ជ័យជម្នះក្នុង Clasico ផ្តល់ការជឿជាក់ដល់ Bale ខណៈ Real ប៉ះ Wolfsburg រាត្រីនេះ

តារាឆ្នើម Gareth Bale របស់ Real Madrid បានបញ្ជាក់ថា ការទទួលជ័យជម្នះក្នុងការប្រកួត El Clasico របស់ពួកគេលើក្រុម Barcelona បានផ្តល់ឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ នូវការជឿជាក់ដ៏ល្អឥតខ្ចោះសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១នៅលើទឹកដីក្រុម Wolfsburg នារាត្រីនេះ។
real
Real បានជួបលទ្ធផលដ៏ខកចិត្តនៅក្រៅដីនៅពេលប្រកួតជាមួយនឹងក្រុមរបស់អាល្លឺម៉ង់ ក្នុងក្របខ័ណ្ឌអឺរ៉ុប ប៉ុន្តែ ការធ្វើដំណើរឆ្ពោះទៅកាន់ការទទួលជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤ ដែលនៅពេលនោះ ពួកគេបានឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី១០របស់ពួកគេ បានផ្លាស់រាល់អ្វីៗទាំងអស់។ ក្រោយពីបានបំបាក់ក្រុម Schalke យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ នៅទីក្រុង Gelsenkirchen កាលពី២ឆ្នាំកន្លងទៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ពួកគេបានផ្តួលក្រុម Bayern Munich ៤-០ នៅកីឡដ្ឋាន Allianz Arena ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងធ្វើដំណើរទៅផ្តួលក្រុម Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ។

នៅពេលនេះ ក្រុម Real Madrid របស់លោក ពិតជាក្រុមមានប្រៀបឈ្នះដ៏ពិតប្រាកដសម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Volkswagen Arena របស់ក្រុម Wolfsburg ជាពិសេសក្រោយពីការទទួលជ័យជម្នះ ២-១ កាលពីថ្ងៃសៅរ៍ ដែលនៅពេលនោះខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតនៅលើទឹកដីក្រុម Barcelona បើទោះបីនៅសល់សមាជិកត្រឹមតែ១០នាក់ក៏ដោយ។ Ronaldo បានរកគ្រាប់បាល់បញ្ចូលទីក្នុងរាល់ការប្រកួតទាំង៦លើកនៅពេលជួបក្រុមអាល្លឺម៉ង់ ហើយជាមួយនឹងរកបានគ្រាប់បាល់សរុប១៣គ្រាប់ក្នុងយុទ្ធនាការនេះ រូបគេត្រូវរកគ្រាប់បាល់បញ្ចូលទីត្រឹមតែ៤គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រារបស់គេក្នុងយុទ្ធនាការអឺរ៉ុបតែមួយ។ Bale បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយថា ការទទួលជ័យជម្នះនៅពេលប្រកួតជាមួយនឹងក្រុម Barcelona នឹងធ្វើឲ្យយើងស្ថិតក្នុងទីតាំងដ៏អស្ចារ្យ ប៉ុន្តែ យើងត្រូវតែរក្សាការធ្វើការងារយ៉ាងលំបាក»។

ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕