បិទ​សន្និបាត​នគរបាល ខេត្តបន្ទាយមានជ័យ​៖ បំពាក់​ឋានន្តរ​ស​ក្ដិ ផ្ទេរ និង​តែងតាំង​មុខតំណែង ជិត​៣៥០​នាក់​

បន្ទាយមានជ័យ:
នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយ មានជ័យ បានធ្វើ​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ សន្តិសុខ​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ ព្រមទាំង​មានការ បំពាក់​ឋានន្តរ​ស​ក្កិ ផ្លាស់ប្តូរ​តំណែង និង​តែងតាំង​មុខតំណែង មន្ត្រីនគរបាល ចំនួន​៣៤៣​នាក់ និង​អ្នកចូលរួម​ផ្សេងទៀត មាន​ចំនួន​៥២០​រូប​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរ បាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​គាំទ្រ​ចំពោះ​លទ្ធផល នៃ​ការខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ បានសម្រេច​ភារកិច្ច ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ល្អប្រសើរ ហើយ​ឆ្លង​តាមរយៈ​បទ​អន្តរាគមន៍ របស់​សមាជិក​អង្គសន្និបាត ក្នុង​ឆ្នាំ​២០១៦​នេះ បាន​រកឃើញ​នូវ ភាពងាយស្រួល ការលំបាក បញ្ហា​ប្រឈម និង​វិធានការ ដើម្បី​លុបបំបាត់​នូវ​បញ្ហា​ទាំងនោះ សំដៅ​អនុវត្ត​ភារកិច្ច​របស់ខ្លួន អោយមាន​ប្រសិទ្ធភាព សម្រាប់​ឆ្នាំ​២០១៦ ខាងមុខនេះ​។​
​    ​
​លោក​ក៏បាន​អបអរសាទរ ចំពោះ​នាយ នាយរង និង​ពល​នគរបាល​ទាំងអស់ ដែល​បាន​ត្រូវ​បំពាក់​ឋានន្តរ​ស​ក្កិ ផ្លាស់ប្តូរ និង​តែងតាំង​មុខតំណែង នាពេលនេះ គឺ​ស្របតាម​ការខិតខំ​ប្រឹង​ប្រែង របស់​នគរបាលជាតិ​យើង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម នៅក្នុង​ខេត្តបន្ទាយមានជ័យ នាពេលនេះ​។​
​    ​
​លោក ខេង សុមេធ បាន​បញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ មាន​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៣៥​លើក លើ​៤៦​លើក គឺមាន​ការថយចុះ ចំនួន​១៥​ភាគរយ ក្នុងនោះ បទល្មើស​ឧក្រិដ្ឋ ២១​លើក លើ​១៤​លើក កើន​៥០​ភាគរយ​។ ពិសេស​ករណី​ប្លន់​កើនឡើង ៣​លើក លើ​៧​លើក រំលោភ​សេពសន្ថវៈ ៤​លើក លើ​៦​លើក ឃាតកម្ម​១០​លើក លើ​២​លើក​។ លទ្ធផល​បង្ក្រាប បាន​១១​ករណី ឃាត់ខ្លួន​៥៣​នាក់ ក្នុងនោះ​បទឧក្រិដ្ឋ ១៧​ករណី ចាប់បាន​មនុស្ស ៣២​នាក់ អនុវត្ត​ដីការ​ចាប់ខ្លួនបាន ចំនួន​១៣​នាក់​។​
​    ​
​លោក​បាន​លើកឡើងថា ត្រង់ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​ខាងលើ នគរបាល​ពាក់ព័ន្ធ ខាងលើ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ជំនាញ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ករណី​ពាក់ព័ន្ធ អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ធ្វើអោយ​ប្រជាពលរដ្ឋ មាន​ជំនឿ​ចិត្ត មកលើ​សមត្ថកិច្ច​យើង​។​

​ទន្ទឹមនឹងនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បានដាក់​បទបញ្ជា អោយ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ស្នងការរង ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល ក្រុង ស្រុក ប៉ុ​ស្កិ៍​នគរបាល​រដ្ឋបាល ត្រូវ​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​ធ្វើការ​ប្រចាំការ ២៤ ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ និង​ទទួល​ពាក្យបណ្តឹង ពី​ប្រជាពលរដ្ឋ​អោយ បាន​ទាន់ពេលវេលា​។​

​នាពេលនោះ លោក ខេង សុមេធ ក៏បានផ្តល់​ជូន​នូវ កញ្ចប់​ថវិកា ទាំង​បំពាក់​ស​ក្កិ ផ្លាស់ប្តូរ និង​តែងតាំង​មុខតំណែង ចំនួន​សរុប ចំនួន​៥២០​នាក់ ដោយ ម្នាក់ៗ ទទួលបាន​១​កញ្ចប់ ដើម្បី​ជាការ​លើទឹក​ចិត្ត និង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ​៕V/S

បិទ​សន្និបាត​នគរបាល ខេត្តបន្ទាយមានជ័យ​៖ បំពាក់​ឋានន្តរ​ស​ក្ដិ ផ្ទេរ និង​តែងតាំង​មុខតំណែង ជិត​៣៥០​នាក់​

បិទ​សន្និបាត​នគរបាល ខេត្តបន្ទាយមានជ័យ​៖ បំពាក់​ឋានន្តរ​ស​ក្ដិ ផ្ទេរ និង​តែងតាំង​មុខតំណែង ជិត​៣៥០​នាក់​

បិទ​សន្និបាត​នគរបាល ខេត្តបន្ទាយមានជ័យ​៖ បំពាក់​ឋានន្តរ​ស​ក្ដិ ផ្ទេរ និង​តែងតាំង​មុខតំណែង ជិត​៣៥០​នាក់​

បិទ​សន្និបាត​នគរបាល ខេត្តបន្ទាយមានជ័យ​៖ បំពាក់​ឋានន្តរ​ស​ក្ដិ ផ្ទេរ និង​តែងតាំង​មុខតំណែង ជិត​៣៥០​នាក់​