​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់​ក្នុង​ផ្ទះជួល នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ:
បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បាន​ដួល​ដេកស្លាប់​ផ្កាប់មុខ នៅខាងមុខ​បន្ទប់ទឹក ក្នុង​ផ្ទះជួល កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦  ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី ម្ចាស់​ផ្ទះជួល បានអោយដឹងថា បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់នេះ បានមក​ស្នាក់​នៅផ្ទះ ជួល​រយៈពេល​១​ខែ ជាង​មកហើយ ដោយ​ជនបរទេស​ម្នាក់នេះ មិនសូវ​ចេញពី​បន្ទប់​ជួល ទើប​ម​នៅ​ល្ងាច​មិញ បុគ្គលិក​សំអាត​បន្ទប់ បាន​ដើរ​សំអាត​បន្ទប់ ក៏​ឃើញ​ជនបរទេស​ម្នាក់​នោះ ដេកស្លាប់ ទើប​ម្ចាស់ផ្ទះ ជួល​រាយការណ៍ អោយ​សមត្ថកិច្ច ចុះ​ត្រួ​ពិនិត្យ​តែម្តង​។​

​លោក​អនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍​សង្កាត់​លេខ​៤ បានអោយដឹងថា ជនបរទេស ដែល​ស្លាប់​ឈ្មោះ PARPART HORST ភេទ ប្រុស អាយុ​៦៨​ឆ្នាំ សញ្ជាតិ​អាល្លឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ C1J0J5M4T សុពលភាព ថ្ងៃទី​៩.១០. ២០២១ ។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក​គ្រូពេទ្យ កោសល្យវិច័យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនបរទេស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារ​គាំងបេះដូង និង​មាន​ជម្ងឺ​ប្រចាំកាយ ពិតប្រាកដ​មែន​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ស្ថានទូត​អាល្លឺម៉ង់ ជា​អ្នកសម្រេច​៕V/S

​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់​ក្នុង​ផ្ទះជួល នៅ​ក្រុងព្រះសីហនុ​

​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់​ក្នុង​ផ្ទះជួល នៅ​ក្រុងព្រះសីហនុ​

​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់​ក្នុង​ផ្ទះជួល នៅ​ក្រុងព្រះសីហនុ​