មិនគួរ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ផ្តាសាយ ព្រោះតែ …

មិនគួរ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ផ្តាសាយ ព្រោះតែ ...

​តាម​ការស្រាវជ្រាវ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា លើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត បានឲ្យដឹងថា  មនុស្ស​យើង​គួរតែ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ផ្តាសាយ ម្តង​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ តាមពិត វា​មិន​អញ្ជឹង​នោះទេ ព្រោះ​តែ​វា​មាន​ផលវិបាក​ច្រើន​។

គុណសម្បត្តិ នៃ​ការចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​
ចូរ​ចាំ​ថា វ៉ាក់សាំង​ដែល​ចាក់ ចូលទៅ​ក្នុង​ខ្លួន​នោះ គឺជា​វីរុស ដើម្បី​ជំរុញ​ដល់​រាងកាយ ទាំង​បង្កើតបានជា​ប្រព័ន្ធ​ភាពស៊ាំ នឹង​វីរុស​មួយ​នោះ​។ យ៉ាងណាមិញ អ្នក​អាច​នឹង​មាន​បញ្ហា​វិញ បើសិន​ជា​ប្រព័ន្ធ​ភាពស៊ាំ​អ្នក កំពុងតែ​ចុះខ្សោយ​ស្រាប់ នៅ​ពេល​ចាក់​វ៉ាក់សាំង ជំងឺ​ផ្តាសាយ​នេះ ហើយក៏​អាច​នាំឲ្យមាន ផលវិបាក​ធ្ងន់ធ្ងរ​ផងដែរ​។

ក្នុងនោះដែរ ធាតុ​ផ្សំ​ដែល​បង្កើត​ជា​វ៉ាក់សាំង មាន​មួយ​ឈ្មោះថា Thimerosal ដែល​ត្រូវបាន​បង្កើត ចេញ​ពី​ជាតិ​បា​រ៉​ត និង​មាន​មុខងារ ថែរក្សា​វ៉ាក់សាំង​នេះ មិន​ឲ្យ​ខូច​គុណភាព​។ វា​ត្រូវ​បាន​គេ​ស្គាល់ អាច​រំខាន​ដល់​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន​។ ក្នុង​ចំណុះ​វ៉ាក់សាំង ជំងឺ​ផ្តាសាយ​មួយ​ម្ជុល​ប្រហែលជា​មាន សារធាតុ​មួយ​នេះ ២៥ មៃក្រូ​ក្រាម​។

មាន​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ មួយ​ប្រភេទ​ឈ្មោះថា FluMist ដែល​ប្រើប្រាស់​ជា​វីរុស មាន​ជីវិត​តែ​ម្តង​។ ថ្វីបើ​វា​មិន​មាន​សារធាតុ Thimerosal ក៏ដោយ ក៏​វា​មាន​បញ្ហា​មួយចំនួន​តូច​ដែរ​។ ទី​មួយ​គឺថា វីរុស​ក្នុង​វ៉ាក់សាំង​នេះ មិនមែន​ជា​ធម្មជាតិ​។ វា​ត្រូវ​បាន​បង្កើតឡើង ក្នុង​មន្ទីរពិសោធន៍​។ ទី​ពីរ វីរុស​នេះ​អាច​ឆ្លង​ទៅ​អ្នកផ្សេង ដែល​ជាហេតុ​នាំឲ្យ​ប៉ះពាល់ ដល់​សុខភាព​ច្រើន ជាពិសេស បើសិន​ជា​អ្នក​រស់នៅ ជាមួយ​អ្នកមាន​ជំងឺ និង​មនុស្ស​ដែល​ងាយ​ឆ្លង​ជំងឺ​តែម្តង​។

ការស្រាវជ្រាវ​ក៏​រកឃើញថា វ៉ាក់សាំង​នេះ​ថា គ្មាន​ប្រយោជន៍​ដែរ​
ខាងក្រោម​នេះ គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ចំនួន ដែល​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នេះ​គ្មាន​ប្រយោជន៍ ចំពោះ​យើង​នោះទេ ៖

  • ​តាម​សេចក្តី​រាងកាយ​ពី Archives of Pediatric & Adolescent Medicine បានឲ្យដឹងថា ក្មេង​ដែល​ចាក់​វ៉ាក់សាំង​នេះហើយ នៅតែ​មាន​ជំងឺ និង​ត្រូវកា​រគេង​ពេទ្យ​ដដែល​។
  • ​វ៉ាក់សាំង​នេះ ត្រូវបាន​គេ​រកឃើញ​ថា ផ្តល់​ផលវិបាក​ដូចគ្នា នឹង​សារធាតុ Placebo ដែរ​។​
  • ​ការសិក្សា​មួយ​បាន​ពី American Journal of Respiratory and Critical Care Medicine និយាយថា ទោះបីជា​ក្រោយពេល ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ក៏​គ្មាន​ការថយចុះ នូវ​ការឆ្លង​ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​សួត​ដែរ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។