ថេប្លេត​មនុស្ស​យន្ត​របស់​ ​Xiaomi​ ​តម្លៃ​តែ​ ​២០​ដុល្លារ​

ក្រោយ​​​ទទួល​តំណែង​ជា​​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​លើ​ទី​ផ្សារ​ស្មាតហ្វូន​ ​និង​ថេប្លេត​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នានា​​ ​Xiaomi​ ​ហាក់​ចង់​ស្រវា​ចាប់​យកតំណែង​ជា​ក្រុមហ៊ុន​លេច​ធ្លោ​មួយ​ទៀត​ក្នុង​ទី​ផ្សារ​សម្ភារៈ​ក្មេង​លេង​បែប​វិទ្យាសាស្ត្រ​។​

 

ថេប្លេត​មនុស្ស​យន្ត​របស់​ ​Xiaomi​ ​តម្លៃ​តែ​ ​២០​ដុល្លារ​
 
​យោង​តាម​​ ​Daily Mail​ ​បាន​ឲ្យ​ដឹង​ថា​ ​Xiaomi​ ​បាន​សហការ​គ្នា​ជា​មួយ​ក្រុមហ៊ុន​ ​Hasbro​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ក្មេង​លេង​បែប​វិទ្យាសាស្ត្រ​ដ៏​ល្បី​បំផុត​។​ ​ការ​សហការ​នេះ​គឺ​ដើម្បី​ផលិត​ចេញ​នូវ​សម្ភារៈ​ក្មេង​លេង​ដែល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ប្លែក​ៗ​។​
 
ថេប្លេត​មនុស្ស​យន្ត​របស់​ ​Xiaomi​ ​តម្លៃ​តែ​ ​២០​ដុល្លារ​
 
ក្នុង​នោះ​ផង​ដែរ​ ក្រុមហ៊ុន​ទាំង​ពីរ​បាន​បញ្ចេញ​ ផលិត​ផល​ដំបូង​ក្រោយ​ការ​សហការ​គ្នា​របស់​ពួក​គេ ​គឺ​មនុស្ស​យន្ត​មួយ​ប្រភេទ​ដែល​វា​មាន​រាង​ដូច​ទៅ​នឹង​ថេប្លេត​របស់​ ​Xiaomi ម៉ូដែល M Pad 2 ផង​ដែរ​។​ ​ ​មនុស្ស​យន្ត​នោះ​គឺ​ផលិត​ឡើង​ដោយ​ការ​បោះពុម្ព​ជា​លក្ខណៈ​ ​3D​ ​ហើយ​ក្នុង​មួយ​គ្រឿង​ មនុស្ស​យន្ត​ថេ​ប្លេត​នេះ​មាន​តម្លៃ​​ ២០ដុល្លារ​៕​
 
ថេប្លេត​មនុស្ស​យន្ត​របស់​ ​Xiaomi​ ​តម្លៃ​តែ​ ​២០​ដុល្លារ​
 
អាន​បន្ត​ ៖  ត្រឹម​ពីរ​ថ្ងៃ​សោះ​​​ មហាសេដ្ឋី​អាមេរិក​ទទួល​​បាន​១០​ប៊ីលាន​​ដុល្លារ​ ពី​រថយន្ត​ស៊េរី​ថ្មី​
 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ dailymail