របប​អាហារ​ដ៏​ចាំ​បាច់សម្រាប់​ក្មេង​ពីអា​យុ​១​ឆ្នាំដល់​៦​ឆ្នាំ​

ដូច​យើង​ដឹង​ស្រាប់ហើយ​ថា ការ​វិវត្តន៍​ពី​ដំណាក់​កាល​មួ​យ​ទៅ​​ដំណាក់កាល​មួយ ​របស់​ក្មេង គ្រប់​រូប​សុទ្ធ​តែ​កើត​ចេញ​ពី​កត្តា​ច្រើន​យ៉ាង  យ៉ាង​ណា​ក៏​ដោយ ​របបទទួល​ទាន​អាហារ​គឺចាំ​បា​ច់បំផុត ​សម្រាប់​ កុមារ​អាយុ​ពី​មួយ​ឆ្នាំ​ឡើង​​ទៅ ព្រោះវ័​យ​នេះ​ជា​វ័យ​ដែលខួរ​ក្បាល​ក្មេងកំពុង​តែ រី​ក​លូតលាស់​។​
របប​អាហារ​ដ៏​ចាំ​បាច់សម្រាប់​ក្មេង​ពីអា​យុ​១​ឆ្នាំដល់​៦​ឆ្នាំ​
 ខាង​ក្រោម នេះ​​ជាអាហារ​ដ៏​ល្អ​សម្រាប់​ក្មេង​៖
១. ពេលអាហារ សម្រាប់ក្មេង គួរតែ ជាពេលវេលាមួយដែលស្រស់ស្រាយនិងរីករាយជានិច្ចចំពោះគេ។
២. ត្រូវតែឱ្យគេញុំាខ្លួនឯងព្រោះជាពេលដែលរីករាយបំផុតជាមួយអាហារ។
៣. ក្មេងៗគេចូលចិត្តញុំាអាហារជាមួយស្លាបព្រា ច្រើនជាងប្រើប្រាស់ដៃ។
៤. ម្ហូបដែលគេមិនធ្លាប់ញុំា ដំបូងត្រូវឱ្យគេញុំាតែបន្តិចបានហើយ  ហើយត្រូវតែព្យាយាមឱ្យគេ ញុំាឱ្យទាល់តែបាន បន្ទាប់មកទៀតចាំ ពីរទៅបីសប្តាហ៍ក្រោយចាំបង្ហាញមុខហ្ហូបនេះម្តងទៀត។
៥. ករណីក្មេង គេមិនចូលចិត្ត បន្លែពណ៌បៃតង  គួរតែផ្តូរ មុខម្ហូបសម្រាប់គេ។
៦. ក្មេងៗភាគច្រើនគឺងាយស្រួលបំផុតនៅក្នុងការបញ្ចុះបញ្ជោរគេឱ្យញុំាអាហារអីចឹង ប្រសិន បើឳពុកម្តាយញុំាអ្វី គួរតែទម្លាប់នៅក្នុងការប្រាប់ពួកគេឱ្យស្គាល់ដែរ។
៧. អាហារក្មេងគួរតែក្តៅតិចៗ កុំត្រជាក់ពេក កុំក្តៅពេក។
៨. គួរតែបញ្ចូលនូវរបបទទួលទានរបស់អ្នកខ្លះដល់ពួកគេ ដោយកែខៃទៅតាមវ័យ ព្រោះវ័យរបស់គេប្រែប្រួលលឿនខ្លាំងណាស់ អីចឹង គេអាចចាប់បាននូវរសជាតិច្រើន។
៩.អាហារត្រូវប្រាកដថាមានជាតិសរសៃដើម្បីសម្រួលដល់ការរំលាយអាហារដល់ពួកគេ។
១០. ត្រូវទម្លាប់នូវក្នុងការចម្អិនអាហារដែល។ មាននូវពណ៌ស្រស់ដើម្បីទាក់ទាញអារម្មណ៍ក្មេង។
១១. អាហារពេលព្រឹកត្រូវតែប្រាកដថា ជាប្រភេទអាហារល្អ ព្រោះវាអាចបង្កើននូវ។ ប្រសិទ្ធភាព រាងកាយនិងផ្លូវចិត្តរបស់កុមារបាន៕
សម្រួលដោយ៖ កញ្ញា
ប្រភព៖ rakshitavijay.wordpress.com