នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​

នាង​ Mizy ​សមាជិកក្រុម ​2ne1​ ​នឹង​ចាក​ចេញ​ពីក្រុម​ក្នុងពេលឆាប់ៗ​ខាង​មុខ​ផលិតកម្ម​ YG Entertainment​ បាន​ចេញផ្សាយ​នូវ​សេចក្តី​​ថ្លែងការណ៍​ផ្លូវការ​មួយ ​ទាក់​ទង​ទៅ​នឹងពាក្យ​ចរចាមអារាម ​ដែលថា ​ក្រុមតារា​ស្រី​ 2ne1 ​នឹង​ត្រូវ​រំសាយក្រុម។​បន្ទាប់ ​​ពីសេចក្តី​រាយការណ៍​មួយ​ថ្មី​បំផុត ​បាន​រាយការណ៍ថា​ នាង ​Mizy​ដែល​ជាសមាជិកក្រុម​ បាន​តែ ​កំពុង​ស្វែងរ​ក​ទ្រនំផ្សេង ដោយសារតែនាងនឹងបញ្ចប់​នូវ​កុង​ត្រាជា​មួ​យនឹង​ផលិតកម្ម ​YG ​Entertainment ​ក្នុង​ពេល​ខាងមុខ​ហើយ​។​
នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​
នាង ​Mizy ​ត្រូវបាន​គេ​ស្គា​ល់ថា ជា​សមាជិក​ម្នាក់​ដែល​កំពូល​រាំបំផុត​ក្នុង​ចំនោមសមាជិកក្រុ​មទាំង​បីនាក់ ​នាងមាន​ទេព្យកោសល្យ​ខ្លាំងណាស់​ទាក់​ទង​ទៅ​នឹង​ក្បាច់រាំ​របស់​នាង​។
នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​
ឃើញ​ថា​សមាជិកនិមួយៗនៃ​ក្រុម​នេះ ​ក៏បា​ន​បែក​ខ្ញែក​គ្នា​នៅ​ក្នុង​ការ​ធ្វើ​​ការងារ តួ​យ៉ាង​នាង ​Sandara ​Park ​និង​នាង Parkbom ​ត្រូវទៅ​ប្រទេស​ហ្វីលីពីន រីឯ នាង ​CL ​ប្រធាន​ក្រុម​បែរ​​ជាទៅ​សហរដ្ឋ​អាមេរិក​ទៅ​វិញ ​នេះ​សរ​ឱ្យ​ឃើញ​នូវ​ការ​បែក​ខ្ញែកគ្នា ​ដោយ​សារ ​តែ​ក្រុម​នេះ​នឹងរំ​សាយ​នៅ​ពេល​ខាង​មុខ ​
នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​
អ្នកគាំទ្រមានការប្រតិកម្មខ្លាំងបន្ទាប់ពី បានលឺនូវពត៌មាននេះ ព្រោះនាងMizy មានទេពកោសល្យទាំងពីរទាំងការរាំ និងការច្រៀង បន្ទាប់ពី អ្នកគាំទ្រទាំងអស់ មានការបញ្ចេញមតិ ចំពោះពត៌មាននេះ ខាងផលិតកម្ម YG Entertainment ក៏បានបកស្រាយនូវពាក្យចរចាមអារាមទាំងអស់នេះថា៖« ពួក យើងសូមទោសចំពោះ ពត៌មាននេះ ដែលអ្នកគាំទ្រទាំងអស់ រង់ចាំនូវការផ្តល់នូវចម្លើយយូរ មកហើយ តាមការពិតនោះ Mizy នឹងមិននៅក្នុងក្រុមទៀតទេក្នុងពេលខាងមុខនេះ នៅថ្ងៃ ទី៥ ខែ ឩសភាខាងមុខ ក្រុមនេះនឹងត្រូវបាន បញ្ចប់កុងត្រាហើយ»។
នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​is);">
យ៉ាងណាក៏ដោយចំពោះ នាង Mizy ក៏មិនចង់បន្តកុងត្រាតទៅទៀតដែរ រីឯសមាជិកថ្មីនឹងត្រូវបានជំនួស ហើយខាងផលិតកម្មក៏មិនទាន់បានជ្រើសរើសសមាជិកដាក់ចូលនៅឡើយទេ។
នាង​ Mizy សមាជិកក្រុម ​​2ne1 នឹង​ចាក​ចេញ​ពី​ក្រុមក្នុងពេល​ឆាប់​​ៗខាង​មុខ​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com/