តើ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​កុំព្យូទ័រ​យួរ​ដៃ​ស្តើង​ជាង​គេ​លើ​លោក​សម្រាប់​ឆ្នាំ ២០១៦

លោក​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ចាប់​អារម្មណ៍​ឡើង​ទៅ​លើ​ កុំព្យូទ័រ យូរ​ដៃ ដែល​មាន​កម្រាស់​ស្តើង​ក្រៅ​តែ​ពី​ផលិត​ផល Apple។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន HP វិញ​ក៏​មិន​អន់​នោះ​ដែរ​ក្នុង​ការ​ផលិត​ កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​កម្រាស់​ស្តើង​ដូច​ជា HP Spectre ដែល​ឆ្នាំ ២០១៦ នេះ​បាន​ជាប់​ឈ្មោះ​ជា​កុំព្យូទ័រ យួរ​ដៃ​ស្តើង​ជាង​គេ​លើ​ពិភពលោក ខាង​ក្រោម​ជា​លក្ខណៈ​ពិសេស​ខ្លះៗ​ របស់​កុំព្យូទ័រ​យួរ​ដៃ HP Spectre ។

 

១) កុំព្យូទ័រ​យួរ​ដៃ HP Spectre មាន​កម្រាស់​ត្រឹម ១០,៤ មីលីម៉ែត្រ គឺ​ស្តើង​ជាង​កុំព្យូទ័រ​យួរ​ដៃ​របស់ Apple អេក្រង់ ១១ អ៊ីង MacBook Air ដែល​មាន​កម្រាស់​ដល់​ទៅ ១៧ មីលីម៉ែត្រ និង MacBook អេក្រង់ ១២ អ៊ីង មាន​ក្រាស់ ១៣ មីលីម៉ែត្រ។

 

តើ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​កុំព្យូទ័រ​យួរ​ដៃ​ស្តើង​ជាង​គេ​លើ​លោក​សម្រាប់​ឆ្នាំ ២០១៦

 

២) កុំព្យូទ័រ​យួរ​ដៃ HP Spectre មាន​ទម្ងន់ ១,១១ គីឡូក្រាម គឺ​ធ្ងន់​ជាង​ MacBook Air អេក្រង់ ១១ អ៊ីង​ដែល​មាន​ទម្ងន់​ត្រឹម ១,០៧ គីឡូក្រាម និង MacBook អេក្រង់ ១២ អ៊ីង​មាន​ទម្ងន់ ០,៩២ គីឡូក្រាម។

 

៣) កុំព្យូទ័រ​យួរ​ដៃ HP Spectre មាន​អេក្រង់ ១៣,៣ អ៊ីង អាច​ចាក់​វីដេអូ​ក្នុង​កម្រិត​រូប​ភាព 1080p Full HD ដែល​ MacBook Air មិន​អាច​ធ្វើ​បាន​ឡើយ។

 

៤) ព្យូទ័រ​យួរ​ដៃ HP Spectre ប្រើ​ទាំង​ស្រុង​នៅ​រន្ធ​សម្រាប់​តភ្ជាប់​ សម្រាប់​ការ​ចម្លង​ឯកសារ​ ការ​តភ្ជាប់​ទៅ​កាន់​ឧបករណ៍​ដទៃ និង សម្រាប់​បញ្ចូល​ថ្ម ប្រភេទ USB-C។

 

តើ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​កុំព្យូទ័រ​យួរ​ដៃ​ស្តើង​ជាង​គេ​លើ​លោក​សម្រាប់​ឆ្នាំ ២០១៦

 

៥) សម្រាប់​តម្លៃ​ក្រៅ​ស្រុក​វិញ កុំព្យូទ័រ​យួរ​ដៃ HP Spectre មាន​តម្លៃ​ ១១៦៩ ដុល្លារ​ប្រហាក់​ប្រហែល​និង កុំព្យូទ័រ​យួរ​ដៃ​ MacBook Air អេក្រង់ ១៣ អ៊ីង។

 

៦) សម្រាប់​ការ​រចនា​ម៉ូដ​វិញ កុំព្យូទ័រ​យួរ​ដៃ HP Spectre ត្រូវ​បាន​ឌីហ្សាញ​ឡើង​ មាន​ពណ៌​និង​រូប​រាង​ដូច​ជា​ការ​ច្នៃ​បំណែក​គ្រឿង​អលង្ការ​។

 

តើ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​កុំព្យូទ័រ​យួរ​ដៃ​ស្តើង​ជាង​គេ​លើ​លោក​សម្រាប់​ឆ្នាំ ២០១៦

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com