Samsung Galaxy S7 ត្រូវ​បាន​អតិថិជន​រអ៊ូ​ថា​​​មាន​បញ្ហា​រឿង​ថត​វីដេអូ?

បន្ទាប់​ពី​បាន​ចេញ​លក់​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​យ៉ាង​គគ្រឹក​គគ្រេង​រួច​មក​ អតិថិជន​Samsung ពិត​ជា​សប្បាយ​ចិត្ត​ដោយ​សារ​តែ​Galaxy S7 ពិត​ជា​ពិសេស​និង​គ្មាន​ចំណុច​ណា​មួយ​ជា​ចោទ​ជា​បញ្ហា​នៅ​ឡើយ។​ប៉ុន្តែ​ពេល​នេះ​ស្រាប់​តែ​មាន​ការ​រអ៊ូ​រទាំ​ពី​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់​នៅ​ពេល​ថត​Video slow motion។​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ប្រើ​ប្រាស់​ដែល​ថតVideo Slow motion កម្រិត​​240 fps បាន​បង្ហាញ​ថា​វីដេអូ​ដែល​ថត​មក​ទាក់​ៗ​ រអាក់រអួល​។​ហើយ​ពេល​នេះ​មាន​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ធ្វើ​ការ​រិះគន់​ពី​បញ្ហា​នេះ។​អ្វី​ដែល​គេ​សង្កេត​ឃើញ​នោះ​គឺ​ថា​S7 ទាំង​នោះ​សុទ្ធ​តែ​បំពាក់​Chip Snapdragon 820 ដែល​សម្រាប់​លក់​ទៅ​អាមេរិក​ ក៏​ដូច​ជា​មាន​ន័យ​ថា​អ្នក​ដែល​មាន​បញ្ហា​ជា​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​អាមេរិក​ប៉ុណ្ណោះ​ ចំណែក​អ្នក​ប្រើ​ប្រាស់​នៅ​តំបន់​អឺរ៉ុប​ និង​អាស៊ី​រួម​ទាំង​អ្នក​អោយ​ប្រើ​ប្រាស់​នៅ​ប្រទេស​យើង​ផង​ គឺ​ប្រើ​ប្រាស់​Galaxy S7 បំពាក់​ដោយ​Chip Exynos 8890 មិន​ទាន់​មាន​បញ្ហា​នេះ​នៅ​ឡើយ។​

Samsung មិន​ទាន់​ឆ្លើយ​តប​ពី​បញ្ហា​នេះ​នៅ​ឡើយ​ ប៉ុន្តែ​គេ​ក៏​ស្នើ​អោយ​ក្រុមហ៊ុន​ធ្វើ​ការ​ដោះ​ស្រាយ​អោយ​បាន​ឆាប់​ដែរ​។​

សូម​ទស្សនា​Video ដែល​មាន​បញ្ហា​ខាង​ក្រោម​នេះ:

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

  • Samsung Galaxy S7 ត្រូវ​បាន​អតិថិជន​រអ៊ូ​ថា​​​មាន​បញ្ហា​រឿង​ថត​វីដេអូ?已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:បច្ចេកវិទ្យា
Tags: