អនាគត​ 2NE1 ទៅ​ជា​យ៉ាង​ណា ក្រោយ Minzy ចាកចេញ?

ផលិតកម្ម​ YG​ទើប​តែ​ប្រកាស​កាល​ពី​ម្សិលមិញ​ថា Minzyនឹង​ត្រូវ​ដើរ​ចេញ​ពី​ 2NE1 ​នាំ​ឲ្យ​អ្នក​គាំទ្រ​ទ្រ​​មាន​ការ​ព្រួយបារម្ភ​​​គ្រប់គ្នា​ពី​អនាគត​របស់ 2NE1 ដែលនៅ​សល់​តែ​គ្នា៣នាក់​គឺ CL, Sandara ParkនិងPark Bom។

 

អនាគត​ 2NE1 ទៅ​ជា​យ៉ាង​ណា ក្រោយ Minzy ចាកចេញ?

 

យ៉ាងណាក្ដី​ចំពោះ​ចំណុច​នេះ 2NE1 គឺ​ជា​ក្រុម​ចម្រៀង​ដែល​មាន​ទេពកោសល្យ​ខ្ពស់​​ដែល​មិន​អាច​បែកខ្ញែក។ ជំនាញ​ក្នុង​សិល្បៈ​របស់​ពួក​គេ​គឺ​ច្បាស់លាស់​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​នៅ​ក្នុង​​និង​ក្រៅ​ស្រុក ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​រក​ចាំ​ចម្រៀង​ថ្មី​របស់​ពួកគេ។ មាន​សំនួរ​បាន​ចោទ​សួរ​ថា តើ 2NE1 អាច​នៅ​តែ​ជា​ក្រុម​កំពូល​​ដែល​ឫ​ទេ ខណៈ​មាន​សមាជិក​តែ​៣​នាក់?

 

​ភាព​ល្បីល្បាញ​របស់​ 2NE1​ក្នុង​សិល្បៈ​​​ជា​ច្រើន​ឆ្នាំ​មក​ហើយ សមាជិក​នីមួយ​ៗ​​មាន​ជំនាញ​ខ្លាំង​ដូចគ្នា​​និង​ចេះ​សាមគ្គី​។ ខណៈ​ដែល​ Minzyចាកចេញ​​​ប្រាកដ​ណាស់ វា​នឹង​ជះ​ឥទ្ធិពល​ដល់​ក្រុម 2NE1​ ប៉ុន្តែ​​អ្នក​វិភាគ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​គិត​ថា អនាគត​ក្រុម​១​នេះ​នៅ​តែ​ខ្លាំង​​ដោយ​សំអាង​ហេតុផល​ខាងក្រោម។

 

អនាគត​ 2NE1 ទៅ​ជា​យ៉ាង​ណា ក្រោយ Minzy ចាកចេញ?

 

​ទី​១​ ​បច្ចុប្បន្ន​ប្រធាន​ក្រុម CL បាន​​​​​​​បង្ហាញ​និង​ពង្រឹង​​ជា​​អ្នក​ចម្រៀង​ទោល​រួចរាល់​ហើយ។ ​នាង​ដើរ​ជា​តួ​នាទី​​ស្នូល​​ក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​ក្រុម 2NE1 តាម​រយៈ​​ការ​បោះជំហាន​ចូល​ប្រលូក​ក្នុង​​ទីផ្សារ​ចម្រៀង​អាមេរិក​។ លើស​ពី​នេះ​ទៅ​ទៀត​​គ្រប់​ចម្រៀង​ដែល​​​ចេញ​នៅ​អាមេរិក តារា​ស្រី​វ័យ​២៥​ឆ្នាំ​បាន​សហការ​​ជាមួយ​អ្នក​ជំនាញ​​​ខាង​តន្ត្រី​ល្បី​ជា​ច្រើន​នាក់​និង​ធ្លាប់​លេច​មុខ​លើ​​គេហទំព័រ​​កម្សាន្ត​របស់​បរទេស​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Billboard, Rolling StoneនិងFuse TV។

 

ងាក​ទៅ​មើល​ Park Bom ទោះ​នាង​ធ្លាប់​មាន​បញ្ហា​រឿង​គ្រឿងញៀន​​កាល​ពី​ពេល​មុន​ៗ ប៉ុន្តែ​​ការ​លេង​ខ្លួន​និង​ជំនាញ​សិល្បៈ​គឺ​មិន​ធ្លាក់​ស្រុត​ឡើយ។ នាង​​ជា​តារា​ចម្រៀង​ដែល​មាន​សំឡេង​ល្អ​ ព្រោះ​តែ​អតីត​កាល​ធ្លាប់​ហ្វឹកហាត់​នៅ​ផលិតកម្ម YG អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ សំឡេង​តែមួយគត់​របស់​នាង​បាន​បន្ថែម​ភាព​​ខុសគ្នា​និង​ភាព​សម្បូរ​បែប​នៃ​តន្ត្រី​របស់​ក្រុម​នេះ។

 

​​Sandara ធ្លាប់​បាន​បញ្ចេញ​សកម្មភាព​ផ្សព្វផ្សាយ​​ក្រុម​ចម្រៀង​មួយ​នេះ​​លើ​កញ្ចក់​ទូរទស្សន៍​ជាច្រើន។ មិន​ត្រឹម​តែ​​​ធ្លាប់​ឡើង​សម្ដែង​លើ​ឆាក Dara ជា​តារា​​ដែល​មាន​ជំនាញ​ច្រើន​ដូច​ជា​ធ្លាប់​ចូលរួម​​ក្នុង​កម្មវិធី​​កម្សាន្ត​ផ្សេង សម្ដែង​រឿង​ភាគ​​ជា​ដើម។

 

ជាមួយ​គ្នា​នឹង​ការ​ប្រកាស​អំពី​ការ​ចាកចេញ​របស់ Minzy កាល​ពី​ម្សិលមិញ​នេះ ផលិតកម្ម YG ក៏​បាន​បង្ហើប​ផង​ដែរ​ថា ក្រុម 2NE1 នឹង​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​វិញ​ក្នុង​​រដូវ​ក្ដៅ​ខាង​មុខ​នេះ (ចន្លោះខែ​មិថុនា ទៅ​ដើម​ខែ​កញ្ញា) ប៉ុន្តែ​​មិន​បាន​និយាយ​ពី​ការ​បន្ថែម​សមាជិក​ថ្មី​នៅ​ឡើយ​ទេ។

 

ចុះ​សម្រាប់​ប្រិយមិត្ត​យល់​យ៉ាងណា​ចំពោះ​អនាគត​របស់ 2NE1?

 

 

ចុចអាន៖សញ្ញា​ទាំង​ឡាយ​ដែល​ប្រាប់​ថា Minzy ចង់​ដើរ​ចេញ​ពី 2NE1 តាំង​ពី​យូរ​មក​ម្ល៉េះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

 

 

​​​​​​​​