នាយ ក្រូច​ ត្រៀម​ធ្វើ​ផ្ទះគ្រាន់​តែ​​​ចាក់​ដី​ និង​របង​​អស់​ជាង​៣ម៉ឺន​ដុល្លារ

តារា​កំប្លែង នាយ ក្រូច បាន​ប្រាប់​ថា ខ្លួន​កំពុងតែ​សន្សំ​ប្រាក់​ដើម្បី​ធ្វើ​ផ្ទះ​មួយ​នៅ​ស្រុក​កំណើត ដោយ​បច្ចុប្បន្ន​បាន​​ចាក់​ដី​ និង​ធ្វើ​របង​អស់​ខ្ទង់៣ម៉ឺន​ដុល្លារ​រួច​មក​ហើយ។

 

នាយ ក្រូច​ ត្រៀម​ធ្វើ​ផ្ទះគ្រាន់​តែ​​​ចាក់​ដី​ និង​របង​​អស់​ជាង​៣ម៉ឺន​ដុល្លារ

 

តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ម្នាក់​នេះ​ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​នាយ​គ្រោង​ធ្វើ​នោះ​ តម្លៃ​ក្រោម​១០ម៉ឺន​ដុល្លារ​ចុះ។ បន្ថែម​​លើ​នេះ​នាយ គ្រោង​នឹង​រក​ទិញ​ផ្ទះ​មួយ​​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង។

 

ការ​ដែល​នាំ​ឲ្យ​នាយ មាន​លទ្ធភាព​បែប​នេះ ត្រូវ​បានសាមី​ខ្លួន​​បញ្ជាក់​ថា ​ក៏​ព្រោះ​ការងារ​សិល្បៈ​បច្ចុប្បន្ន​​កាន់​តែ​មាន​ទីផ្សារ​ខ្លាំង​ឡើងៗ។

 

សូម​​តាម​ដាន​វីដេអូ​​ស្ដីពី​ផែនការ គ្រោង​​ធ្វើ​ផ្ទះ​នៅ ខេត្ត កំពង់​ស្ពឺ និង​ទិញ​ផ្ទះ​នៅ​ភ្នំពេញ​របស់​នាយ​ក្រូច​ទាំង​អស់​គ្នា៕

 

អត្ថបទ៖ ខុត សីហា