Herrera ថា Man Utd គួរ​តែ​លេងChampions League រាល់​ឆ្នាំ

Ander Herrera ជាខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ ​ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Manchester United ក្នុង​ប្រទេស​អង់គ្លេស។

 

ក្រោយ​ការ​ផ្ទេរ​មក​កាន់ Old Trafford ក្នុង​ឆ្នាំ ២០១៤ កីឡាករ​វ័យ​២៦​ឆ្នាំ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ក្រុម​របស់​លោក Louis van Gaal តាំង​ពី​រដូវ​កាល​មុន​រហូត​មក​។​សម្រាប់​រដូវ​កាល​នេះ Man Utd ហាក់​ធ្លាក់​ទម្រង់​លេង ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ស្រពិចស្រពិល​សម្រាប់​តំណែង​កៅអី Champions League រដូវ​កាល​ក្រោយ។

 

យ៉ាង​ណា​ក៏​ដោយ ជ័យ​ជម្នះ១-០លើ Everton កាល​ពី​ថ្ងៃអាទិត្យ​ធ្វើ​ឲ្យ Manchester United ពេល​នេះ​តាមពី​ក្រោយ​ក្រុម​លេខ​៤ Manchester City តែ​១​ពិន្ទុ​ប៉ុណ្ណោះ ស្រប​ពេល​ការ​ប្រកួត​សល់​៧​សប្ដាហ៍​ទៀត។ ពាក់ព័ន្ធ​នឹង​ការ​ប្រជែង​កៅអី Champions League ដ៏​តានតឹង​ Herrera បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖

 

Herrera ថា Man Utd គួរ​តែ​លេងChampions League រាល់​ឆ្នាំ

 

សម្រាប់ប្រិយមិត្ត គិតថា Man Utd អាច​បាន​លេង​នៅ Champions League ទៀតអត់ រដូវកាលនេះ?

 

ចុច​អាន៖ Ozil ​ប្រាប់​មូល​ហេតុ​ដែល​ហុច​អាវឲ្យ Mourinho

 

ដោយ៖ វីរ៉ុត