តើឆ្នាំចិនទាំង ១២ ​អាច​បក​ស្រាយ​អ្វីខ្លះ​ពីខ្លួនអ្នក?

តើអ្នក​ធ្លាប់​ឃើញ​និមិត្ត​សញ្ញា​នៃឆ្នាំចិន​ដែរទេ? ​ប្រសិន​បើអត់ទេ ​អ្នក​គួរតែ​ពិនិត្យ​មើលវា។ ហើយ​ចរិក​លក្ខណៈ​ពិត​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​របស់​អ្នក ​គឺទាក់ទង​ជាមួយ​នឹងព័ត៌​មាន​ដែល​យើង​អាច​រកឃើញ​នៅក្នុង​ឆ្នាំចិនទាំង ​១២នេះ។

 

តើឆ្នាំចិនទាំង ១២ ​អាច​បក​ស្រាយ​អ្វីខ្លះ​ពីខ្លួនអ្នក?
ឆ្នាំកំណើតរបស់អ្នកនឹងកំណត់ពីឆ្នាំចិនរបស់អ្នក។ នៅពេលគណនារួច ​តើឆ្នាំ​ចិនមួយ​ណា​ជារបស់​អ្នក, ​អ្នកគួរ​ចងចាំ​ក្នុងចិត្តថា ​ឆ្នាំចិន​អាស្រ័យ​លើការ​ចាប់ផ្តើម​នៃឆ្នាំ​នៅក្នុង​ប្រតិទិន​ចិន, ​មិនមែន​នៅក្នុង​ប្រតិទិន​ទូទៅទេ។ ​ត្រង់​ចំណុចនេះ ​អ្នកគួរ​ដឹងថា ​ដើម​ឆ្នាំនៃ​ប្រតិទិន​ចិន​ខុសគ្នា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​ហើយវា​តែងមាន​ការផ្លាស់ប្តូរ​នៅចុង​ខែមករា ​ឬដើម​ខែកុម្ភៈ។

នេះមានន័យថា ប្រសិនបើអ្នកកើតនៅដើមខែមករា ឬមុនចូលឆ្នាំចិនក្នុងខែកុម្ភៈ, ​អ្នក​ប្រហែល​ជាចង់​អានពី​ចរិក​លក្ខណៈ​របស់​មនុស្ស​ឆ្នាំចាស់ ​ដើម្បីឲ្យ​ដឹងថា ​តើគេ​សមនឹង​អ្នកដែរទេ។ ​ខាងក្រោមនេះ​នឹងបង្ហាញ​ពីនិមិត្ត​សញ្ញាឆ្នាំ​ចិនទាំង ​១២ និងចរិក​លក្ខណៈ​របស់ពួកគេ៖

ឆ្នាំជូត (កណ្តុរ)
(ឆ្នាំ ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ​១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨, ២០២០)

មនុស្សដែលកើតឆ្នាំកណ្តុរ ជាមនុស្សស្អាតគួរឲ្យទាក់ទាញ ​ហើយ​ជាទូទៅ​ជាមនុស្ស​រួសរាយ​រាក់ទាក់​ និងងាយ​នឹងចុះ​ចំណោម​គេក្នុង​សង្គម។ ​ជាធម្មតា ​មនុស្ស​ទាំងនេះ​ ជាបុគ្គល​ល្បីល្បាញ​បំផុត ​ហើយ​មានជំនាញ​ខ្លាំងខាង​ធ្វើមុខ​ជំនួញ។ ​លើសពី​នេះទៀត ​ពួកគេ​ក៏ជា​មនុស្ស​ចូលចិត្ត​រិះគន់ ​និងឆាប់​ខឹងផងដែរ។

មនុស្សទាំងនេះក៏មានចំណេះដឹងច្រើនខាងស្វែងយល់ពីព័ត៌មាន ​និងគំនិត ​ហើយ​ពួកគេ​ក៏មាន​ការ​ស្រមើ​ស្រមៃ​រស់រវើក ​និងមាន​សមត្ថភាព​បញ្ញា​តែមួយ។ ​ពួកគេ​អាច​សម្លឹង​មើល​ឃើញ​ឱកាស​ជាច្រើន​ដែល​មនុស្ស​ដទៃ​មិនអាច​មើលឃើញ។ ​ជាធម្មតា ​ពួកគេ​ជាជន​ឆ្លៀតឱកាស។

មនុស្សទាំងនេះឲ្យតម្លៃខ្ពស់ចំពោះស្នេហាពួកគេ។ ហើយក៏ជាមនុស្សមានចិត្ត​សប្បុរស ​និងតណ្ហា​ស្នេហា ​ព្រោះ​ពួកគេ​ជាអ្នក​ធ្វើមុខ​ជំនួញ។

ឆ្នាំឆ្លូវ (គោ)
(១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩, ២០១២)

មនុស្សទាំងនេះជាមនុស្សខ្លាំងដូចគោ។ នេះធ្វើឲ្យពួកគេមានសមត្ថភាពប្រឈមមុខ ​និង​ទប់​ទល់​បាន​គ្រប់​កាលៈ​ទេសៈ​ទាំងអស់។ ​នេះមាន​ន័យថា ​ពួកគេ​អាចដោះ​ស្រាយ​បញ្ហា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ និងទទួល​បានការ​គោរព​ច្រើន​ដោយ​សារ​ទំនុកចិត្ត​ និងសមត្ថភាព​របស់​ពួកគេ។

តែទោះបីជាយ៉ាងណា ម្យ៉ាងវិញទៀត ពេលខ្លះពួកគេជាមនុស្សស្នេហាជាតិខ្លាំង ​ហើយក៏​ជាមនុស្ស​ទាមទារ​ខ្លាំងដែរ។ ​លើសពី​នេះទៀត ​ពួកគេ​គោរព​ចំពោះ​កាតព្វកិច្ច​ ដែល​ពេលខ្លះ​ធ្វើឲ្យ​មាន​តណ្ហា ​ឬការចាប់​អារម្មណ៍​នឹងជីវិត​ផ្ទាល់ខ្លួន​តិចតួច ​បើទោះ​បីជា​មាន​ស្ថេរភាព​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ។ ​ទោះបីជា​យ៉ាងណា ​មនុស្ស​ទាំងនេះ​ជាមនុស្ស​ស្មោះត្រង់​ចំពោះ​គ្រួសារ ​និងគូស្នេហ៍។

ឆ្នាំខាល (ខ្លា)
(១៩១៤, ១៩២៦, ១៩៣៨, ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០, ២០២២)

អ្នកកើតឆ្នាំខាលជាមនុស្សស្រើបស្រាលខ្លាំង។ នេះធ្វើឲ្យពួកគេជាគូស្នេហ៍អស្ចារ្យ។ ​ហើយ​មនុស្ស​ទាំងនេះ​ ចូលចិត្ត​សម្លឹង​មើល​តុល្យភាព​រវាងការ​គ្រប់គ្រង, ​ការប្រកួត​ប្រជែង​ខ្លាំង ​និង​តម្រូវ​ការ​ស្នេហា​ខ្លាំង ​ដែលទាំង ​២យ៉ាងនេះ​នាំពួកគេ​ឆ្ពោះទៅ​រកឯករាជ្យ​កើតចេញ​ពីស្នេហា។

ដូច្នេះពួកគេមានតណ្ហា និងមិនបិទបាំងចំពោះរឿងស្នេហា, ​តែទោះជា​យ៉ាងណា ​ពួកគេ​ក៏ចង់បាន​អ្វីតបស្នង​មកវិញ​ដូចគ្នា​ដែរ។ ​បើទោះបី​ជាមនុស្ស​ទាំងនេះ​មានទំនុក​ចិត្តខ្លាំង, ​តែពេល​ខ្លះពួកគេ​អាចនឹង​មានការ​ភ័យ​ខ្លាច ​នៅពេល​ត្រូវគេ​ស្តីបន្ទោស​ដាក់។ ​ពួកគេ​ក៏អាច​ជាមនុស្ស​ចូលចិត្ត​ឡេះឡោះ​ច្រើន​ផងដែរ។

មនុស្សទាំងនេះ មានសមត្ថភាពអាចត្រលប់មកដូចដើមវិញ ​បន្ទាប់ពី​បញ្ហា​អវិជ្ជមាន​បាន​កើត​ឡើងរួច។​ នៅពេល​ប្រឈម​មុខនឹង​បញ្ហា​លំបាក ​ពួកគេ​តែងតែ​មាន​កម្លាំងចិត្ត​ និងឲ្យ​តម្លៃ​ជានិច្ច។ ​នេះធ្វើឲ្យ​ពួកគេ​ក្លាយ​ជាអ្នក​ដឹកនាំ​ដ៏ល្អ។

ឆ្នាំថោះ (ទន្សាយ)
(១៩១៥, ១៩២៧, ១៩៣៩, ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩, ២០១១, ២០២៣)

ជាធម្មតា មនុស្សដែលកើតឆ្នាំថោះជាមនុស្សដែលគេស្រឡាញ់​ចូល​ចិត្តច្រើន។ ​នេះដោយ​សារតែ​សេចក្​តីស្រឡាញ់, ​ភាពរីករាយ ​និងចេះ​គួរសម។ ​ករណី​ភាគច្រើន ​ពួកគេ​ច្រើន​តែមាន​ក្តីសុខ, ​គ្មាន​ទំនាស់ ​ឬជម្លោះ​តូចតាច។ ​ពួកគេ​ចូលចិត្ត​ការសប្បាយ​រីករាយច្រើន។

មនុស្សទាំងនេះ ច្រើនតែច្របូកច្របល់នឹងភាពសប្បាយរីករាយ។ ​បើទោះ​បីជា​ពួកគេ​ចង់មាន​ពេល​វេលា​សប្បាយៗ​ក៏ដោយ ​តែពួកគេ​ក៏ជា​មនុស្ស​ស្ងៀមស្ងាត់, ​អភិរក្សនិយម ​និងមាន​បញ្ញា។ ​មនុស្ស​ជាច្រើន​គិតថា ​លក្ខណៈ​ស្នេហា​របស់​ពួកគេ​រាក់កំផែល ​តែពួកគេ​អាច​ជាមនុស្ស​មានក្តី​ស្រឡាញ់​ខ្លាំង។ ​ជាធម្មតា ​ពួកគេ​តែងតែ​ស្វែង​រកស្នេហា​ដែលមាន​ភាព​ស្មោះត្រង់។

ឆ្នាំរោង (នាគ)
(១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០, ២០១២, ២០២៤)

ជាធម្មតា អ្នកដែលកើតឆ្នាំរោងជាមនុស្សមានមន្តស្នេហ៍ ហើយពោរពេញទៅ​ដោយ​ថាមពល។ ​ពួកគេ​ក៏ជា​មនុស្ស​មានភាព​ឆ្លាតវៃ ​និងប៉ិន​ប្រសប់។ ​ក្នុងករណីខ្លះ ​ពួកគេ​អាចជា​មនុស្ស​ឡូឡា ​និយាយ​លឺៗ។ ពួកគេតែងតែធ្វើតាមគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ដោយជឿថា ​គ្មានអ្វី​អាច​បញ្ឈប់​ពួកគេ​បានឡើយ។​

លើសពីនេះទៀត ពួកគេជាមនុស្សគ្រប់លក្ខណ៍ ហើយពួកគេអាចជាតម្រូវការ​របស់​អ្នកដទៃ។​ ផ្ទុយ​ទៅវិញ ​ជាទូទៅ ​អ្នកកើត​ឆ្នាំរោង​ច្រើនតែ​ធ្វើអ្វី​ទទួល​បាន​ជោគជ័យ។ ​ហើយ​ពួកគេ​ក៏រីករាយ​នឹងការ​ប្រកួត​ប្រជែង ​ដែលផ្តល់​ឱកាស​ឲ្យពួកគេ​បានប្រើ​ភាពប៉ិន​ប្រសប់ ​និងថាមពល​ពីកំណើត។

ចំពោះរឿងស្នេហា មនុស្សទាំងនេះជាមនុស្សមានភាពស្មោះត្រង់។ ​តែទោះបី​ជាយ៉ាងណា ​ស្នេហា​មិនមែន​ជារឿង​សំខាន់​សម្រាប់​ពួកគេទេ ​ព្រោះ​ពួកគេ​ជាមនុស្ស​ចូលចិត្ត​ការផ្សងព្រេង។

ឆ្នាំម្សាញ់ (ពស់)
(១៩១៧, ១៩២៩, ១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣, ២០២៥)

មនុស្សទាំងនេះ ច្រើនជាមនុស្សចេះគិតគូរបានជ្រៅជ្រះ។ ​ច្រើនជាង​នេះទៀត ​ពួកគេ​ជាមនុស្ស​មាន​ប្រាជ្ញា។ ​ហើយពួក​គេរីករាយ​នឹងធ្វើ​ការងារ ​ដើម្បី​សម្រេច​គោល​ដៅស្ងាត់ៗ ​ដោយ​គ្មានអ្នក​ណាម្នាក់​បានដឹង។ ​មនុស្ស​ដែលកើត​ឆ្នាំម្សាញ់​ក៏ជាមនុស្ស​មានភាព​ទាក់ទាញ​ខ្លាំង ​និងរ៉ូមែនទិច។ ​ជាធម្មតា​ ពួកគេ​ចង់បាន​គូស្នេហ៍​ឆើតឆាយ។

ម្យ៉ាងវិញទៀត មនុស្សទាំងនេះងាយនឹងប្រច័ណ្ឌ។ ជាធម្មតាពួកគេហាក់​បីដូច​ជាមនុស្ស​ឯកោរ ​ហើយ​ចូលចិត្ត​លាក់​អារម្មណ៍​។ ទីបំផុត ​អ្នកគួរ​តែដឹងថា ​មនុស្ស​កើតឆ្នាំ​ម្សាញ់ជា​មនុស្សចេះ​ឲ្យតម្លៃ ​និងចូល​ចិត្តភាព​ឯកោរ។

ឆ្នាំមមី (សេះ)
(១៩១៨, ១៩៣០, ១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤, ២០២៦)

តើអ្នកធ្លាប់ដែលបានលឺពាក្យស្លោកមួយនិយាយថា "ធ្វើការដូចជាសេះ”ដែរទេ? ​ប្រសិន​បើអ្នក​ធ្លាប់ ​អ្នកប្រាកដជា​ដឹង​ហើយថា ​ពាក្យ​ស្លោកនេះ​ សម្តៅ​ទៅលើ​មនុស្ស​កើត​ឆ្នាំមមី។ ​មនុស្ស​កើត​ឆ្នាំមមី​ច្រើនតែ​ប្រឹងប្រែង​ធ្វើការងារ​ខ្លាំង។ ​ឲ្យតែ​ពួកគេ​មាន​ការងារ​ដែលនៅ​ក្បែរខ្លួន ​ពួកគេ​ពេញចិត្ត​នឹងប្រឹង​ប្រែងធ្វើ​ការ ​និងទទួល​បាន​ជោគជ័យ​ជាក់ជា​មិនខាន។

មនុស្សទាំងនេះតែងតែប្រកួតប្រជែងដោយប្រើអារម្មណ៍ខ្លួនឯង។ អ្វីដែលយើងចង់និយាយ ​គឺមនុស្ស​កើតឆ្នាំ​មមី​ច្រើន​តែផ្ទុះ​ជម្លោះ​ឡើង​ដោយសារ​កំហឹង ​និងខ្វះ​ការគិត​ពិចារណា ​ជាពិសេស​រឿងស្នេហា។ ​ហើយ​ចំពោះ​មនុស្ស​ទាំងនេះ ​យើងអាច​និយាយ​បានថា ​ពួកគេ​មិនមែន​ជាសមា​ជិកក្រុម​ដ៏ល្អឡើយ។​ ពួកគេ​ចូលចិត្ត​ការងារ​ឯករាជ្យ។ ​ភាពឯក​រាជ្យធ្វើឲ្យ​ពួកគេ​ជាមនុស្ស​មានអំនួត។ ​ម្យ៉ាងវិញ​ទៀត ​ភាពឆ្លាតវៃ ​និងជំនាញ​ការ​និយាយ​អាចជួយ​ឲ្យពួកគេ​ចូលរួម​ក្នុងសង្គម​បានច្រើន។ ​មនុស្ស​ឆ្នាំមមី​អាចជា​មនុស្ស​ដែលគេ​ចូលចិត្ត​ច្រើន។

ឆ្នាំមមែ (ចៀម)
(១៩១៩, ១៩៣១, ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥, ២០២៧)

តាមធម្មតា អ្នកកើតឆ្នាំមមែ ជាមនុស្សស្អាតគួរឲ្យទាក់ទាញ និងគេចូលចិត្តច្រើន។ ​បើទោះបី​ជាករណី​ភាគច្រើន ​ពួកគេ​ជាមនុស្ស​រួសរាយ​រាក់ទាក់​ក្នុងសង្គម ​តែពេលខ្លះ​ពួកគេ​អាចជា​មនុស្ស​ស្ងៀមស្ងាត់។​ ហើយអ្នក​កើតឆ្នាំ​មមែនេះ ​យើងអាច​និយាយ​បានថា ​ពួកគេ​ជាមនុស្ស​ចិត្តល្អ, ​ឆាប់រំជួលចិត្ត​ និងជា​បុគ្គល​ចេះអាណិត​អាសូរ។ ​ជាធម្មតា ​មនុស្ស​ទាំងនេះ​ចាប់​អារម្មណ៍​នឹងសិល្បៈ ​ធម្មជាតិ ​និងវប្បធម៌​ ដូច្នេះ​ពួកគេ​ក៏មាន​ជំនាញ​ខាងផ្នែក​សិល្បៈ ​ឬភាព​ច្នៃប្រឌិត​ពីកំណើត។

ម្យ៉ាងវិញទៀត មនុស្សទាំងនេះអាចងាយជាមនុស្សទុទិដ្ឋិនិយម ​និងចូល​ចិត្តរអ៊ូរទាំ​ច្រើន។ ​ជាធម្មតា​ មនុស្ស​កើត​ឆ្នាំមមែ ​ជាមនុស្ស​ងាយនឹង​ភ័យខ្លាច ​និងគ្មាន​ទំនុកចិត្ត​លើខ្លួនឯង។ ​តែទោះបី​ជាយ៉ាងណា ​ចំពោះ​រឿងស្នេហា ​ពួកគេ​មានក្តីសុខ ​ឲ្យតែ​ស្នេហា​ស្មោះត្រង់​នឹងគ្នា។

ឆ្នាំវក (ស្វា)
(១៩២០, ១៩៣២, ១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦, ២០២៨)

ជាធម្មតា មនុស្សកើតឆ្នាំស្វាជាមនុស្សឆ្លាត ​និងមាន​ភាព​ស្វាហាប់​ពីកំណើត។ ​ហើយ​ពួកគេ​ក៏មាន​ចរិកលក្ខណៈ​គួរឲ្យ​ទាក់ទាញ ​ដែលធ្វើ​ឲ្យវ៉ូង​មនុស្ស​ចាប់អារម្មណ៍។ ​ពួកគេ​ជាមនុស្ស​គិតបាន​លឿន ​ដែលមាន​ន័យថា ​ពួកគេ​មានភាព​ប៉ិនប្រសព្វ​ធ្វើឲ្យ​រាល់ស្ថាន​ភាពទាំង​អស់គួរ​ឲ្យចង់​សើច។

ម្យ៉ាងវិញទៀត មនុស្សជាច្រើនជឿថា ចរិកលក្ខណៈរបស់អ្នកកើតឆ្នាំវក​មិនមែន​ជាមនុស្ស​គួរឲ្យទុក​ចិត្តឡើយ។ ​នេះដោយ​សារតែ​ធ្វើអ្វីចូល​ចិត្តលេង​សើច។ ​មនុស្ស​កើតឆ្នាំវក​មានភាព​ស្វាហាប់​ច្រើន ​និងគ្មាន​ពេល​សម្រាក។ ​នេះជា​មូលេហតុ​ដែលធ្វើ​ឲ្យពួកគេ​ពិបាក​ខ្លាំងដើម្បី​ជ្រើសរើស​មុខរបរ។ ​ផ្ទុយ​ទៅវិញ ​មនុស្ស​ទាំងនេះ​អាច​ជោគជ័យ​លើគ្រប់​ភារកិច្ច​ការងារ ​រួមទាំង​រឿងស្នេហា​ផងដែរ។

ឆ្នាំរកា (មាន់)
(១៩២១, ១៩៣៣, ១៩៤៥, ១៩៥៧, ១៩៦៩, ១៩៨១, ១៩៩៣, ២០១៧, ២០២៩)

អ្នកកើតឆ្នាំរកាជាមនុស្សឧស្សាហ៍ តែខ្នះខ្នាយនឹងការងារ។ ហើយមនុស្សទាំងនេះ​ ងាយ​នឹង​បង្ហាញ​អារម្មណ៍​របស់ពួក​គេលេច​ឡើង ​ព្រោះពួក​គេគិតថា ​ពួកគេ​មាន​សិទ្ធិចែក​រំលែក​គ្រប់យ៉ាង។ ​លើសពីនេះ​ទៀត ​ពួកគេ​តែងតែ​ចង់ក្លាយ​ជាមនុស្ស​តាំងចិត្ត​នៅកណ្តាល។ ​តាមធម្មតា ​ពួកគេយក​ចិត្តទុកដាក់​ទៅលើអ្វី​ដែលពួក​គេចង់។

ក្រៅពីពេលខ្លះពួកគេជាមនុស្សឆាប់ខឹង ​មួម៉ៅ ​មនុស្សនេះ​មានមិត្ត​ភក្តិច្រើន។ ​លើសពី​នេះទៀត ​ពួកគេ​អាចជា​មនុស្ស​ស្មោះត្រង់ ​និងស្រឡាញ់​ពិតប្រាកដ។ ​ដោយសារ​ឆ្នាំរកា​មានស្តង់ដា​ខ្ពស់​ មនុស្ស​កើតឆ្នាំរកា​តែងតែ​សម្រេច​បានជោគ​ជ័យលើមុខ​របរដែល​ពួកគេ​បាន​ជ្រើសរើស។

ឆ្នាំច (ឆ្កែ)
(១៩២២, ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០)

មនុស្សកើតឆ្នាំចត្រូវបានគេទទួលស្គាល់ថា ជាមនុស្សស្មោះត្រង់ចំពោះស្នេហា។ ​មិ​នថាវា​ជាចំណង់​ចំណូល​ចិត្ត​ ឬមុខរបរទេ ​មនុស្ស​ទាំងនេះ​បានដាក់​ចិត្ត​ ដាក់​បេះដូង​ទៅលើ​វាទាំង​អស់។ ​ហើយ​មនុស្ស​កើតឆ្នាំច ​តែងតែ​ប្រកាន់​ខ្ជាប់នឹង​ច្បាប់វិន័យ ​និងភាព​យុត្តិធម៌។ ​លើសពី​នេះទៀត ​ពួកគេ​មានជំនាញ​ខាងដោះ​ស្រាយ​បញ្ហា។ ​ជាធម្មតា ​មនុស្ស​ទាំងនេះ​ត្រូវការ​ភាពរិះគន់ ​និងត្រូវ​បានគេ​ល្បីថា ​ជាមនុស្ស​អណ្តាតមុត។

ចំពោះរឿងស្នេហា និងមិត្តភក្តិ មនុស្សទាំងនេះជាមនុស្សគួរឲ្យទុកចិត្តបំផុត។ ​ទោះបីជា​យ៉ាងណា ​ពួកគេ​មិនអាច​លើកលែង​ទោសឲ្យ​មនុស្ស​ដែលមាន​កំហុសឡើយ​ ជាពិសេស​រាល់​ទង្វើធ្វើដាក់​មកលើ​រូបគេ។ ​នេះដោយ​សារតែ​ពួកគេ​មាន​កំហឹង​រហូត​ដល់ពួក​គេមាន​អារម្មណ៍​ធូរស្បើយ។ ​មនុស្សកើត​ឆ្នាំច​ចង់បាន​ស្នេហាល្អ​ គង់វង្ស​យូរអង្វែង។ នេះ​ធ្វើឲ្យ​ពួកគេ​មានភាព​ស្មោះត្រង់ ​ជាពិសេស​ប្រសិន​បើពួក​គេរកបាន​ដៃគូពិត​ឃើញ។

ឆ្នាំកុរ (ជ្រូក)
(១៩២៣, ១៩៣៥, ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧, ២០១៩, ២០៣១)

អ្នកកើតឆ្នាំកុរ ជាដៃគូដ៏ល្អ។ នេះដោយសារតែពួកគេជាមនុស្សចេះអធ្យាស្រ័យ, ​ចិត្តល្អ,​ ស្មោះស ​និងមាន​បញ្ញា។ ​នេះជួយ​ឲ្យពួក​គេសន្ទនា​បានល្អ។ ​មនុស្ស​ទាំងនេះ​តែងតែ​ប្រើភាព​ឆ្លាតវៃ ​បន្ទាប់ពី​ជោគជ័យ​លើការ​ប្រកួត​ប្រជែង។

មនុស្សទាំងនេះព្យាយាមខំប្រឹងធ្វើអស់ពីសមត្ថភាព ដើ​ម្បី​រក្សា​សន្តិភាព​ក្នុងសង្គម។ ​ដូច្នេះ ​ពួកគេ​មើលរំលង​កំហុស​របស់មនុស្ស ​ហើយ​សម្លឹង​មើលតែ​រឿងល្អៗ​របស់​មនុស្ស​តែប៉ុណ្ណោះ។ ​តាមធម្មតា ​មនុស្ស​កើតឆ្នាំ​កុរមាន​បញ្ញា ​និងពូកែ​លេងសើច។

ចំណុចខ្សោយធំបំផុតគឺថា ​ពួកគេ​មានអារម្មណ៍ខឹង នៅពេលមនុស្ស​មិនបាន​ផ្តល់​សន្តាន​ចិត្តល្​អដូច​ដែល​ពួកគេ​បានផ្តល់​ឲ្យ​អ្នកដ៏ទៃ៕

ដោយ៖ ដារ៉ា

ប្រភព៖  justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើឆ្នាំចិនទាំង ១២ ​អាច​បក​ស្រាយ​អ្វីខ្លះ​ពីខ្លួនអ្នក?