Oppo ស៊េរី​ថ្មី​​រាង​ដូច 6s ស្ទើរ​បេះបិទ​ តែ​​​RAM ធំ​ជាង​២ដង

វា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ទូរសព្ទ​​មួយ​ចំនួន​ចេញ​លក់​លើ​ទីផ្សារ​​នា​ពេល​បច្ចុប្បន្ន​នេះ​ចម្លង​ម៉ូដ​តាម​ទូរសព្ទ​​ម៉ាក​ល្បីៗ​ដូច​ជា​ iPhone ជា​ដើម។ ជាក់​ស្ដែង​ដូច​ជា​ Oppo ស៊េរី​ចុង​ក្រោយ​នេះ​ឃើញ​ថា​រូបរាង​ស្ទើរ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ iPhone 6s។

 

Oppo ស៊េរី​ថ្មី​​រាង​ដូច 6s ស្ទើរ​បេះបិទ​ តែ​​​RAM ធំ​ជាង​២ដង

 

ត្បិត​ថា​មាន​រូបរាង​ដូច​ iPhone 6s ប៉ុន្តែ​ Oppo F1 Plusមាន​បំពាក់​ចំណុច​​លេច​ធ្លោ​ជា​ច្រើន​ដូច​ជា​ ​កាមេរ៉ា​​ខាង​មុខ​ទំហំ​១៦MP ​​អាច​ថត​​ Selfie បាន​ច្បាស់​ស្អាត, មាន​ RAM ទំហំ​៤GB និង​មាន​មុខងារ​សាក​ថ្ម​​បាន​លឿន​ VOOC Flash Charge ជា​ដើម។

 

Oppo ស៊េរី​ថ្មី​​រាង​ដូច 6s ស្ទើរ​បេះបិទ​ តែ​​​RAM ធំ​ជាង​២ដង

 

ក្រៅ​ពី​នេះ​ F1 Plus ក៏​មាន​បំពាក់​អេក្រង់​ទំហំ​៥,៥​អ៊ីញ​ ប្រភេទ​ AMOLED, ​ប្រើ​ប្រាស់​បន្ទះ​ Chip ប្រភេទ​ Media Tek Helio P10, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤GB អាច​បន្ថែម​ពី​ក្រៅ​បាន​ និង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​១៣MP​ ផង​ដែរ។

 

Oppo ស៊េរី​ថ្មី​​រាង​ដូច 6s ស្ទើរ​បេះបិទ​ តែ​​​RAM ធំ​ជាង​២ដង

 

ក្រុមហ៊ុន​ Oppo គ្រោង​នឹង​ដាក់​លក់​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ដំបូង​គេ​ មុន​នឹង​ដាក់​លក់​ក្នុង​បណ្ដា​ប្រទេស​នា​ទ្វីប​អាស៊ី, មជ្ឈឹមបូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង ដោយ​តម្លៃ​លើ​ទីផ្សារ​បរទេស​ គឺ​ប្រមាណ​ ៤២៥​ដុល្លារ៕​​​​​​​​​​

 

ចុច​អាន៖ ថេប្លេត​មនុស្ស​យន្ត​របស់​ ​Xiaomi​ ​តម្លៃ​តែ​ ​២០​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​