Real Madrid បង្ហើប​ពី​តម្លៃ​លក់​ James ខណៈ​ Chelsea និង​ Man Utd សុទ្ធ​តែ​ចាប់​អារម្មណ៍​

មួយ​រយៈ​ថ្មីៗ​នេះ​ក្លឹប​ធំ​២​នៅ​អង់គ្លេស​គឺ​ Chelsea និង​ Manchester United បាន​បង្ហើប​ពី​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ James Rodriguez ។

យ៉ាង​ណា​ស្រប​នឹង​ដំណឹង​នេះ​ក្លឹប​ Real Madrid បាន​ព្រលយ​សម្ដី​ថា​ពួក​គេ​ព្រម​លក់​ James Rodriguez ទៅ​ឲ្យ​ក្លឹប​ណា​មួយ​ដែល​ហ៊ាន​ឲ្យ​តម្លៃ​យ៉ាង​ហោច​ណាស់​៦០​លាន​ផោន​ ។ ដោយ​ឡែក​ចំពោះ​កីឡាករ​ James Rodriquez ក៏​ហាក់​បង្ហាញ​ពី​បំណង​ដែល​រូប​គេ​ចង់​ចាក​ចេញ​ពី​ក្លឹប​ Real Madrid ដែរ​ ព្រោះ​គេ​បាន​បាត់​បង់​ជា​ឱកាស​លេង​ជា​ជម្រើស​ទី​១​ទៅ​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zinedine Zidane ។

សូម​បញ្ជាក់​ថា​ក្លឹប​ Real Madrid បាន​ទិញ​កីឡាករ​ James Rodriguez ពី​ក្លឹប​ AS Monaco តាំង​ពី​ឆ្នាំ​២០១៤​ ក្នុង​តម្លៃ​ប្រមាណ​ជា​៦០​លាន​ផោន​ ។ ហើយ​គិត​មក​ដល់​ពេល​នេះ​ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦៩​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Real Madrid បង្ហើប​ពី​តម្លៃ​លក់​ James ខណៈ​ Chelsea និង​ Man Utd សុទ្ធ​តែ​ចាប់​អារម្មណ៍​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ជីវិតនិងសង្គម
Tags: