(Video Highlight) Suarez រកបាន២គ្រាប់ដើម្បីសង្គ្រោះ Barca ក្រោយ Torres កាតក្រហម

ក្រុម Atletico Madrid បានជួបការសោកស្តាយចំពោះការទទួលកាតក្រហមក្នុងតង់ទីមួយរបស់ខ្សែប្រយុទ្ធ Fernando Torres ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់របស់ Luis Suarez បានជួយឲ្យក្រុម Barcelona ទទួលជ័យជម្នះ ២-១ កាលពីថ្ងៃអង្គារ មុននឹងឈានទៅកាន់ការប្រកួតជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។
Suarez
Torres បានជួយឲ្យ Atletico មានការចាប់ផ្តើមយ៉ាងល្អ ខណៈដែលរូបគេបានទទួលបាល់ពីការបញ្ជូនរបស់ Koke ដើម្បីរកគ្រាប់បាល់ក្រៅដីដ៏សំខាន់មួយនៅនាទី ទី២៥ ប៉ុន្តែ ការទទួលបានកាតលឿងពីរលើកដ៏រហ័សរបស់គេបានធ្វើឲ្យក្រុមរបស់គេបាត់បង់សមាជិកម្នាក់ក្នុងរយៈពេលដ៏ខ្លី។ ការវាយបកក្នុងតង់ទី២ពីសំណាក់ក្រុម Barca បានកើតឡើង ហើយ Suarez បានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការប្រកួតនេះ ខណៈដែលរូបគេបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដើម្បីតាមស្មើ នៅមុនពេលតែតបាល់ចូលទីយ៉ាងល្អដើម្បីរកគ្រាប់បាល់ឈ្នះក្នុងរយៈពេល១៦នាទីចុងក្រោយ។

ក្រុមទាំងពីរនេះនឹងត្រូវជួបគ្នាម្តងទៀតដើម្បីកាត់សេចក្តីថា ក្រុមណានឹងឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Vicente Calderon របស់ក្រុម Atletico នាថ្ងៃទី១៣ ខែមេសា ខាងមុខ។ Suarez បានឲ្យដឹងថា៖ «ពិតណាស់ ការបណ្តេញចេញកីឡាករម្នាក់ក្នុងតង់ទីមួយនឹងជះឥទ្ធិពលអាក្រក់ក្នុងការប្រកួតនេះ ហើយវាកាន់តែអាក្រក់ទៅទៀតនៅពេលកើតឡើងលើកីឡាករដ៏អស្ចារ្យម្នាក់។ គ្រប់គ្នាដឹងពីភាពខ្លាំងរបស់គេ ប៉ុន្តែ គេធ្វើឲ្យមានកំហុសធំៗពីរ។ វាជារឿងដ៏គួរឲ្យអាណិត ខ្ញុំចង់ធ្វើការប្រកួតជាមួយនឹងក្រុមមានសមាជិក១១នាក់ច្រើនជាង»៕

ប្រភពព័ត៌មាន៖ Channel News Asia