​អភិបាលខេត្ត​ស្វាយរៀង ចុះសួរសុខទុក្ខ នគរបាល​ការពារ​ព្រំដែន និង​យោធា​ការពារ​ព្រំដែន​

ស្វាយរៀង:
​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មន្ត្រីក្រោមឱវាទ បាន​ចុះសាកសួរ​សុខទុក្ខ ដល់​កងកំលាំង​វរៈ​នគរបាល ការពារ​ព្រំដែន លេខ ៦០៩-៦១១ និង​វរៈ​យោធា​ការពារ​ព្រំដែន លេខ​២០១​។ ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​ទីបញ្ជាការ​វរៈ​នគ​បាល​ការពារ​ព្រំដែន ៦០៩  នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នេះ​។​

​លោក​ម៉ែន វិបុល ក្នុងនាម​អាជ្ញាធរខេត្ត បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​កងកំលាំង​វរៈ​ព្រំដែន​គោក ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន បាន​យ៉ាង​ល្អ សំដៅ​ធានា​រក្សា​ការពារ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេសជិតខាង​។​

​លោក​បាន​បន្តថា អង្គភាព​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​បង្គោល​ខ័​ណ្ឌ​សីមា បង្គោល​ព្រំដែន និង​ចូលរួម​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ មួយចំនួនទៀត នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា វៀតណាម​) បានល្អ​ប្រសើរ​។ ក្នុងនោះ កងកំលាំង​យើង បាន​អនុវត្តន៍ និង​គោរព​យ៉ាង​ម៉ឺងម៉ាត់ នូវ​រាល់​បទបញ្ជា ដែល​បាន​ដាក់ចេញ ដោយ​ថ្នាក់លើ ជា​កំលាំង​សាមគ្គី ឯកភាព​ផ្ទៃក្នុង ដែល​គ្រប់ កងកំលាំង​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​។​

​លោក​ក៍បាន​លើកទ្បើង អំពី​ការ​ដំ​ទ្បើង​ប្រាក់បៀវត្សរ របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០១៦ នេះ បាន​មួយកំរិត ជូន​ដល់​កងកំលាំងប្រដាប់អាវុធ ហើយ​មិនតែប៉ុណ្ណោះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខនេះ រាជរដ្ឋាភិបាល បាន​ឧបត្ថម​ប្រាក់​បន្ថែម ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​។​

​លោក ម៉ែន វិបុល បាន​ក្រើនរំលឹក​ដល់​កងកំលាំង​ទាំងអស់ ត្រូវអនុវត្ត​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ អោយ​បិទ​ច្រករបៀង ដែលមាន​ព្រំដែន ជាប់​នឹង​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ ដូចជា កា​រត់ពន្ធ​ទំនិញគេចពន្ធ​អំពើចោរកម្ម ការជួញដូរ​មនុស្ស គ្រឿងញ្ញៀន និង​ការ​លួច​ជ្រៀតចូល នៃ ជនអន្តោប្រវេសន៍​ខុសច្បាប់​។ ​នៅក្នុង​ឱកាស​នោះដែរ លោក​ម៉ែន វិបុល បាន​ឧ​ត្ថ​ម​ដល់​កងកំលាំង​ម្នាក់ ចំនួន​៥​ម៉ឺន​រៀល និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ផងដែរ​៕V/S