កាហ្វេ អាចធ្វើឲ្យ​ស្ត្រី​ពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ

ប្រសិនបើអ្នកពិបាកក្នុងការមានទំងន់ អ្នកគួរ​តែ​កាត់​បន្ថយ​ក្នុង​ការ​ទទួល​ទាន​កាហ្វេ​​ព្រោះ​តាម​ការ សិក្សា​ស្រាវ​ជ្រាវ​​ផ្នែក​​វិជ្ជ​​សាស្រ្ត​មួយ​ចំ​នួន​បាន​រកឃើញ​ថា សារ​ធាតុ​កា​ហ្វេ​អ៊ីន អាច​ធ្វើ​ឲ្យ​អ្នក ​ពិ​បាក​ក្នុងការ​មាន​ផ្ទៃ​ពោះ​បាន ។ការ​​ស្រាវ​​ជ្រាវ​បាន​ឲ្យ​ដឹង​ថាសារ​ធាតុ​កា​ហ្វេ​អ៊ីន បាន​ធ្វើ​ឲ្យ​កោ​សិ​កា​សាច់​ដុំ​បំ​ពង​នាំ​ស៊ុត(ដៃស្បូន) ដែល​មាន​តួ​នាទី​​នាំ​​អូវុល ពីអូវែមក​កាន់​ស្បូន ធ្វើ​ការ​តិច​ជាង​មុនជា​ហេតុ​ធ្វើ​ឲ្យ​អូវុល​មិនបាន​ធ្វើដំ​ណើរ​បាន​ពេញ​លេញ ។ អ្នក​ស្រាវ​ជ្រាវផ្នែកវេជ្ជសាស្រ្តមួយរូបនិង មិត្តរួម ការងាររបស់គាត់ បានធ្វើការសាកល្បងពីផល ប៉ះពាល់នៃកា​ហ្វេអ៊ីន​នេះ​ជាមួយនឹងសត្វកណ្តុរញីមួយក្បាលនៅក្នុងអំឡុង ពេលពិសោធន៏នោះបាន បង្ហាញឲ្យឃើញថា កណ្តុរញីមួយ​ក្បាល​​នោះពិតជាពិបាកក្នុងការមានកូនជាងកណ្តុរឯទៀតពិត មែន។

ដោយ​ឡែកតាមការសិក្សាមួយ ដែលបានធ្វើឡើងតាំងពីឆ្នាំ ១៩៩៣ បានឲ្យដឹងថា ការទទួល ទានជាតិកាហ្វេអ៊ីន ប្រ​មាណជា២០០មីលីក្រាម ក្នុង១ថ្ងៃឬស្មើកាហ្វេ ២ពែងអាចធ្វើឲ្យលទ្ធភាពក្នុង ការមានផ្ទៃ​ពោះ​របស់ស្ត្រីថយ​ចុះរហូត​ដល់​ទៅ ២៧% ។

រីឯស្ត្រីដែលទទួលទានកាហ្វេ ១ពែងក្នុង១ថ្ងៃ បានថយចុះអត្រានៃការមានផ្ទៃពោះ រហូតដល់ទៅ ១០% ។ដូចនេះហើយ​មិត្តស្រ្តីគ្រាប់រូបដែលមានបំណងចង់បានបុត្រធីតា​ អ្នកគួរកាត់បន្ថយក្នុងការញុំា កាហ្វេ និង​ឧស្សាហ៏​ទៅ​ពិ​គ្រោះ​យោបល់ជាមួយគ្រូពេទ្យវិញ ទើបប្រសើរ៕

ប្រភព៖ iknow

  • កាហ្វេ អាចធ្វើឲ្យ​ស្ត្រី​ពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: