Barcelona ឈ្នះ Atletico Madrid ប្រផិតប្រផើយ ខណៈ Bayern Munich ក៏ដូចគ្នាដែរ

ម៉ាឌ្រីដ៖ ក្នុងក្របខណ្ឌ Champions League នៅរាត្រីទៀបភ្លឺយប់មិញនេះ បានគូសំខាន់ៗ២  ដោយក្លឹបជើងខ្លាំងអេស្ប៉ាញ អ្នកមានបុណ្យ Barcelona បានយកឈ្នះ Atletico Madrid ទាំងប្រផិតប្រផើយ ២-១  ខណៈដែល ក្លឹបជើងខ្លាំងអាល្លឺម៉ង់ Bayern Munich យកឈ្នះ ក្លឹប Benfica របស់ព័រទុហ្គាល ក្នុងលទ្ធផល ២-១ នៅជើងទី ១ នៃវគ្គ ៨ក្រុមចុងក្រោយ ។

សម្រាប់ Barcelona យីអ៊ុនដូចជា ធ្លាក់បន្តិចចូលដល់ដើមខែមេសា នេះ ដោយប្រកួតក្នុង លីកកំពូលអេស្ប៉ាញ បានចាញ់ Real Madrid លើទឹកដីខ្លួន ២-១ ហើយ ក្នុងក្របខណ្ឌ Champions League រាត្រីទៀបភ្លឺនេះទៀតសោត យកឈ្នះ Atletico Madrid  ទាំងប្រផិតប្រផើយ ដោយលេងគ្នា ១១នាក់ ទល់ ១០នាក់ បន្ទាប់ពី  Fernando Torres ទទួលបានកាតក្រហម នៅនាទី ៣៥  ។

សម្រាប់  Fernando Torres នេះបើកឆាកបាន ២៥នាទី បានរកគ្រាប់បាល់ជូនក្លឹប ដែលចំណុចនេះ ធ្វើឲ្យ Barcelona បុកពោះ  ។
ទោះលេងគ្នា ១០នាក់មែនពិត សម្រាប់ Atletico Madrid   បានអូសបន្លាយ ការរកគ្រាប់បាល់របស់ Barcelona រហូតនាទី ៦៣ ទើប Luis Suarez  រកគ្រាប់បាល់ ជូន Barcelona ឲ្យតាមស្មើ ១-១ និងនាទី ៧៤ កីឡាករសញ្ជាតិ ព័រទុហ្គាលដដែលនេះ បានរកគ្រាប់បាល់បន្ត ជួយឲ្យក្លឹបខ្លួនឈ្នះ ក្នុងលទ្ធផល ២-១ ។
លទ្ធផលនេះ វាជាសញ្ញាមួយមិនល្អ ទាល់តែសោះ សម្រាប់ Barcelona ខណៈដែលជើងទី ២ ត្រូវធ្វើដំណើរទៅកាន់ទឹកដី Atletico Madrid វិញ នៅថ្ងៃទី១៤ មេសា ។

សម្រាប់ក្លឹបជើងខ្លាំងអាល្លឺម៉ង់ Bayern Munich  វិញនៅជើងទី១នេះយកឈ្នះ Benfica ក្នុងលទ្ធផល ២-១  ។ នៅនាទីទី២ កីឡាករ Arturo Vidal  រកបានគ្រាប់បាល់ជូនក្លឹបខ្លួន  ប៉ុន្តែក្រោយមកទៀត គ្មានសំណាង អាចរកគ្រាប់បាល់ នោះទេ ដោយ៩០នាទី ឈ្នះត្រឹមតែ ១-០ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Barcelona ឈ្នះ Atletico Madrid ប្រផិតប្រផើយ ខណៈ Bayern Munich ក៏ដូចគ្នាដែរ