«The Voice Cambodia» ថ្កោល​ទោស​ម្ចាស់ Account Facebook ឈ្មោះ «Ah Ko» ​​កាត់​ត​កាឡៃ​បទ​ចម្រៀង និង​ស្នើ​សមត្ថ​កិច្ច ចាត់​វិធាន​ការណ៍​តាម​ច្បាប់

(ភ្នំពេញ)៖ ខណៈដែលកម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញលំដាក់ថ្នាក់ពិភពលោក TheVoice Ca​mbodia បា​នចាប់ផ្តើមសម្រាប់រដូវកាលទី២របស់ខ្លួន ប្រកបដោយ​​​ការគាំទ្រ ​ពីសំណាក់ទស្សនិកជន ថ្មី​ៗ​នេះស្រាប់តែ ​មាន​សម្លេង​នៃការរិះគន់ខ្លះៗ មកលើកម្មវិធី បន្ទាប់ពីត្រូវជនអនាមិកម្នាក់​ បា​នយកLogo និងក​ម្ម​វិធី «The Voice Cambodia» ទៅកាត់ត និងកាឡៃបទចម្រៀង ដោយបញ្ចូលបទចម្រៀង ផ្សេងធ្វើការ រិះគន់រាជរដ្ឋាភិបាល ។

«The Voice Cambodia» ថ្កោល​ទោស​ម្ចាស់ Account Facebook ឈ្មោះ «Ah Ko» ​​កាត់​ត​កាឡៃ​បទ​ចម្រៀង និង​ស្នើ​សមត្ថ​កិច្ច ចាត់​វិធាន​ការណ៍​តាម​ច្បាប់

ប្រតិកម្មឆ្លើយតបទៅនឹងសកម្មភាព អសីលធម៌ពីសំណាក់ម្ចាស់ Account Facebook ឈ្មោះ «Ah Ko» ដែល​បានប្រព្រឹត្តទង្វើ​មិនគប្បី ខាងលើភ្លាមៗនេះ ក្រុមការងាររបស់កម្មវិធី «The Voice Cambodia» បានចេញការថ្កោលទោសថា «សូមថ្កោលទោស ចំពោះម្ចាស់ Account F​acebook Ah Ko ដែលបានយក Logo និងកម្មវិធី The Voice Cambodia ដែលជាកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក យកទៅកាត់ត និងកាឡៃបទចម្រៀង ដោយបញ្ចូលបទចម្រៀង ផ្សេងធ្វើការ រិះគន់រាជរដ្ឋាភិបាល» ។

នៅលើ Page ហ្វេសប៊ុកផ្លូវការ​ របស់កម្មវិធី «The Voice Cambodia» បានបញ្ជាក់ថា «នេះជាទង្វើលាបពណ៌ និងថោ​កទាបបំផុត ដែលសង្គមស្អប់ខ្ពើម។ ក្រុមការងារThe Voice Cambodia ក៏ដូចជាស្ថានីយទូរទស្ស​ន៍ ​រស្មីហង្សមាសHDTV សូមបដិសេធទាំងស្រុង ចំពោះខ្លឹមសារបទចម្រៀង ក្នុង Account Fac​eb​ook ខាងលើ មិនមែនជាសំឡេងច្រៀង របស់បេក្ខជនក្នុងកម្មវិធី TheVoiceCambodia ទេ ហើ​យក៏សូមអាជ្ញាធរមេត្តា ជួយស្រាវជាវ និងចាត់វិធានការចំពោះម្ចាស់ Account Facebook Ah K​o យកមកផ្តន្ទាទោសតាមច្បាប់ ។ សូមអរគុណ …»

សូមបញ្ជាក់ថា «TheVoice Cambodia» គឺជាកម្មវិធីប្រឡងចម្រៀង លំដាក់ថ្នាក់ពិភពលោក ដែលត្រូវការជ្រើស បេក្ខជនមានសម្លេងល្អ មកប្រកួតប្រជែងប្រកួតគ្នា ដើម្បីរកអ្នកឈ្នះ និងអ្នកចាញ់។ ចំពោះអ្នកទទួលបានជ័យលាភីលេខ១ នៅកម្មវិធីនេះនឹងទទួលបានប្រាក់ រង្វាន់១០០លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មរស្មីហង្សមាស និងទទួល​បានសិទ្ធិរៀបចំកម្មវិធីពីបរទេស ពុំមែនធ្វើឡើង ក្នុងគោលបំណងស្ថិតក្នុងនិន្នាការនយោបាយអ្វីឡើយ ពោលជាកម្មវិធីប្រកួតសមត្ថភាពសិល្បៈសុទ្ធសាធ។ ដូច្នេះបុគ្គលណា ដែលបានយកកម្មវិធីនេះ ទៅបម្រើក្នុងផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួក ឬនយោបាយណាមួយ ត្រូវតែទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

ប្រភព៖ khmertalking

  • «The Voice Cambodia» ថ្កោល​ទោស​ម្ចាស់ Account Facebook ឈ្មោះ «Ah Ko» ​​កាត់​ត​កាឡៃ​បទ​ចម្រៀង និង​ស្នើ​សមត្ថ​កិច្ច ចាត់​វិធាន​ការណ៍​តាម​ច្បាប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ជីវិតនិងសង្គម
Tags: