​ចង់​ឆាប់​បញ្ចុះ​សម្ពាធ​ឈាម​ល្អ គួរតែ​ធ្វើ​តាម​វិធី​ទាំងនេះ​សិន​ទៅ​

​ចង់​ឆាប់​បញ្ចុះ​សម្ពាធ​ឈាម​ល្អ គួរតែ​ធ្វើ​តាម​វិធី​ទាំងនេះ​សិន​ទៅ​

​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​កើតឡើង​លើ មនុស្ស​វ័យ​កណ្តាល​ប្រមាណ មួយ​ភាគ​បី​ហើយ នៃ​ប្រជាជន​អាមេរិក​។ វា​អាច​កើតឡើង ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ នៅតែ​ជា​រឿង ដែល​ត្រូវ​ការយកចិត្តទុកដាក់​ភ្លាមៗ ជាពិសេស អ្នក​ដែល​ធាត់​លើស​ទម្ងន់ ធ្វើ​ការងារ​ដែល​តម្រូវ​ឲ្យ​អង្គុយ​ច្រើន ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ ឬ​មាន​គ្រួសារ​កំពុង​តែ​កើត​ជំងឺ​នេះ​ស្រាប់​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក​បាន​។​

បន្ថយ​ការ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​
ចូរ​កាត់បន្ថយ​ចំនួន​ជាតិ​សូ​ដ្រូ​ម មក​ត្រឹម ២,៣០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ វិធីសាស្ត្រ​ដ៏​ងាយស្រួល​មួយ ក្នុង​ការបន្ថយ​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​នោះ គឺ​ការ​តម​អាហារ​កែច្នៃ ជាពិសេស ពេល​រៀបចំ​ចំណីអាហារ​តែម្តង​។ មិន​ត្រូវ​បន្ថែម​ជាតិ​ប្រៃ ក្នុង​អាហារ​ឡើយ​។ បើសិនជា​អត់​មិន​បាន​មែន​នោះ ចូរ​កាត់បន្ថយ​វា​បន្តិច​ម្តងៗ​ទៅ​។​

បង្កើន​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម និង​កាល់ស្យូម​
ជីវជាតិ​ទាំងបី​ប្រភេទ​នេះ មាន​ទំនាក់ទំនង​បន្ថយ សម្ពាធ​ឈាម​របស់​មនុស្ស​យើង​។ ខណៈពេល​ដែល​កាលស្យូម និង​ម៉ាញ៉េ​ស្យូម មិន​មាន​ទំនាក់ទំនង​បន្ថយ​សម្ពាធ​ឈាម ដូច​ប៉ូ​តា​ស្យូម​មែន​នោះ តែ​វា​ក៏​អាច​បន្ថយ​បានដែរ​។

  • ​ប៉ូ​តា​ស្យូម មាន​នៅក្នុង​បន្លែ ផ្លែឈើ អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​ត្រី​
  • ​កាល់ស្យូម មាន​ក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ម៉ាញ៉េ​ស្យូម មាន​ក្នុង​គ្រាប់​ធញ្ញជាតិ បន្លែ​ពណ៌​បៃតង និង​សណ្តែក​

​បើសិន​ជា​អ្នក​ញ៉ាំ របប​អាហារ​មាន​ជីវជាតិ​ទាំងបី​នេះ​ហើយ អ្នក​ក៏​មិនបាច់​ប្រើ ថ្នាំ​បំប៉ន​អ្វី​ផ្សេង​ទៀត​ដែរ ព្រោះ​ទទួលបាន​ច្រើនពេក ក៏​គ្មាន​ប្រយោជន៍​អ្វី ចំពោះ​រាងកាយ​ឡើយ​។

ញ៉ាំ​អាហារ​អស្ចារ្យ​មួយចំនួន​
នៅលើ​លោក​នេះ មាន​អាហារ​ពីរ​បី​ប្រភេទ ដែល​មាន​តួនាទី​យ៉ាង​អស្ចារ្យ​។ សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គួរតែ​ទទួល​ទាន​ខ្ទឹម​ស សូកូឡា​ពណ៌​ខ្មៅ និង​ខ្លាញ់ត្រី​។

  • ​ត្រី​សម្បូរ​ខ្លាញ់ ដូចជា​ត្រី​សាល​ម៉ុន ដែល​មាន​ប្រភេទ​ខ្លាញ់​អូ​មេហ្គាបី​ដ៏​អស្ចារ្យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រើ​ថ្នាំ​បំប៉ន មិន​ត្រូវ​បាន​ណែនាំ​ឲ្យធ្វើ​នោះ​ទេ ព្រោះ​វា​អាច​នាំឲ្យ​មាន​ផល​រំខាន​។
  • ចំពោះ​ខ្ទឹមស​វិញ គឺ​អាច​ប្រើ​បាន​ទាំង​បញ្ចុះ​សម្ពាធ​ឈាម រហូត​ដល់​បំបាត់​ការឈឺ​ត្រចៀក​។ វា​មាន​ទំនាក់ទំនង ក្នុង​ការលុបបំបាត់​ជំងឺមហារីក និង​កូ​ឡេ​ស្តេ​រ៉ុល​ដែរ​។ ដូច្នេះ អ្នក​គួរតែ​បន្ថែម​ខ្ទឹមស ទៅ​អាហារ​ដែល​ទទួលទាន​គ្រប់យ៉ាង​ទៅ​។
  • ​សូកូឡា​ខ្មៅ ដែល​យ៉ាងហោច​ណាស់​សារធាតុ Cocoa ៧០ ភាគរយ អាច​បន្ថយ​សម្ពាធ​ឈាម​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។