សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

សញ្ញា​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Minzy អតីត​​សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ 2NE1 មាន​គំនិត​ចង់​ចេញ​ពី​ក្រុម​តាំង​ពី​យូរ​មក​ម្ល៉េះ មិន​មែន​ទើប​តែ​ថ្មី​ៗ​នេះ​​ទេ។

 

ឆ្នាំ ២០១៤ អ្នក​គាំទ្រ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​នៅ​ពេល Minzy បាន​លុប​ឈ្មោះ “2NE1” ចេញ​ពី​គ្រប់​បណ្ដាញ​សង្គម​របស់​ខ្លួន​ទាំង​អស់។ យ៉ាងណាក៏ដោយ ផលិតកម្ម YG នៅ​ពេល​នោះ​បាន​និយាយ​ថា​ព័ត៌មាន Minzy ចេញ​ពី​ក្រុម​នោះ​មិន​មែន​ជា​ការពិត។

 

បើ​ទោះ​បី​ជា​ពាក្យ​ចចាមអារ៉ាម​តារា​ចម្រៀង​អាយុ ២២​ឆ្នាំ​ចេញ​ពី​ក្រុម​ត្រូវ​ស្ងប់ស្ងាត់​វិញ​ក្រោយ​ពេល​នាង​បង្ហាញ​មុខ​រួម​គ្នា​ជាមួយ​សមាជិក​ដទៃ​ទៀត​នៅ​លើ​ឆាក MAMA 2015 ក៏​ដោយ​តែ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ភ័យ​សារ​ជាថ្មី​ម្ដង​ទៀត​នៅ​ពេល​នាង​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា Minzy មាន​ទិស​ដៅ​ផ្ទាល់​ខ្លួន​មិន​ចង់​បន្ត​ដំណើរ​​នៅ​លើ​វិថី​ជា​សមាជិក 2NE1 តទៅ​ទៀត។

 

សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

Minzy បើក​សាលា​បង្រៀន​រាំ​ផ្ទាល់​ខ្លួន

 

 

មិន​បញ្ឈប់​ត្រឹម​នោះ ក្រោយ​ការ​សម្ដែង​ក្នុង​កម្មវិធី MAMA 2015 រួច​មក ផ្ទុយ​ពី​ការ​ចូល​រួម​ក្នុង​កម្មវិធី​នានា​ជាមួយ​សិល្បករ​របស់ YG Entertainment, Minzy ជ្រើស​យក​ការ​ទៅ​ណា​មក​ណា​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង។ បន្ថែម​ពី​នេះ​ទៀត ក្រោយ​ពេល​សម្ដែង​នៅ​លើ​ឆាក MAMA 2015 រួច Minzy បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​នៅ Instagram ផ្ទាល់​ខ្លួន​ភ្ជាប់​ជាមួយ​ពាក្យ​ថា៖ “បេសកកម្ម​ត្រូវ​បាន​បញ្ចប់” ដែល​បាន​ឲ្យ​ហេតុ​ថា​នេះ​គឺ​ជា​ការ​សម្ដែង​ចុង​ក្រោយ​របស់​នាង​ជាមួយ​ក្រុម 2NE1។

 

សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

 

សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

Minzy សរសេរថា “បេសកកម្មបានបញ្ចប់” ក្រោយ​ពេល​សម្ដែង​នៅ MAMA 2015

 

ជាមួយ​នឹង​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ ចាក​ចោល​ទ្រនំ​ដែល​ខ្លួន​បាន​ស្នាក់​នៅ​ជាង​១០​ឆ្នាំ​មក​នេះ​គឺ​នាង​អន់​ចិត្ត​ជាមួយ​ក្រុមហ៊ុន​ដែល​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​បង្ហាញ​ពី​ទេពកោសល្យ​របស់​ខ្លួន។ ខណៈ​សមាជិក CL ត្រូវ​បាន YG សម្រុក​ជួយ​ផ្សព្វផ្សាយ​ឲ្យ​នាង​មាន​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ទី​ផ្សារ​អាមេរិក​និង Sandara ក្លាយ​ជា​ពិធី​ការិនី​ទូរទស្សន៍​និង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​នោះ Minzy គ្មាន​សកម្មភាព​អ្វី​លេច​ធ្លោ​​នៅ​ក្នុង​សិល្បៈ​ទាំង​អស់។

 

សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

Minzy ចូលរួម​ក្នុង​កម្មវិធីតែម្នាក់ឯង

 

ក្រោយ​ពេល​ដំណឹង​ចាក​ចេញ​ពី​ក្រុម​របស់ Minzy ត្រូវ​បាន​ផ្សព្វផ្សាយ អ្នក​គាំទ្រ​បាន​បង្ហាញ​ពី​ការ​អាណិត​របស់​ខ្លួន​ចំពោះ​តារា​ចម្រៀង​ស្រី​នេះ​ដោយ​ពួក​គេ​បាន​លើក​មតិ​ឡើង​ដូច​ជា៖ “ប្រាកដ​ហើយ​ថា Minzy ត្រូវ​ចេញ​ពី​ក្រុម​ព្រោះ​នាង​គ្មាន​ការងារ​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ” “និយាយ​ឲ្យ​ខ្លី Minzy គឺ​ជា​ជន​រង​គ្រោះ​ក្នុង​រឿង​នេះ” “មិន​មែន​ជា 2NE1 ទៀត​ទេ​បើ​គ្មាន Minzy”៕

 

ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi