ស្ដ្រី​គួរ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្ដង ​

ជិត​១​ភាគ​៣​នៃ​ស្ដ្រី​មិន​ត្រួតពិនិត្យ​ដុំ​គីស ឬ​ដុំ​រឹង​នៅ​សុដន់​របស់ខ្លួនដោយសារ​ខ្លាច​នឹង​រកឃើញ​រឿង​អ្វី​នោះ​មិនល្អ​ , យោងតាម​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​អង់គ្លេស ។​ ​ជាង​ពាក់កណ្ដាល​នៃ​ស្ដ្រី​ត្រូវបាន​សួរ​ឱ្យដឹងថា​ពួកគេ​មិន​ត្រួតពិនិត្យ​តាម​កាល កំណត់​ជាប្រចាំ ព្រោះ​គ្មាន​នរណា​បង្រៀន​ត្រូវធ្វើឡើង​នោះ​។ ប្រធាន​ក្រុម​ស្រាវជ្រាវ​, សាស្ដ្រាចារ្យ JanetReibstein នៅ​មហាវិទ្យាល័យ Exter, អង់គ្លេស ទូន្មាន​ស្ដ្រី​ត្រូវ​ស្វ័យ​ត្រួតពិនិត្យ​សុដន់​ខ្លួន​មួយខែ​ម្ដង ។ ក្មេងស្រី​ក៏ត្រូវ​រៀន​វិធី​ត្រួតពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ចាប់ពី​អាយុ​១៣ ​ឆ្នាំ​ឡើងទៅ ។ ​ ​នេះ​ជា​ទម្លាប់​ដ៏​សំខាន់​មួយ ព្រោះ​គ្រោះថ្នាក់​កើត​ជំងឺ​កើន​សន្សឹមៗ​ទៅតាម​អាយុ​។ ប្រសិន​ក្នុងចំណោម​ស្ដ្រី​២.០០០​នាក់​នៅ អាយុ​២៩​ឆ្នាំ ទើប​មាន​ម្នាក់​កើត​មហារីក​ដោះ​, នោះ​ដល់​អាយុ​៦០​ឆ្នាំ អត្រា​នេះ គឺ ១​ភាគ​២២ ។ “ ការត្រួតពិនិត្យ​សុដន់​ចាំបាច់​ត្រូវបាន​ចាប់ផ្ដើម​តាំងពី​ពេល​នៅ​ក្មេង​” សាស្ដ្រ​ចា​រ្យ Janet ពោល ។​​

​*​សញ្ញា​សំខាន់បំផុត​៥​របស់​មហារីក​ដោះ​​ ​ប្រសិន​សង្កេតឃើញ​ការប្រែប្រួល​ណាមួយ​អំពី​រូបរាង ឬ​អារម្មណ៍​នៅ​សុដន់​ដូច ខាង ក្រោម​នេះ ចូរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ពិគ្រោះ​ពិភាក្សា :​

​-​ដុំ​រឹង​មួយ​​
​-​ប្រែប្រួល​រចនាសម្ព័ន្ធ​លើ​ស្បែក​​
​-​ចេញ​កន្ទួល​ក្រហម ឬ​ឡើង​រឹង​​
​-​ប្រែប្រួល​រូបរាង​ក្បាលដោះ​​
​-​ក្បាល​ដោះចេញ​រំអិល​​ ​ថ្វី​ត្បិត​ដូច្នេះ​, អ្នក​ក៏​មិនត្រូវ​បារម្ភ​ហួសហេតុ​ពេល​ឃើញ​មាន​ភាពខុសប្រក្រតី​នៅ​តំបន់​នេះ​ , ព្រោះ​ពុំមែន​ដុំ​រឹង​ទាំងអស់​សុទ្ធតែជា​មហារីក​ឡើយ ៕

ប្រភព៖ iknow

  • ស្ដ្រី​គួរ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្ដង ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: