ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​

​ដោយសារតែ​ភ្លើង​ប្រចណ្ឌ​រហូត​ក្លាយទៅជា​អំពើហិង្សា ដោយ​បុរស​ជា​ប្តី​បាន​វាយ​បោចសក់​និង​ ច្របាច់ក​ប្រពន្ធ ហើយក៏​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ស្រ​វ៉ា​បាន​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ប្តី​វិញ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ហើយ​អូស​សព​ប្តី​យកទៅ​ទម្លាក់ចោល​​ព្រមទាំង​ដាក់​កាំបិត​ក្នុង​ដៃ ដើម្បី​បង្វែរ​រឿង​ពី​សមត្ថកិច្ច​ថែមទៀត ។ ​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ស្រេ​ន តាំ ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រីឯ ប្រពន្ធ​មានឈ្មោះ ឆុន សាលី អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ។

ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​ ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​

 

រឿងហេតុ​ដំបូង​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមេសា ជនរងគ្រោះ​និង​ប្រពន្ធ​រួមជាមួយ​កូនស្រី​អាយុ ៥ ឆ្នាំ ម្នាក់ បាននាំគ្នា​ទៅ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​អ្នកភូមិ រហូតដល់​ម៉ោង ៩ យប់ បុរស​ជា​ប្តី​បាន​យក​កូនតូច​ត្រឡប់ទៅផ្ទះ​ឲ្យ​ដេក មួយ​ម៉ោង​ក្រោយមក ទើប​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​មកដល់​ផ្ទះ ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​កើតការ​ប្រចណ្ឌ ដោយ​ចោទប្រកាន់ថា ប្រពន្ធ​បាន​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​សា​ហាយ ហើយក៏​ស្ទុះ​ទៅ​វាយ​ចាប់​បោចសក់ និង ច្របាច់ក​ប្រពន្ធ ដែល​សកម្មភាព​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​នោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​​ស្រ​វ៉ា​យក​កាំបិត​ចុង​ស្រួច សម្រាប់​កាត់​សាច់គោ ចាក់ទៅលើ​ប្តី​ត្រូវចំ​ក្រោម​ឃ្លៀក​​ឆ្វេង​ចំនួន ៤ កាំបិត បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ដងទឹក​មក​​លាង​សម្អាត​ឈាម​ដែល​ប្រឡាក់​លើផ្ទះ រួច​អូស​សព​យកទៅ​ទម្លាក់ចោល​ចម្ងាយ​​ជាង ១០ ម៉ែត្រ​ពី​ផ្ទះ ព្រមទាំង​ដាក់​កាំបិត​ឲ្យ​កាន់​នៅ​ដៃ​ខាងឆ្វេង ដើម្បី​បង្វែរ​ឲ្យ​ក្លាយ​​ទៅជា​រឿង​ធ្វើអត្តឃាត​ខ្លួនឯង​វិញ ។

ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​ ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​

 

ក្រោយពី​ធ្វើ​សកម្មភាព​រួច ស្ត្រី​ជា​ប្រពន្ធ បាន​​ឡើង​សំងំ​ដេក​នៅលើផ្ទះ ធ្វើ​ដូចជា​មិនដឹង​រឿង​អ្វី​ទាំងអស់ ហើយ​ព្រឹក​ឡើង​បាន​ទៅ​​លក់​សាច់គោ​នៅ​ផ្សារ​ព្រៃទទឹង​ដូច​សព្វមួយដង រហូតដល់​ម៉ោងជាង ៩ ព្រឹក ទើប​មាន​​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ ហើយ​ក៏បាន​រាយការណ៍​ទៅ​​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដង ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មិនអាច​សម្លាប់​ខ្លួនឯង ដោយ​កាន់​កាំបិត​នៅ​ដៃ​ខាងឆ្វេង ហើយ​ចាក់​ចំ​ក្រោម​ឃ្លៀក​ឆ្វេង​នោះបាន​ឡើយ ទើប​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ ដើម្បី​ធ្វើការ​សួរនាំ នៅ​ចំពោះមុខសមត្ថកិច្ច​ស្ត្រី​ឈ្មោះ​សាលី បាន​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​ប្តី​ខ្លួនឯង ពិតប្រាកដ​មែន ៕

ប្រភព៖ pmhotnews

  • ប្តី​ប្រចណ្ឌ​ប្រពន្ធ​បង្ក​អំពើហិង្សា ត្រូវ​ប្រពន្ធ​តប ត​វិញ ចាក់ ១ កាំបិត​រួច​អូស​សព​ចេញពីផ្ទះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ជីវិតនិងសង្គម
Tags: