សមត្ថកិច្ច​ត្រូវ​ថែរក្សា​សន្តិសុខ ឲ្យ​បានល្អ​ប្រសើរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខាងមុខ

តាកែវ:
នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បិទ​សន្និបាត លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៦ របស់​ស្នងការដ្ឋាន​នគ​បាល ខេត្តតាកែវ នៅ​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ ២០១៦ នៅ​ស្នងការដ្ឋាន​ខេត្តតាកែវ អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​ផ្ដាំ​ផ្ញើអោយ​សមត្ថកិច្ច នគ​បាល​ទូទាំង​ខេត្តតាកែវ ត្រូវតែ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ដែល​នឹង​ចូលមក​ដល់ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។​

​លោក ឡាយ វណ្ណៈ បាន​មានប្រសាសនថា សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​យក​អស់កំលាំង​កាយ​ចិត្ត ដើម្បី​ធ្វើយ៉ាងណា រក្សា​ការពារ​សន្តិសុខ អោយបាន​ល្អ នៅតាម​ភូមិ​ឃុំ​។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ តែងតែមាន​ការជួបជុំ​បងប្អូន ក្រុម​គ្រូ​សារ និង​ដើរលេង​សប្បាយ ហើយក៏​មានការ​រាំ​សប្បាយ នៅតាម​វត្ត​អារាម ឬក៏​លេងល្បែង​ប្រជា​ប្រី​យ៍ មួយចំនួន​ផងដែរ​។ ដូច្នោះ សមត្ថកិច្ច ត្រូវតែ​ដាក់​កំលាំង​ការពារ នៅតាម​គោលដៅ​មួយចំនួន ដើម្បី​ជួយ​អន្តរាគមន៍ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង ឬក៏​មាន​ក្រុម​ក្មេង​ទំនើង​ណាមួយ មក​អុកឡុក​ការកំសាន្ត​សប្បាយ របស់​ប្រជាពលរដ្ឋ​។

​លោក​បាន​មានប្រសាសន៍​បន្តថា ម្យ៉ាងទៀត បញ្ហា​ចរាចរណ៍ ក៏​គួរតែ​សមត្ថកិច្ច​យកចិត្តទុកដាក់​ផងដែរ ព្រោះ​អោយតែ​មាន​បុណ្យទាន​ម្ដង នៅតាម​ផ្សារ​មួយចំនួន តែងតែមាន​ការកកស្ទះ​ចរាចរណ៍ ជាពិសេស​នៅតាម​ផ្សារ ដែល​ជាប់​នៅ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ គឺមាន​ការកកស្ទះ ជា​រៀងរាល់ឆ្នាំ​។ សមត្ថកិច្ច ត្រូវតែ​ដាក់​នៅតាម ផ្លូវជាតិ​ទាំង​២​នេះ ហើយ​ត្រូវ​សម្រួល​ចរាចរណ៍ ធ្វើយ៉ាងណា​កុំអោយ​មានការ​កកស្ទះ ដែលនាំអោយ​មានការ​រិះគន់ ពី​ប្រជាពលរដ្ឋ​តទៅទៀត​៕V/S