កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

ក្រុមហ៊ុន​ HP ទើប​តែ​បង្ហាញ​កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​លើ​លោក​ ពោល​គឺ​ស្ដើង​ជាង​​កុំព្យូទ័រ​ MacBook របស់​ក្រុមហ៊ុន​ Apple ទៅ​ទៀត។

 

កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

កុំព្យូទ័រ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Spectre 13.3 ដែល​កម្រាស់​របស់​វា​មាន​ត្រឹម​តែ​ ១០,៤​ម.ម​ ប៉ុណ្ណោះ និង​មាន​ទម្ងន់​ ១,១១​គីឡូក្រាម។ ក្រៅ​ពី​មាន​កម្រាស់​ស្ដើង​ រូបរាង​របស់​​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​ប្រើ​ប្រាស់​សារធាតុ​លោហៈ​ រួម​ជា​មួយ​​សរសៃ​កាបូន។

 

កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

កុំព្យូទ័រ​នេះ​អាច​បង្ហាញ​រូបភាព​កម្រិត​ 1080p លើ​អេក្រង់​ទំហំ​១៣,៣​អ៊ីញ ប្រភេទ​ Gorilla Glass ដោយ​មិន​មាន​មុខងារ​ Touch Screen មក​ជា​មួយ​ឡើយ។​ ត្បិត​ថា​កុំព្យូទ័រ​នេះ​ស្ដើង​​ហើយ​ស្រាល​ ប៉ុន្តែ​វា​​មាន​ភាព​ខុស​​ប្លែក​ពី​​គូ​ប្រជែង​ត្រង់​ថា​មិន​ប្រើ​ប្រាស់​ Processor តូច​ៗ​ប្រភេទ​ Core M នោះ​ឡើយ ពោល​គឺ​មាន​បំពាក់​ទៅ​ដោយ​ Processor Core i5 និង​ Core i7ជំនាន់​​ចុង​ក្រោយ​របស់​ Intel។

 

កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ RAM ទំហំ​៨GB​ និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ដល់​ទៅ​ ៥១២GB។ Spectre នេះ​ក៏​មាន​រន្ធ​​ត​ភ្ជាប់​ប្រភេទ​ USB Type-C ​ចំនួន​បី​និង​មាន​រន្ធ​ Thunderbolt ចំនួន​ពីរ​ផង​ដែរ។ និយាយ​ពី​ថាមពល​ថ្ម​វិញ​កាន់​តែ​ពិសេស​ដោយ​សាក​ពេញ​មួយ​លើក​​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​៩​ម៉ោង​កន្លះ។​​

 

កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

​កុំព្យូទ័រ​ Spectre 13.3 នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ដោយ​តម្លៃ​របស់​វា​គឺ​ចាប់​ពី​ ១១៧០​ដុល្លារ ​ឡើង​ទៅ៕

 

កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

ចុច​អាន៖ iPhone SE ​បរាជ័យ​ខ្លាំង​នៅ​​អំឡុង​សប្ដាហ៍​ដំបូង​ដែល​ចេញ​លក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​