ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​ទឹកនោមប្រៃ​មក​ពី​លើសឈាម

ជា​ទូទៅ​អ្នក​ដែល​កើត​មាន​ជំងឺ​ទឹកនោមប្រៃ អាច​បណ្តាល​មក​ពី​លោក​អ្នក​កំពុង​មាន​ផ្ទុក​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​រួច​ស្រេច​ទៅ​ហើយ​។ ការ​កើត​មាន​អាការ​ទាំងនេះ​ដោយសារ​តែ​មួយ​ផ្នែក​លោក​អ្នក​ប្រើប្រាស់​ឱសថ និង​មួយ​ផ្នែក​ទៀត​អាច​បណ្តាល​មក​ពី​ការ​ទទួលទាន​ចំណីអាហារ​មិន​រើស​ជា​ហេតុ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​តម្រងនោម​យូរ​ៗ​ទៅ​ក៏​វិវឌ្ឍន៍​ជា​ជំងឺ​ទឹកនោមប្រៃ​។ សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ការ​កើត​មាន​ជំងឺ​ទឹកនោមប្រៃ គឺ​ប្រឈម​គ្រប់ពេលវេលា បើសិនជា​ស្ត្រី​នោះ​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​ទាក់ទង​ទៅ​នឹង​ការ​ទទួលទាន​ចំណីអាហារ​ត្រឹមត្រូវ ។

ស្ត្រី​គ្រប់​រូប​ត្រូវ​ចង​ចាំ​ថា ជំងឺ​ទឹកនោមប្រៃ​បើ​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ វា​អាច​នាំ​ឱ្យ​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅ​ពេល​សម្រាលកូន ពោល​គឺ​អាច​បណ្តាល​ឱ្យ​កើត​មាន​អាការ​ប្រកាច់​។ ព្រោះហេតុនោះ គ្រូពេទ្យ​តែងតែ​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​ត្រូវ​ធ្វើការ​តាមដាន​សុខភាព​ឲ្យ​បាន​ជាប់លាប់ ពិសេស​គឺ​ទាក់ទង​ទៅ​នឹង​ជំងឺ​ទឹកនោមប្រៃ​នេះ រួម​ទាំង​សម្ពាធ​ឈាម​ផង​ដែរ​។ សញ្ញា​ដែល​អាច​ស្តែង​ចេញ​ប្រាកដ​ថា ស្ត្រី​មាន​ផ្ទៃពោះ​កើត​មាន​ជំងឺ​ទឹកនោមប្រៃ ឬ​យ៉ា​ង​ណា​នោះ សូម​ពិនិត្យ​មើល​អាការ​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖
-​ហើម​នៅ​នឹង​ត្របកភ្នែក
-​ហើមជើង កជើង ឬ​ប្រអប់ជើង
– ទឹកនោម​មាន​ពពុះ​ច្រើន
– អាច​ឡើង​ទម្ងន់​ដោយសារ​តែ​ហើម ។

ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​រូប គប្បី​ទៅ​ពិនិត្យ​រក​មើលជំងឺ​ទឹកនោមប្រៃ​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​បង្ការ​ជា​មុន​។ នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​មាន​ជំងឺ​ទឹកនោមប្រៃ​ហើយ គ្រូពេទ្យ​នឹង​ធ្វើការ​ណែនាំ​ឲ្យ​ស្ត្រី​ទទួលទាន​សាច់ និង​ស៊ុត​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ខ្លាំង​។ ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ៕

ប្រភព៖ everyday

  • ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​ទឹកនោមប្រៃ​មក​ពី​លើសឈាម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: