ត្បូងពេជ្រ តម្លៃ ៣១.៨ លានដុល្លារធ្វើ កំណត់ត្រាដ៏អស្ចារ្យ នៅអាស៊ី

ហុងកុង៖ ពិតជាល្អឥតខ្ចោះ ជាមួយនឹងត្បូងពេជ្រ ពណ៌ខៀវ ភ្លឺចិញ្ចែងចិញ្ចាំង ដ៏រស់រវើក ទំហំ ១០.១០ ការ៉ាត់ បានបំបែកកំណត់ត្រា ដេញថ្លៃ កាលពីថ្ងៃអង្ការ  ដោយលក់ក្នុងតម្លៃ ៣១.៨ លានដុល្លារអាម៉េរិក ធ្វើឡើងនៅសារៈមន្ទីរ Sotheby's  ដែលជាការ ដេញថ្លៃមួយដ៏ខ្ពស់បំផុត នៅតំបន់អាស៊ី ។

យោងតាម reuters ចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកដេញថ្លៃអនាមិក បានខលតាមទូរស័ព្ទ ដេញថ្លៃ  នៅមួយនាទីចុងក្រោយ ដោយឲ្យតម្លៃ ដូចខាងលើ ។
លោក David Bennet បាននិយាយថា មានត្បូងតិចតូចណាស់ ដែលធ្លាប់បានដាក់លក់ និងដេញថ្លៃ  ហើយនេះគឺជាកំណត់ត្រាមួយ ដ៏អស្ចារ្យ នៅតំបន់អាស៊ី ។

លោកបានបន្ថែមទៀតថា ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសចិន មិនមានផលប៉ះពាល់ ណាមួយ លើទីផ្សារគ្រឿងអលង្ការ នៅអាស៊ី ។
ត្បូងពេជ្រនេះ ត្រូវបានគេស្គាល់ថា ជាត្បូងពេជ្រ De Beers Millennium Jewel 4  ដែលបានរកឃើញ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង  ដែលជាត្បូងពេជ្រ ដ៏ធំបំផុត ក្នុងការបង្ហាញខ្លួន ក្នុងការដេញថ្លៃ ៕

ត្បូងពេជ្រ តម្លៃ ៣១.៨ លានដុល្លារធ្វើ កំណត់ត្រាដ៏អស្ចារ្យ នៅអាស៊ី

ត្បូងពេជ្រ តម្លៃ ៣១.៨ លានដុល្លារធ្វើ កំណត់ត្រាដ៏អស្ចារ្យ នៅអាស៊ី

  • ត្បូងពេជ្រ តម្លៃ ៣១.៨ លានដុល្លារធ្វើ កំណត់ត្រាដ៏អស្ចារ្យ នៅអាស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កំសាន្ត