តើមានសិចបែបណាដើម្បីអោយកក់ក្តៅបំផុតនៅលើគ្រែ?

ទាំង បុរស-ស្រ្តីជាច្រើនតែងតែសង្ស័យថា តើការមានសិចនោះ គួរធ្វើបែបណាដើម្បីឲ្យបានទៅតាមបំណងត្រូវការ ឬគ្រាន់ តែដោះសំលៀកបំពាក់ចេញអស់ពីខ្លួនហើយឡើង លើគ្រែបើកឆាកប្រយុទ្ធប៉ុណ្ណោះក៏ជាការគ្រប់គ្រាន់។ជាការពិត វាមិន ងាយ ស្រួលដូចអ្នកគិតនោះទេ សិចគឺវាត្រូវការអ្វីៗដែល ច្រើនជាងនេះទៀត។

បុរសស្រ្តីត្រូវការវាដើម្បីបំពេញតាមចំណង់ នៃ ធម្មជាតិ និងបង្កើតសង្គមមនុស្សរាប់តំណ មិនអស់តទៅមុខទៀត។អ្នក វិទ្យាសាស្រ្តផ្លូវភេទធ្លាប់បានអះអាងថា «សិចធ្វើ ឲ្យជីវិតមនុស្សស្រស់បំព្រងនិងមានសេចក្តីសង្ឃឹម»។ ឆ្លងតាមការសិក្សាស្រាវជ្រាវដោយការសាកសួរ អស់ជាច្រើនទៅលើ ក្រុមមនុស្សស្ទើរគ្រប់វ័យកន្លងមកបានរកឃើញថា មនុស្សស្ទើរ តែទាំងអស់ ក្នុងចំណោមនេះគេត្រូវការសិចហើយបានឲ្យ អត្ថន័យយ៉ាងសំខាន់ ទៅលើជីវិតរបស់គេ។ចំណែក អ្នកសង្គមវិទូជនជាតិអាមេរិកម្នាក់ ក៏ធ្លាប់ផ្តល់អត្ថន័យនៃជីវិតសិចដែរ ថា«ធ្វើឲ្យមនុស្សខិតខំ និងសង្គមលូតលាស់ផងដែរ»។

សិចពុំត្រូវការភាពគ្រោតគ្រាត និងភាពរមាំងរមោកទេ គឺវាត្រូវការភាព ផ្អែមត្រជាក់ហើយយល់ចិត្តគ្នាយ៉ាងខ្ពស់។មនុស្ស ភាគច្រើនបានបន្ទន់ឥរិយាបថរបស់ខ្លួនយ៉ាងទន់ភ្លន់ នៅពេលមានសិច កើតឡើង ហើយខ្លះគេប្រែក្លាយជាសត្រូវឲ្យមកជាមិត្តយ៉ាងល្អក្នុងអំឡុង ពេលនេះ។មានមនុស្សតិចណាស់ដែលប្រើហិង្សាក្នុងពេលនេះ ដើម្បីកំដរភាព សប្បាយរបស់ ខ្លួនឯង។បុរស-ស្រ្តី ត្រូវការថ្នាក់ថ្នមគ្នាក្នុង ពេលនេះ ទើបអ្វីៗអាចសម្រេចទៅបាននៃ ជីវិតសិចរបស់ខ្លួន។ អ្នកមិនត្រូវមើលរំលងចំណុចមួយនេះឡើយ។ការ បបោស អង្អែល វាជាផ្នែកមួយនៃការថ្នាក់ថ្នម និងជំរុញឲ្យមានភាពស្រៀវស្រើបខ្លាំងឡើង។

ដូចរឿងនិទានបុរាណក្នុងលោកធ្លាប់ សរសេរទុកថា «ដៃជា អាទិទេពស្នេហ៍ក្នុងពេល រួមដំណេក»។អ្នកត្រូវចងចាំថា ខ្វះការបរបាសអង្អែលនោះ គឺខ្វះអ្វីៗទាំង អស់ក្នុងជីវិតសិច។ការ ថើបមិនមែនត្រឹមតែជាការយកច្រមុះប៉ះថ្ពាល់ ឬបបូរមាត់ និងបបូរមាត់ប៉ះគ្នានោះទេ ប៉ុនែ្តវានៅជួយ បន្ថែមភាពរំជើបរំជួលអារម្មណ៍បានទៀតផង។ការ ថើបជាផ្នែកមួយនៃការដុតអារម្មណ៍យ៉ាងខ្លាំងក្លា។ បុរស-ស្រ្តីខ្លះគ្រាន់តែ ថើបគ្នាក្នងផ្លូវមនោសញ្ចេតនាពេលនឹករឭក គ្នាធម្មតា ប៉ុន្តែអាចធ្វើឲ្យពួកគេ ឈានទៅរកការរួមភេទសិចបាន។ការថើប ជញ្ជក់មាត់ ដើមឡើយនិយមចូលចិត្តតែនៅប្រទេសអ៊ឺរ៉ុប និងបរទេស មួយចំនួនប៉ុណ្ណោះ ប៉ុនែ្តបច្ចុប្បន្ននិយមស្ទើរតែទូទាំង ពិភពលោក។ ក្រៅពីនេះ ការថើបជញ្ជក់មាត់តាម រាងកាយក៏ បានជំរុញឲ្យមានការពុះកញ្រ្ចោល ផ្លូវអារម្មណ៍ និងដុតដាល តម្រេតតណ្ហាដល់កំពូលដូចគ្នា។

ការ រួមសិចដែលមានលក្ខណៈដដែលៗហើយសាមញ្ញធម្មតាពេក អាចធ្វើឲ្យ គូស្នេហ៍ ឆាប់រសាបរលាប និងអស់ន័យចំពោះគ្នា។ គូស្នេហ៍ខ្លះដែល មិនទាន់យល់ច្បាស់ពីអត្ថន័យនៃការរួមសិចនោះ បាន ធ្វើឲ្យ ពួកគេបំពេញចំណង់មួយ បែបនេះតែមួយរយៈពេល ក៏បោះបង់វាទៅ វិញ ហើយការឆ្អែតឆ្អន់របស់ខ្លួនចុងក្រោយនាំឲ្យមាន ការបាក់បែកក្នុង គ្រូសារ។ការ ផ្លាស់ប្តូរក្បួនក្បាច់ក្នុងពេលរួមសិច វាជាយុទ្ធវិធីមួយ អាចរក្សាចំណងស្នេហ៍ជាប់គង់ បានយូរ។

បុរស-ស្រ្តីតែងតែចេះនូវវិជ្ជាគុននេះ ដើម្បីថែរក្សាស្ថិរភាពគ្រួសារ។ ទោះបី វាជាផ្នែក តូចមួយក្នុងជីវិតគ្រួសារ ប៉ុនែ្តវាមានសារៈសំខាន់ សម្រាប់ការកំណត់នៃ ធម្មជាតិមួយនេះឡើង៕

ប្រភព៖ iknow

  • តើមានសិចបែបណាដើម្បីអោយកក់ក្តៅបំផុតនៅលើគ្រែ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: