ដំណាក់កាល​សម្រើប​ផ្លូវភេទ​របស់​បុរស

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​សម្គាល់​ដឹង​នូវ​ដំណាក់កាល​ទាំង​បួន​នៃ​ការ​ឆ្លើយ​តប​ខាង​ផ្លូវភេទ​លើ​បុរស​ និង​ស្ត្រី​ដែល​មាន​ដូច​ជា​៖​ Arousal​ (​ដំណាក់កាល​ស្រើបស្រាល​)​ Plateau​ (​ដំណាក់កាល​តម្រេក​)​ Orgasm​ (​ដំណាក់កាល​ចំនុចកំពូល​ឬ​សម្រេច​កាម​)​ Resolution​ (​ដំណាក់កាល​វិល​មក​រក​ធម្មតា​វិញ​)​។​

១,​ ដំណាក់កាល​ស្រើបស្រាល​ (Arousal​ or​ Excitement)
បុរស​ម្នាក់​ទទួល​បាន​នូវ​ការ​ឡើង​នៃ​លិង្គ​ដោយ​ការ​ភ្ញោ​ច​ខាង​ផ្លូវ​កាយ​ ឬ​ផ្លូវចិត្ត​ ឬ​ទាំង​ពីរ​។​ ករណី​នេះ​ធ្វើ​អោយ​លំហូរ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​តំបន់​ស្ពោ​ធ​ទាំង​បី​ (​ឬ​ហៅ​ថា​ Corpora)​ កាន់តែ​ខ្លាំង​ ដែល​វា​ជា​ហេតុផល​មួយ​ធ្វើ​អោយ​លិង្គ​របស់​គាត់​លូត​វែង​។

ស្បែក​នៅ​លើ​លិង្គ​ទៅ​ជា​ធូរ​ និង​មាន​ចលនា​ ដើម្បី​អោយ​លិង្គ​របស់​គាត់​លូត​វែង​បាន​។​ ថង់​ពងស្វាស​ (​ដែល​មាន​ពងស្វាស​ក្នុង​នោះ​)​ ទៅ​ជា​តឹង​ខ្លាំង​ជាង​មុន​ ដូច្នេះ​ធ្វើ​អោយ​ពងស្វាស​នោះ​មាន​សភាព​រុញ​ឡើង​ទៅ​ខាងលើ​។​

២,​ ដំណាក់កាល​តម្រេក​ (Plateau)
ស្ថិត​ក្នុង​ដំណាក់កាល​នេះ​ ក្បាល​របស់​លិង្គ​ទៅ​ជា​ធំ​ជាង​មុន​ ហើយ​សរសៃឈាម​នៅ​ក្នុង​ និង​ជុំវិញ​លិង្គ​ត្រូវ​បាន​ផ្ទុក​ទៅ​ដោយ​ឈាម​ដ៏​ច្រើន​។​ ហេតុនេះ​ហើយ​ទើប​ធ្វើ​អោយ​មាន​ពណ៌​ដិត​ខ្លាំង​ ហើយ​ពងស្វាស​ក៏​រីក​ធំ​ជាង​មុន​រហូត​ដល់​ ៥០%​ដែរ​។

ពងស្វាស​ចេះ​តែ​បន្ត​រីក​ធំ​ទៅៗ​ ព្រមទាំង​មាន​អារម្មណ៍​ថា​តំបន់​នៅ​ចន្លោះ​ពងស្វាស​ និង​រន្ធ​គូថ​កាន់តែ​ក្តៅ​ទៅៗ​។​ ចង្វាក់បេះដូង​ដើរ​ញាប់​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ការ​ដកដង្ហើម​ទៅ​ជា​លឿន​ជាង​មុន​ ហើយ​ភ្លៅ​ក៏​ដូច​ជា​កំប៉េះ​គូថ​របស់​គាត់​តឹង​រឹងរឹតតែ​ខ្លាំង​។​ នេះ​មាន​ន័យ​ថា​គាត់​កំពុង​តែ​ជិត​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ហើយ​។​

៣,​ ដំណាក់កាល​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ ឬ​ការ​បាញ់​ចេញ​ទឹកកាម​ (Orgasm)
ប្រភេទ​នៃ​ការ​កន្ត្រាក់​មួយ​ប្រភេទ​ដើម្បី​បង្ខំ​អោយ​ទឹកកាម​ចូល​ទៅ​ក្នុង​បង្ហូរ​នោម​ (​បំពង់​បង្ហូរ​ទឹកនោម​នៅ​ក្នុង​លិង្គ​)​។​ ការ​កន្ត្រាក់​ទាំងនេះ​កើត​មាននៅ​ក្នុង​សាច់ដុំ​អាង​ត្រគៀក​ បំពង់​សម្រាប់​ដឹកនាំ​មេជី​វិត​ឈ្មោល​ពី​ពងស្វាស​ចូល​ទៅ​ក្នុង​លិង្គ​ (Vas​ Deferens)​ ថង់​សេ​មី​ណា​ល់​ និង​ក្រពេញ​ប្រូ​ស្តា​ត​ ដែល​កន្លែង​ទាំង​ពីរ​នេះ​សម្រាប់​បន្ថែម​នូវ​ទឹករំអិល​ជំនួយ​ដល់​មេជី​វិត​ឈ្មោល​ពេល​បាញ់​ចេញ​មក​ក្រៅ​។​ ការ​លាយឡំ​គ្នា​នៃ​មេជី​វិត​ឈ្មោល​ (5%)​ និង​ទឹករំអិល​ (95%)​ ហៅ​ថា​ ទឹកកាម​។
ការ​កន្ត្រាក់​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ ហើយ​មនុស្ស​ប្រុស​ឈាន​ទៅ​ដល់​ចំនុច​មួយ​ដែល​គាត់​មិន​អាច​បញ្ឈប់​នូវ​ការ​បាញ់​ទឹកកាម​បាន​ទេ​។​ ការ​កន្ត្រាក់​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ និង​សាច់ដុំ​កម្រាល​ក្នុង​អាង​ត្រគៀក​ធ្វើ​អោយ​ការ​បាញ់​ទឹកកាម​កើត​មាន​ឡើង​ នោះ​គឺ​ទឹកកាម​ត្រូវ​បាន​បង្ខំ​ចេញពី​លិង្គ​របស់​គាត់​។​

៤,​ ដំណាក់កាល​វិល​មក​រក​ធម្មតា​វិញ​ (Revolution)
ឥឡូវនេះ​បុរស​វិល​មក​រក​ដំណាក់កាល​ធម្មតា​វិញ​ហើយ​គឺ​នៅ​ពេល​ដែល​លិង្គ​ និង​ពងស្វាស​ចាប់ផ្តើម​រួញ​ស្វិត​មក​សភាព​ធម្មតា​វិញ​។​ គាត់​កំពុង​តែ​ដកដង្ហើម​ខ្លាំងៗ​ និង​ញាប់ៗ​ បេះដូង​លោត​យ៉ាង​ញាប់​ ព្រមទាំង​បែកញើស​។
ក្រោយ​ពី​បាញ់​ទឹកកាម​រួច​ មនុស្ស​ប្រុស​មិន​អាច​ទទួល​បាន​នូវ​ចំនុចកំពូល​មួយទៀត​ទេ​។​ ភាព​ប្រែប្រួល​មួយ​នេះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ​ អាច​ចាប់ផ្តើម​ពី​ពីរ​បី​នាទី​ ទៅ​ពីរ​បី​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​។​ ជា​ទូទៅ​ពេលវេលា​អាច​កាន់តែ​យូរ​នៅ​ពេល​បុរស​មាន​វ័យ​កាន់តែ​ចាស់​។

ប្រសិនបើ​បុរស​ម្នាក់​ទទួល​បាន​នូវ​ការ​ស្រើបស្រាល​ ប៉ុន្តែ​មិន​អាច​បាញ់​ទឹកកាម​បាន​ នោះ​ដំណាក់កាល​វិល​មក​រក​ធម្មតា​វិញ​អាច​ចំនាយពេល​យូរ​ទើប​មក​ដល់​ ហើយ​ពងស្វាស​ និង​អាង​ត្រគៀក​របស់​គាត់​ប្រហែលជា​មានការ​ឈឺចាប់​៕

ប្រភព៖ health

  • ដំណាក់កាល​សម្រើប​ផ្លូវភេទ​របស់​បុរស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: