ឆ្មាកំសត់ ដេកចាំម្ចាស់ នៅកន្លែងដដែល ជារៀងរាល់ថ្ងៃ ក្រោយពី…

សត្វឆ្មាកំព្រាមួយក្បាល ត្រូវបានគេប្រទះឃើញ ដេកនៅលើគម្របលូមួយកន្លែង ជាលើកដំបូង កាលពីឆ្នាំ២០១៥ នៅឯតំបន់ Belgorod Oblast ក្នុងប្រទេសរុស្សុី។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា វាបានត្រឡប់មកដេក នៅកន្លែងដដែលជារៀងរាល់ថ្ងៃ រង់ចាំម្ចាស់របស់វាត្រឡប់មកវិញ។ ក្រោយមករឿងនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Ostap Zadunayskiy យកមកបង្ហោះ ក៏ទទួលបានការចាប់អារម្មណ៍ ពីមហាជនជាខ្លាំង។

លោក Skiy បានប្រាប់ឲ្យដឹងថា ពីដំបូងឡើយម្ចាស់របស់សត្វឆ្មាខាងលើ រស់នៅឯផ្ទះមួយកន្លែងនៅក្បែរនោះ ប៉ុន្តែក្រោយមក គេបានលក់ផ្ទះ ហើយរើចេញទៅចោលវាបាត់តែម្តង។ នៅពេលនោះ​​ គេបានឃើញវា រត់តាមម្ចាស់ ប៉ុន្តែម្ចាស់របស់វា មិនបានត្រឡប់ក្រោយ មកទទួលយកវាវិញទេ។ ដូច្នេះហើយទើបវា តែងតែមកដេក នៅកន្លែងដដែលនោះ ជារៀងរាល់ថ្ងៃ ក្នុងគោលបំណង រង់ចាំម្ចាស់របស់វា មកទទួលយកវាទៅចិញ្ចឹមដូចមុន។

ទោះជាយ៉ាងណាក៏ដោយ អ្នករស់នៅក្បែរតំបន់នោះ មានការអាណិតអាសូរដល់វាជាខ្លាំង និងបាននាំគ្នាផ្តល់ចំណី ដល់វាជារឿយៗផងដែរ៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត