ចំណតរថយន្ត​ក្រោម​ដី និង​អគារ​រដ្ឋបាល​ថ្មី​របស់​រាជធានី​ភ្នំពេញ

​ចំណតរថយន្ត​ក្រោម​ដី និង​អគារ​រដ្ឋបាល​ថ្មី​ដែលមាន​កម្ពស់​១២​ជាន់​កន្លះ​របស់​រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមេសា ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការដ្ឋាន​បាន​បើក​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៤ ហើយ​បញ្ចប់​កាលពី​ខែមករា ឆ្នាំ​២០១៦ ។​

​យោងតាម​របាយការណ៍​ដែល​អាន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ អគារ​រដ្ឋបាល​ដែលមាន​១២​ជាន់​កន្លះ​នេះ មាន​លក្ខណៈ​ទំនើប​ដែល​រចនា​ដោយ​ក្រុម​ស្ថាបត្យករ​ខ្មែរ​។ ជាន់​ផ្ទាល់​ដី ប្រើប្រាស់​សម្រាប់​សេវាកម្ម​ច្រកចេញចូល​តែមួយ ដែល​ភ្ជាប់​ទំនាក់​រវាង​សេវាកម្ម​រដ្ឋបាល​រាជធានី​ជាមួយ​ប្រជាពលរដ្ឋ​។​

​ជាន់​ទី​១ ដល់​ជាន់​ទី​៨ ជាទី​តាំង​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ​។ ជាន់​ទី​៩ ជា​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បញ្ជា​ភ្លើង​សាធារណៈ ភ្លើងស្តុប​ចរាចរណ៍ និង​ប្រព័ន្ធ​កា​ម៉េ​រ៉ា​សុវត្ថិភាព​។ ជាន់​ទី​១០ ជា​កន្លែង​បង្ហាញ​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ និង​ជាន់​១១ ជា​សាលប្រជុំ​។​

​ដោយឡែក​នៅ​ចំណត​ក្រោម​ដី ដែលមាន​៣​ជាន់ អាច​ផ្ទុក​រថយន្ត​បាន​រហូតដល់​ទៅ​២៣៩​គ្រឿង​៕