ញ៉ាំ​សម្ល​ទំពាំង​យូរ តិច​អត់​ដឹង​គុណប្រយោជន៍​របស់​វា​ចុះ !!!

ញ៉ាំ​សម្ល​ទំពាំង​យូរ តិច​អត់​ដឹង​គុណប្រយោជន៍​របស់​វា​ចុះ !!!

​ទំពាំង យើង​អាច​យក​វា​ធ្វើ​ជា​ម្ហូបអាហារ ដើម្បី​ទទួល​ទាន​បាន​យ៉ាង​ឆ្ងាញ់​។ អ្វី​ដែល​ល្អ​នោះ​គឺថា ក្រៅពី​ផ្តល់​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ វា​ក៏​មាន​អត្ថប្រយោជន៍​ច្រើន ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​។

  1. ​ទំពាំង​តែ ១០០ ក្រាម អាច​ផ្តល់​ជា​កាឡូរី ១០០ កាឡូរី​ប៉ុណ្ណោះ ដូច្នេះ វា​ពិតជា​មាន​ប្រយោជន៍​ខ្លាំង សម្រាប់​ការ​សម្រក​ទម្ងន់​។​
  2. ​ទំពាំង សម្បូរ​ជាតិ​សរសៃ​ណាស់​។ ត្រឹម​ត្រពាំង ១០០ ក្រាម អាច​ផ្តល់​ជាតិ​សរសៃ ២,២ ក្រាម​ទៅហើយ​។ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង បញ្ហា​ផ្លូវ​រំលាយ​អាហារ​ច្រើន ជាពិសេស ការ​ទល់លាមក​តែម្តង​។ វា​ក៏​ជួយ​កាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​ដែរ​។ កាលណា​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​បាន ព្រោះ​តែ​វា​អាច​ការពារ​ពោះវៀន ពី​សារធាតុ​គីមី​ពុល ពី​ចំណីអាហារ​កែឆ្នៃ​បាន​។
  3. ​សាច់​ទំពាំង សម្បូរ​ជាតិ​វីតាមីន B កំផ្លេច​ដូចជា វីតាមីន B6, Thiamin, Riboflavin, Pantothenic Acid និង Niacin​។ វីតាមីន B មាន​សារៈសំខាន់​ណាស់ សម្រាប់​សកម្មភាព​របស់​អង់ស៊ីម និង​មុខងារ​រំលាយ​អាហារ​។
  4. ​ទំពាំង សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ដែរ ដូចជា ទង​ដែង និង​ម៉ាញ៉េ​ស្យូម ផូស្វ័​រ កាល់ស្យូម និង​ជាតិ​ដែក​ជាដើម​។ ជាតិ​ម៉ង់​ហ្គា​ណេ​ស ដែល​មាន​ក្នុង​ទំពាំង​ដែរនោះ ដើរតួនាទី​ជា Co-factor របស់​អង់ស៊ីម​អង់​ទី​អុកស៊ី​ដង់​ឈ្មោះថា Superoxide Dismutase​។ ម្យ៉ាងវិញទៀត ជាតិ​ទង់ដែង​មាន​សារៈសំខាន់​ណាស់ ក្នុង​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ចំពោះ​ជាតិ​ដែក​វិញ នឹងចូលរួម​ផលិត​ជា កោសិកា​គ្រាប់​ឈាម​ក្រហម និង​ការដកដង្ហើម​របស់​កោសិកា​។
  5. ​ទំពាំង សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម​។ ត្រឹម​ត្រពាំង​ស្រស់ ១០០ ក្រាម​មាន​ជាតិ​ប៉ូ​តា​ស្យូម ៥៣៣ មី​លី​ក្រាម​ទៅហើយ ដែល​វា​ស្មើនឹង តម្រូវការ​ប្រចាំថ្ងៃ​ប្រមាណ ១១ ភាគរយ​ទៅ​ហើយ​។​ជាតិ​រ៉ែ​មួយ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​កោសិកា ព្រម​ទាំង​ជាតិ​ទឹក​ក្នុង​រាងកាយ ព្រោះ​វា​អាច​ជួយ​ដល់ ការគ្រប់គ្រង​ចង្វាក់បេះដូង​បាន​។ វា​ក៏​ជួយ​សម្របសម្រួល​ដល់ សម្ពាធ​ឈាម​យើង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។