ការត្រៀមខ្លួន មុនពេលមានផ្ទៃពោះ

ចង់​មាន​ផ្ទៃពោះ… តើ​អ្នក​មានបាន​ពិនិត្យមើល​សព្វគ្រប់​ហើយ ឬ​នៅ​ថា តើ​សុខភាព​រាងកាយ​របស់​អ្នក ​អាចមាន​ផ្ទៃពោះ​បានដែរ ឬទេ? កុំអាល​ថា​ចង់បាន​ក៏​យកភ្លាមៗនោះ ត្រូវ​មើលថែ​សុខភាព​របស់​អ្នក​ ឱ្យ​បានល្អ​ជាមុនសិន ព្រោះ​ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​ការ​ពពោះ ការ​សម្រាល សុខភាព​ម្តាយ និង​កូន មាន​ភាពល្អ​ប្រសើរឡើង។ ដូច្នេះ​មុនពេល​មានគភ៌ ​អ្នក​ត្រូវធ្វើ​ការត្រៀមខ្លួន​យ៉ាងដូចម្តេចខ្លះ? ខាងក្រោម​នេះ ​គឺជា​ចម្លើយ​ដ៏​ល្អ​សម្រាប់​អ្នក ​ដែលមាន​បំណង​ចង់បាន​បុត្រ និង​ត្រៀម​ពពោះ​កូន​ដំបូង៖

ធ្វើចលនា ៖ អ្នក​ត្រូវ​គិតពី​ការរៀបចំ​រាងកាយ និង​ជីវិត​របស់​អ្នក​ឱ្យ​បានល្អ​ជាមុនសិន មុននឹង​សម្រេចចិត្តថា​នឹងមាន​ផ្ទៃពោះ។ ហាត់ប្រាណ ដោយ​ការ​ជិះ​កង់ ដើរ ឬ​ហែល​ទឹកជា​ដើម ​គឺជា​រឿង​ល្អ​បំផុត ​ដែល​អ្នក​គួរ​ធ្វើ​មុនពេល​សម្រេចចិត្តថា ​នឹងមាន​ផ្ទៃពោះ ព្រោះ​ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​ការ​ពពោះ និង​ការ​សម្រាលកូន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង។

ទទួលទានឱ្យបានត្រឹមត្រូវ ៖គ្រប់គ្រាន់​ហើយ​សម្រាប់​ការ ដែល​អ្នក​ធ្លាប់តែ​ ទទួលទាន​គ្រឿង​ត្រាំ ​គ្រឿង​ជ្រក់ ឬ​ការ៉េម​ជាដើម​នោះ។ ចាប់ពីពេលនេះ​តទៅ អ្នក​ត្រូវ​គិតដល់​អាហារ ​ដែល​សម្បូរ​ទៅដោយ​ប្រូ​តេ​អី​ុ​ន ជាតិ​ដែក កាល់ស្យូម និង​ហ្វូ​លិ​ក​អាស៊ីត​ជាដើម។ គិតដល់​ផ្លែឈើ គ្រាប់​ធញ្ញជាតិ បន្លែ​បៃតង និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​តិច។ កាត់បន្ថយ​អាហារ ​ដែល​មិនមាន​កាឡូរី​គឺជា​រឿង​ល្អ​ ដែល​អ្នកមាន​បំណង​ចង់​មានគភ៌​គ្រប់រូប​គួរតែ​ធ្វើ។ ក្នុង​រឿង​ចំណីអាហារ​នេះ អ្នក​គួរ​សុំ​ជំនួយ​ពី​ស្វាមី​របស់​អ្នក ដើម្បីឱ្យ​ការងារ​នេះ​ កាន់​តែមាន​ភាពងាយស្រួល​ឡើង។

ហ្វូលិកអាស៊ីត និងវីតាមីន៖  វា​ជួយ​ការពារ​ការកើត​មាននូវ​បញ្ហាផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​មុនពេល ​ដែល​អ្នក​ដឹងថា អ្នកមាន​ផ្ទៃពោះ។ ហ្វូ​លិ​ក​អាស៊ីត​នេះ ​អាច​រកបាន​នៅក្នុង​អាហារ​ច្រើន​ប្រភេទ​ដូចជា បន្លែ​ស្លឹក​បៃតង ក្រូច និង​សណ្តែក ប៉ុន្តែ​ស្ត្រី​ភាគច្រើន​ត្រូវការ​ថ្នាំ​ជំនួយ​ ដើម្បី​ទទួលបាន​ហ្វូ​លិ​ក​អា​សី​ុ​ត​គ្រប់គ្រាន់។ បន្ទាប់មក​ត្រូវ​ចាប់ផ្តើម​ជាមួយនឹង​ វីតាមីន​ជាប្រចាំ បើ​អ្នកមាន​គម្រោង​ថា​នឹងមាន​ផ្ទៃពោះ ហើយ​អ្នក​ត្រូវ​ទទួលទាន​ឱ្យបាន 400មីក្រូ​ក្រាម ​នៃ​ហ្វូ​លិ​ក​អាស៊ីត​រាល់ថ្ងៃ​ គឺជា​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ត្រៀមខ្លួន​ជាស្រេច​ ក្នុងការ​ពពោះ​កូន​ដំបូង​របស់ខ្លួន។

មើលទម្ងន់៖  បើ​អ្នក​ស្គម​ខ្លាំងពេក ​អាចធ្វើឱ្យ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ពិបាក​ឡើង តែបើ​ធាត់​ពេក​ក៏​អាច​នឹង​មានឱកាស​កើតមាន​បញ្ហា​មួយចំនួន​ដូចជា ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺលើសឈាម​ជាដើម។ អ្នក​ពិតជា​មិន​ចង់បាន​បែបនេះ​ទេ​មែន​ទ? ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បីឱ្យ​ដឹងថា​តើ​ទម្ងន់​ប៉ុន្មាន ​ទើប​ល្អ​បំផុត​សម្រាប់​រូបអ្នក។

ពិនិត្យសុខភាព៖  ចង់​ចែក​រំ​ឡែក​គម្រោង ​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ដែរ​ទេ? សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ 2-3ខែ​មុនពេល​អ្នកមាន​គម្រោង​ថា​នឹងមាន​ផ្ទៃពោះ ហើយ​ត្រូវ​សាកសួរ​គ្រូពេទ្យ​អំពី​ការធ្វើ​តេស្ត ឬ​វ៉ាក់សាំងផ្សេងៗដែល​អ្នកត្រូវការ វីតាមីន និង វិធី​រៀបចំ និង​គ្រប់គ្រង​សុខភាព រួមទាំង​ការទទួល​ទាន​ថ្នាំ​ជាដើម៕

ប្រភព៖ tomnerb

  • ការត្រៀមខ្លួន មុនពេលមានផ្ទៃពោះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: