សម្ដេច ហ៊ុន សែន ថា បក្ស​ផ្សេង​បាន​ប្រើ​មន្ត្រី​មក​បំផ្លាញ​រដ្ឋបាល​សាធារណៈ​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់​សេវាសាធារណៈ គឺ​ចំណុច​សំខាន់​ដែល​ប្រជាពលរដ្ឋនៅក្នុង​សង្គម​ត្រូវការ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បានឡើយ​។ សម្ដេច​អះអាងថា បញ្ហា​សេវាសាធារណៈ​កើតឡើង​នៅពេលនេះ ដោយសារ​តែមាន​មន្ត្រី​សាធារណៈ​មួយចំនួន​តូច មាន​ចេតនា​មិនល្អ ក្នុង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មន្ត្រី​ល្អ​រាប់ពាន់នាក់​ផ្សេងទៀត​។

​សម្ដេច ហ៊ុន សែន ដែល​បាន​តាមដាន​បញ្ហា​នេះ បាន​សិក្សា​ឃើញថា បញ្ហា​សេវាសាធារណៈ ដែល​កំពុង​កើតឡើង គឺ​បណ្ដា​មកពី​មាន​មន្ត្រី​ទាំងនោះ អាច​ត្រូវបាន​គណបក្សនយោបាយ​ផ្សេង​ប្រើ​ឲ្យ​មក​ធ្វើការ​នៅក្នុង​រដ្ឋបាល​លោក ដើម្បី​បំផ្លាញ​រដ្ឋាភិបាល ។ ប្រមុខរដ្ឋ​ភិ​បាល​រូបនេះ ក៏បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត និង​ចាប់ខ្លួន​មន្ត្រី​ទាំងនោះ មក​ផ្ដន្ទាទោស​តាមច្បាប់​ផងដែរ​។​

​សូម​ស្ដាប់​សំឡេង សម្ដេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី​៥ ខែមេសា​៖