ទូក​នេសាទ​​​​វៀតណាម​​និង​ម៉ាឡេស៊ី​២៣គ្រឿង ​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេច​ក្នុង​​មួយ​ប៉ប្រិច​​ភ្នែក

​​អាជ្ញាធរ​​​​​ឥណ្ឌូណេស៊ី​ ​​​បាន​កម្ទេច​​ទូក​​នេសាទ​​​ខុសច្បាប់​បរទេស​​​​ចំនួន ២៣​គ្រឿង​​កាល​ពី​ថ្ងៃ​​​​អង្គារ​​ទី​ ៥​ ខែ​មេសា​ម្សិលមិញ​ ​ក្នុង​ប្រតិបត្តិការ​​​​​​តាម​​ប្រមាញ់​សកម្មភាព​នេសាទ​ខុស​​ច្បាប់​​​​តាម​​ប្រជុំ​កោះ​របស់​ខ្លួន។

 

ទូក​នេសាទ​​​​វៀតណាម​​និង​ម៉ាឡេស៊ី​២៣គ្រឿង ​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេច​ក្នុង​​មួយ​ប៉ប្រិច​​ភ្នែក

 

ទូក​​នេសាទ​​​ទាំង​នោះ​​រួម​​មាន​​របស់​​ជន​ជាតិ​វៀតណាម​ ១៣​គ្រឿង ​និង​ម៉ាឡេស៊ី ១០​គ្រឿង​ ​​ត្រូវ​បាន​​​​កម្ទេច​ចោល​នៅ​​តាម​ទី​តាំង​ ៧​កន្លែង​​ផ្សេង​ៗ​គ្នា​​​ក្នុង​ពេល​តែ​មួយ​​នៅ​​កោះ​ Batam និង​តំបន់ Kuala Langsa ខេត្ត​​​​ Aceh។

 

​អ្នក​​ចូល​​រួម​​​​កម្ទេច​​​​​​​​មាន​​ប៉ូលិស និង​​កង​នាវា​​ជើង​ទឹក​​ជា​ច្រើន​រូប​ ​ ​ដែល​​ជា​​​​​​យុទ្ធនាការ​​​​កម្ទេច​​ទូក​នេសាទ​​ខុស​​ច្បាប់​លើក​​ទី ៣​​ហើយ​ គិត​ត្រឹម​​ដើម​ឆ្នាំ​ ២០១៦​នេះ។

 

រដ្ឋមន្ត្រី​ការពារ​​ដែន​សមុទ្រ និង​​នេសាទ​ ​​លោក​ Susi Pudjiastuti ​បាន​​​ប្រាប់​​អ្នក​​យក​ការណ៍​ថា​ ​”​រដ្ឋាភិបាល​​នឹង​​បន្ត​​​​​​តាម​ប្រមាញ់​កម្ទេច​​​ទូក និង​កប៉ាល់​នេសាទ​​​ខុស​ច្បាប់​​នានា​​​បន្ថែម​ទៀត”។

 

ចាប់​តាំង​​ពី​​​​ប្រធានាធិបតី​​ថ្មី​​ឥណ្ឌូណេស៊ី​​​លោក វីដូដូ ​ឡើង​កាន់​អំណាច​​​នៅ​ខែ​​តុលា​ ឆ្នាំ ២០១៤​ ​​​លោក​បាន​ប្រកាស​​ធ្វើ​សង្គ្រាម​​​ប្រឆាំង​​នឹង​​​​សកម្មភាព​​នេសាទ​​​ខុស​ច្បាប់​​ទាំង​អស់​ ​រួម​ទាំង​បញ្ជា​​ឲ្យ​​​អាជ្ញាធរ​​​ចាត់​វិធាន​ការ​​​​​តឹងរ៉ឹង​​​ចំពោះ​​បញ្ហា​នេះ​ផងដែរ​។

 

​​​សូម​​រំឭក​ថា​ កាល​ពី​​ខែ​កុម្ភៈ​កន្លង​ទៅ ​​ឥណ្ឌូណេស៊ី​​ទើប​​កម្ទេច​​ទូក​​នេសាទ​​​​​​​ខុសច្បាប់​កណ្ដាល​សមុទ្រ ​២៧​គ្រឿង​ជា​របស់​ជន​ជាតិ​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​​ ដោយ​ដាក់​រំសេវ​បំផ្ទុះ​​។ ​បើ​គិត​ពី​តួលេខ​​​​​ចាប់តាំង​​​ពី​​​យុទ្ធនា​ការ​​​​ធ្វើ​​សង្គ្រាម​នេះ​​​ដាក់​ចេញ​ ​ឥណ្ឌូណេស៊ី​​​ចាប់​បាន​ទូក​​នេសាទ​ខុស​ច្បាប់​ជាង ២០០​គ្រឿង និង​កម្ទេច​បាន ១៧៤​គ្រឿង ឯ​​​ម្ចាស់​ទូក​​ត្រូវ​ចាប់​ឃុំ ​​និង​ខ្លះ​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ៕

 

ទូក​នេសាទ​​​​វៀតណាម​​និង​ម៉ាឡេស៊ី​២៣គ្រឿង ​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេច​ក្នុង​​មួយ​ប៉ប្រិច​​ភ្នែក

 

ទូក​នេសាទ​​​​វៀតណាម​​និង​ម៉ាឡេស៊ី​២៣គ្រឿង ​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេច​ក្នុង​​មួយ​ប៉ប្រិច​​ភ្នែក

 

ទូក​នេសាទ​​​​វៀតណាម​​និង​ម៉ាឡេស៊ី​២៣គ្រឿង ​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេច​ក្នុង​​មួយ​ប៉ប្រិច​​ភ្នែក

 

 

ចុចអាន៖ ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

ចុចអាន៖ កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

ចុចអាន៖ ​ជើង​ហោះហើរមាន​សុវត្ថិភាព​តិច​បំផុតទាំង​ ១០លើលោក មាន​​​៩ ​មក​ពី​ឥណ្ឌូណេស៊ី

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Xinhua