិនេះ ក្រៅពីផ្ទុកទៅដោយ ជីវជាតិសំខាន់ៗ ដែលរាងកាយត្រូវការហើយ វាក៏មានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើន គួរសមដែរ ដូចជា ៖

បញ្ចុះសម្ពាធឈាម
យោងទៅតាមសមាគមន៍ ជំងឺបេះដូងអាមេរិក បានឲ្យដឹងថា អ្នកអាចបញ្ចូលចំនួន ប៉ូតាស្យូមដ៏សមរម្យមួយ ទៅក្នុងរបបអាហារ ដើម្បីរក្សា ឬកាត់បន្ថយ សម្ពាធឈាម។ ការសិក្សាបានបង្ហាញទៀតថា មនុស្សម្នាក់ដែលញ៉ាំទឹកដូង យ៉ាងហោចណាស់ ២ ដងសប្តាហ៍ គឺអាចបន្ថយទាំង សម្ពាធឈាមលើ ៧១ ភាគរយ និងសម្ពាធឈាមក្រោម ២៩ ភាគរយ ឯណោះ។

ជំនួយដល់ការរំលាយអាហារ
ទឹកដូង ផ្តល់ជាប្រភពបន្ធូរ អារម្មណ៍មួយ បើសិនជាអ្នកមានបញ្ហា ពិបាករំលាយអាហារ។ នេះដោយសារតែ វាមានជាតិសរសៃ ខ្ពស់តែម្តង ដែលអាចជួយ ដល់ការច្រាលទឹកអាស៊ីតក្រពះ និងបង្ការបញ្ហាក្រពះមិនកិនទៀត។
ជួយដល់មុខងារតម្រងនោម
របបអាហារភាគច្រើន មិនសូវមានជាតិប៉ូតាស្យូមទេ តែសម្បូរជាតិសូដ្យូមទៅវិញ។ សូដ្យូម អាចនឹងដាក់ សម្ពាធច្រើន ដល់តម្រងនោម ព្រោះវា ជំរុញដល់ការចាល់ ជាតិទឹកក្នុងខ្លួន។ តម្រងនោម នឹងធ្វើការកាន់តែពិបាក នៅពេលសូដ្យូមរុញ ទឹកច្រើនពេក។ យ៉ាងណាមិញ ប៉ូតាស្យូម នឹងដើរតួជា អ្នកបញ្ចុះទឹកនោម ដើម្បីជួយតម្រងនោម ច្រោះឈាមក្លាយជាទឹក បានកាន់តែល្អ។

ទឹកដូងមួយពែង អាចផ្តល់ជាជាតិ ប៉ូតាស្យូមគ្រប់គ្រាន់ ដើម្បីតម្រងនោម មានសុខភាពល្អវិញ នេះដោយសារតែ វាមានឥទ្ធិពលបញ្ចុះទឹកនោម ដែលអាចជួយបង្ការ គ្រួសក្នុងតម្រងនោមបាន។ សារធាតុ Arginine ក្នុងទឹកនោម នឹងជួយបង្កើន របត់ឈាមរត់ ទៅសរីរាង្គគ្រប់ទាំងអស់ រួមទាំង តម្រងនោមផងដែរ។

ពង្រឹងដល់ការបង្គ្រប់ជាតិទឹក
បើយើងប្រៀបធៀប នឹងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ សារធាតុក្នុងទឹកដូង អាចជំរុញដល់ការបង្គ្រប់ ជាតិទឹក ក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។ ក្នុងពេលហាត់ប្រាណខ្លាំងក្លា រាងកាយនឹងបាត់បង់ជាតិ រ៉ែយ៉ាងច្រើន។ តែទឹកដូងមួយកែវ មានជាតិប៉ូតាស្យូម ២៩៤ មីលីក្រាម និងជាតិស្ករ ៥ មីលីក្រាម ដែលគ្រប់គ្រាន់ នឹងការបង្គ្រប់ឡើងវិញ នូវអ្វីដែលបាត់បង់ហើយ។

ជំរុញដល់ការស្រកទម្ងន់
ទឹកដូង មានជាតិសរសៃច្រើន ដែលអាចជួយជំរុញ ដល់អារម្មណ៍ឆ្អែតបានយូរ។ បើសិនជាអ្នក ញ៉ាំទឹកដូងមួយកែវ មុនញ៉ាំអាហារកន្លះម៉ោង អ្នកនឹងមិនសូវញ៉ាំច្រើនឡើយ៕

ប្រភព៖ lookingtoday

  • ក្រៅពី​បញ្ចុះ​សម្ពាធ​ឈាម ទឹកដូង មាន​ប្រយោជន៍​ អ្វី​ទៀត​ទៅ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: